​កម្ពុជាចាប់​ផ្តើមពង្រឹង​គុណភាព​អប់រំ​ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​នៅក្នុង​តំបន់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ស្របពេលដែលប្រទេសកម្ពុជាត្រៀមខ្លួនធ្វើសមាហរណកម្មទៅក្នុង​សហគម​អាស៊ាននៅឆ្នាំ២០១៥ខាង ​មុខនេះទាំងស្ថាប័នរដ្ឋនិងឯកជនបានខិតខំពង្រឹងសមត្ថភាព​របស់​ដើម្បីត្រៀមធ្វើការប្រកួតប្រជែង និងដណ្តើមទី ​ផ្សារការងារ ជាមួយបណ្តាប្រទេសជាសមាជិក​ក្នុងតំបន់។ យ៉ាងណាមិញក្រសួងអប់រំយុវជននិងកីឡាបានប្រកាស ​ចាប់ផ្តើមអនុវត្តការ​ពង្រឹង​គុណភាពនិងសមត្ថភាពអប់រំរបស់ខ្លួនពីពេលឥឡូវនេះតទៅ។រដ្ឋលេខាធិការក្រសួងអប់រំ ​យុវជន និងកីឡា​លោក អ៊ឹម កុច​ បានថ្លែងឲ្យដឹងយ៉ាង​ដូច​នេះ​នៅក្នុងឱកាសបើកសិក្ខាសាលាបូកសរុបលទ្ធផលនៃ ​ការ​នចុះស្រាវជ្រាវវាយតម្លៃផល​ប៉ះ​ពាល់ ​សាលារៀនដែល​ខូច​​ខាតដោយសារទឹកជំនន់ក្នុងវិស័យអប់រំឆ្នាំ២០១៣ ​ក្រោមការរៀប​ចំ​របស់​នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សានៃក្រសួងអប់​​រំយុវជន និងកីឡាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​​២០១៣ នៅសណ្ឋាគារអ៊ីមភើរៀលរាជធានីភ្នំពេញ។

លោក អ៊ឹម កុច មានប្រសាសន៍ថាក្រសួងអប់រំយុវជន និងកីឡាកំពុងធ្វើកំណែទម្រង់​នៃការប្រឡងធ្វើយ៉ាងណាដើម្បី​​​​ឲ្យមានការទទួលខុសត្រូវច្បាស់លាស់​ នូវកម្មវិធីសិក្សា​ធ្វើ​ឲ្យ​បានតាមលំនាំប្រទេសសង្ហបុរី។លោកបន្តថាការ​​​​​​ពង្រឹង​​​​គុណ​ភាព​នេះ​ត្រូវចាប់ផ្តើម​អនុវត្តន៍​ពីការប្រឡងឆមាសលើកទី១តទៅ ហើយចំណុច​ចាប់​ផ្តើម​គ្រូដែលជា​​​អ្នក​​​តាក់​​​​តែង​​​ត្រូវរក្សាការ​សម្ងាត់​របស់ខ្លួន។បានន័យថា គ្រូរក្សាការសម្ងាត់នូវរាល់វិញ្ញាណសាររហូតដល់ពេល​ប្រឡង​ទើប​​​​បញ្ចេញ​វិញ្ញាណសារឡើងទៅកត់លើក្តាខៀន។ ការងារនេះក្រសួង​បាន​បញ្ជូនដល់សា​លា​​រួចហើយគ្រូតាម​សាលា​​​​នី​​មួយ​ៗត្រូវទទួលខុសត្រូវខ្លួនឯង។​ជាមួយគ្នានេះលោកមាន​សង្ឃឹម​ថា​ គ្រូនឹងសប្បាយ​ចិត្តហើយ​ចូល​រួម​យ៉ាង​ស​​
កម្ម​ក្នុ​ង​ការទទួលខុសត្រូវរក្សាការ​សម្ងាត់​បានល្អ​និងឲ្យក្លាយជាទម្លាប់ល្អមួយចាប់ពីប្រឡងឆមាសទី១នេះទៅមុន​
នឹង​បោះ​​​​​​​មួយជំហាន​ទៅមុខ​ទៀត ដើម្បីរិះរកវិធីដែលល្អជាងនេះ។​

លោករំពឹងថា លទ្ធផលការសិក្សារបស់សិក្ខាសាលាថ្ងៃនេះ គឺទាំងអ​ស់គ្នាបានធ្វើដោយ​យក​​ចិត្ត​ទុកដាក់ហើយ​បាន​​រក​ឃើញនូវផលប៉ះពាល់នៃការខូចខាតសាលារៀនទាំង១២៨សា​លា ដោយវាយតម្លៃផលប៉ះពាល់​ខូចខាត​ទំហំធំ​​ធេង​គឺ​​ទាមទារឲ្យមានការឆ្លើយតប និង​សង្គ្រោះ​បន្ទាន់ ទាំងការជួសជុលនិងការស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។​ជាមួយគ្នានេះដែរលោកបានផ្តោតការយកចិត្តទុកដាក់មួយទៀត លើការការពារនិង​ត្រូវ​រកវិធីសាស្រ្ត​ដើម្បី​ឲ្យ​សា​លា​​​ទាំងនោះបញ្ជៀសបានពីគ្រោះទឹកជំនន់ ការខូចខាតអគារការបាត់បង់សៀវនិងសម្ភារៈសិក្សា។ដូចនេះ​ក្រុម​ការងារ​​និងអង្គការពាក់ព័ន្ធទាំងអស់នឹង​បន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាក្នុង​គោលដៅរួមតែមួយគឺជួយ​ដល់សាលា​រៀន​​​ជាច្រើន​ដែលកំពុងត្រូវការស្តារនិងជួសជុលឡើងវិញ​​ក្រោយពីលិចលង់ដោយគ្រោះទឹកជំនន់។ម៉្យាង​ទៀត​ជួយ​ដល់​​ការអភិវឌ្ឍកម្មវិធីការលើកកម្ពស់គុណភាពអប់រំឲ្យកាន់តែប្រសើរឡើង ក្នុង​ការត្រៀម​ខ្លួនធ្វើសមាហរណ​កម្ម​ទៅ​​​​ក្នុងតំបន់អាស៊ានតាមពាក្យស្លោក សហគមន៍តែមួយ វាស​នា​តែមួយ ដែលត្រូវ​គិតគូរពីគុណភាព​អប់រំចាប់ពី​ពេល​​នេះ​តទៅ៕ ​ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

រោង​ចក្រ​ Maquiladoras​ របស់​ប្រទេសម៉ិចស៊ី​កូ​រង​គ្រោះដោយ​ការ​បន្ទុះ​គ្រាប់​បែក​

ប្រទេសម៉ិចស៊ីកូ៖ មន្រ្តីប៉ូលីសម៉ិចស៊ីកូបានអោយដឹងថា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [400]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 186 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 474 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963374​ នាក់