​នគរបាលប៉ុ​ស្តិ៍​អំពិលទឹក​២នាក់​លង់ទឹក​ស្លាប់​នៅពេល​ចុះបង្ក្រាប​បទ​ល្មើស​ឆក់ត្រី ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

កំពង់ឆ្នាំង៖ មន្ត្រីប៉ុស្តិ៍នគរបាលឃុំកំពង់ត្រឡាច២នាក់ បានលង់ទឹកស្លាប់​នៅ​ពេល​ពួក​គេជិះកាណូតចុះធ្វើ​ប្រតិបត្តិ​ការបង្ក្រាបបទល្មើសឆក់ត្រី ត្រូវកាណូតជនល្មើសបើក​កៀរ​​និងបុកពន្លិច។​ ករណីនេះបានកើត​ឡើងនៅវេលាម៉ោង​១អាធ្រាត​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ នៅក្នុងដែនទន្លេ ស្ថិតក្នុងភូមិបែកចាន ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច មកដល់​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃទី២៦ខែធ្នូនេះ សមត្ថកិច្ចនិងក្រុមគ្រួសារមិនទាន់រកឃើញ​សពនគរបាលទាំង​ពីរ​នោះ​នៅឡើយ​ទេ។

អធិការនគរបាលស្រុកកំពង់ត្រឡាច លោក ហ៊ុល វាសនា បានឲ្យដឹងថា មន្រ្តី​នគរបាល​​ទាំង២នាក់នោះ​មានឈ្មោះ​ម៉ី សារ៉ាន់ អាយុ៥២ឆ្នាំឋានៈអនុសេនីយទោ ជានាយ​ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ត្រឡាច រស់នៅក្នុងភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច មាន​ប្រពន្ធឈ្មោះ ខៀវ សុខេន អាយុ៤៨ឆ្នាំ និងមានកូន៣នាក់ និងម្នាក់ទៀតឈ្មោះ សំ វៃ អាយុ​៤៧​​ឆ្នាំ ឋានៈពលបាលឯក ជាមន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលទឹក។

លោកអធិការនគរបាលស្រុកបន្តថា មុនពេលកើតហេតុមន្ត្រីនគរបាលប៉ុស្តិ៍ចំនួន​៣​នាក់​ និងប្រជាពលរដ្ឋម្នាក់បើក​កាណូត​២គ្រឿងចេញល្បាតក៏ចាប់បានកាណូត​ឆក់ត្រី១​គ្រឿង ប៉ុន្តែជនល្មើស២នាក់បានហក់ទឹកគេចខ្លួនបាត់បន្ទាប់​មកមន្ត្រីនគរបាលម្នាក់​ឈ្មោះ មួន មិថុនា បានយកកាណូតជនល្មើសដែលចាប់បានចងសណ្តោងយកទៅទុក​នៅ​ច្រាំង​ទន្លេមុន។ រីឯមន្ត្រីនគរបាលរងគ្រោះទាំង២នាក់​និងប្រជាពលរដ្ឋម្នាក់ទៀត​ឈ្មោះ ឆើយ បានចេញទៅល្បាត​ជា​​បន្ត​ហើយ​​​ចាប់​បាន​​កាណូតល្មើសមួយគ្រឿងទៀត​គេក៏បាន​យកកាណូតល្មើសនោះមកចងភ្ជាប់​កាណូតរបស់​ខ្លួន។ មួយសន្ទុះ​ក្រោយ​មកជនល្មើស​បាន​លួចបញ្ឆេះម៉ាស៊ីនកាណូតបើកគេចខ្លួន ហើយបានបុកកៀរ​កាណូតរបស់​សមត្ថកិច្ច​បណ្តាល​​​​ឲ្យលិចក្នុងទន្លេនិងបង្កឲ្យបាត់ខ្លួនមន្រ្តីនគរបាលទាំង២នាក់នេះតែម្តង។

លោកបន្តទៀតថា ក្រោយពេលកើតហេតុឈ្មោះ ឆើយ បានហែលទឹកមកដល់ច្រាំង​ទន្លេដោយសុវត្ថិភាព ចំណែក​មន្ត្រីនគរបាលទាំង២នាក់ ទំនងជាមិនចេះហែលទឹក និងរួម​ផ្សំ​ដោយទឹកហូរខ្លាំងផងនោះ​ក៏បានលង់ទឹកស្លាប់​តែម្តង​ទៅ។នៅថ្ងៃដដែលនោះ ប្រជាពលរដ្ឋ សមត្ថកិច្ច អាជ្ញាធរ និងក្រុមគ្រួសារ​កំពុងមុជទឹក​រាវ​រកសាកសពជនរង​គ្រោះ​ទាំង​២ ប៉ុន្តែរហូតមកដល់ម៉ោង១២ថ្ងៃត្រង់នេះ ពួកគេមិនទាន់រក​ឃើញនៅឡើយទេ។

សូមបញ្ជាក់ថា នៅក្នុងកាណូតល្មើសមួយគ្រឿងដែលសមត្ថកិច្ចចាប់បាន មានវត្ថុ​តាង​ល្មើសមួយចំនួនដូចជា៖ អាំង​វិច​ទ័រឆក់ត្រី១គ្រឿង ដងឆក់១គូរ និងអាគុយ១គ្រឿង ដែលមានសរសេរអក្សរដាក់លើអាគុយ​ថា«ភូមិស្តីពន្លិច»​ដែល​អាចបញ្ជាក់បានថា ​ជន​ល្មើស​មានលំនៅដ្ឋាននៅក្នុងភូមិស្តីពន្លិច និងធ្វើឲ្យងាយដល់សមត្ថកិច្ចធ្វើការស្រាវជ្រាវរក​ជនល្មើសចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់នៅពេលដ៏ខ្លីខាងមុខនេះ៕ ដោយ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [960]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [752]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1035]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1040]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [951]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុម​​​ Man City​ សងសឹក​លើក្រុម​តោខៀវ ​Chelsea​ ដោយលទ្ធផល​ ២-០​

អង់គ្លេស៖ កាលពីរាត្រីថ្ងៃសៅរ៍យប់មិញនេះ ក្រុម Manch...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [437]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 14 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 105 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 297 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 744881​ នាក់