ភ្នំពេញ៖ លោកសាយ ឈុំអនុប្រធានទី១ព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី២៧ ខែឧសភា
ឆ្នាំ២០១៣ បានអញ្ជើញទទួលជួបគណៈប្រតិភូព្រឹទ្ធសភាសហព័ន្ធស្វីស ដឹកនាំដោយ លោក Filippo Lombardi
ចូលជួបធ្វើសវនាការនៅវិមានព្រឹទ្ធសភា ។ ក្នុងនាមព្រឹទ្ធសភានិងប្រជាជនកម្ពុជាលោកសាយ ឈុំបានវាយ
តម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនាពេលនេះថាជាការរួមចំណែកក្នុងការលើកកម្ពស់ចំណងមិត្តភាពសាមគ្គី
ភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរជាពិសេសស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ឲ្យ
កាន់តែជិតស្និទ្ធនិងស៊ីជម្រៅថែមទៀត។
លោកFilippo Lombardi បានថ្លែងអំណរគុណចំពោះព្រឹទ្ធសភាកម្ពុជាដែលបានទទួលគណៈប្រតិភូព្រឹទ្ធសភា
ស្វីសនៅកម្ពុជានាពេលនេះនិងសូមជូនពរដល់សម្តេចប្រធានព្រឹទ្ធសភាសូមឲ្យមានសុខភាពល្អ។លោកបាន
អបអរសារទរនិងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័យរបស់ប្រទេសកម្ពុជា លើគ្រប់វិស័យជាពិសេសអ្នកវិភាគសេដ្ឋកិច្ចជាច្រើនបានវាយតម្លៃអំពីវឌ្ឍនភាពនៃសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រ
ដំណើរការលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។
លោកបានចាប់អារម្មណ៍ចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្ស និង ដំណើរការវិមជ្ឍការ
និងវិសហមជ្ឍការនៅមូលដ្ឋាន។ កម្ពុជា-ស្វីស គួរសិក្សាផ្លាស់ប្តូរបទពិសោធន៍អំពី បញ្ហានេះតាមរយៈវិទ្យា
ស្ថានសភាកម្ពុជា ដើម្បីធ្វើឲ្យដំណើរការវិមជ្ឍការវិសហមជ្ឍការកាន់តែទទួល បានជោគជ័យ។ព្រឹទ្ធសភាស្វី
ស បានស្វាគមន៍ និងរងចាំទទួលដំណើរទស្សនកិច្ចសមាជិព្រឹទ្ធសភា ទៅកាន់ប្រទេសស្វីស ដើម្បីជម្រុញនូវ
កិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភារដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ ។ លោកប្រធានព្រឹទ្ធសភា
ស្វីស បានអញ្ជីញលោកសាយ ឈុំអនុប្រធានទី១ព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចនៅប្រទេសស្វីសផងដែរ។
លោកបានបញ្ជាក់ថា ក្នុងនាមព្រឹទ្ធសភា និងប្រជាជនស្វីសសូមសម្តែងនូវការគាំទ្រចំពោះ សមិទ្ធផលទាំង
ឡាយដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននិងសូមគាំទ្រចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងគោលនយោបាយវិមជ្ឍការវិសហមជ្ឍការនៅកម្ពុជា។
លោក សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភាបានរំលឹកឡើងវិញអំពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលចាប់ផ្តើមនាឆ្នាំ១៩៦៧។
ក្នុងនាមប្រជាជន និងព្រឹទ្ធសភាកម្ពុជា លោកសាយ ឈុំបានសម្តែងនូវការដឹងគុណដ៏ជ្រាល ជ្រៅបំផុតចំពោះជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលស្វីស ដែលបានផ្តល់ជាបន្តបន្ទាប់ដល់មូលនិធិ មន្ទីរពេទ្យគន្ធបុប្ជាគម្រោងទ្រ
ទ្រង់សង្គមកិច្ច ដូចជាផ្នែកសិទ្ធិកុមារ និងស្ត្រីនិងការជួយជួសជុល និងអភិរក្សប្រាសាទ បន្តាយស្រី។ជំនួយដ៏
ថ្លៃថ្លានេះបានចូលរួមលើកកម្ពស់ដល់ជីវភាព ប្រជាពលរដ្ឋនិងកាត់បន្ថយភាពក្រីក្រព្រមទាំងជួយដល់អាយុ
ជីវិតកុមារកម្ពុជាឲ្យបានរួចផុតពីសេចក្តីស្លាប់ និងទទួលបានការថែទាំសុខមាល ភាពកុមារកម្ពុជា។
លោកអនុប្រធានបានបង្ហាញអំពីស្ថានភាពទូទៅនៃប្រទេសកម្ពុជាដែលមាន ស្ថេរភាពនយោបាយ មានសន្តិ
ភាពពេញលេញប្រជាជនកម្ពុជាកំពុងតែរស់នៅ ប្រកបដោយភាពសុខដុមរម្យនាគ្មានការរើសអើងជាតិសា
សន៍ និន្នាការនយោបាយនិងវណ្ណៈក្នុងសង្គមឡើយ។ នៅឆ្នាំ២០១២ កម្ពុជាមានកំណើនសេដ្ឋកិច្ច៧,៣% និង
ភាពក្រីក្រថយនូវត្រឹម ២០% និងកាត់បន្ថយមកនូវត្រឹម១៦% នៅឆ្នាំ២០១៣នេះ។ ប្រទេសកម្ពុជានឹងធ្វើការ
បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី៥ដែលប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
ខាងមុខ។រហូតមកដល់ពេលនេះ គណបក្សនយោបាយ ដែលបានចុះឈ្មោះប្រកួតប្រជែងជាផ្លូវការ មាន
ចំនួន០៨ គណបក្ស។
លោក សាយ ឈុំបានជម្រាបអំពីព្រឹទ្ធសភានីតិកាលទី៣ មានសមាជិកសរុបចំនួន៦១រូបក្នុងនោះពីររូប ត្រូវ
បានចាត់តាំងដោយព្រះមហាក្សត្រនិងពីររូបទៀត ត្រូវបានជ្រើសតាំងដោយរដ្ឋសភាគណបក្សប្រជាជនកម្ពុ
ជាមានចំនួន ៤៦រូបនិងគណបក្សសមរង្សីមានចំនួន១១រូបក្នុងនោះសមាជិព្រឹទ្ធសភាជាស្ត្រីមានចំនួន០៩រូប។
លោកបានស្នើសុំឲ្យព្រឹទ្ធសភា និង រដ្ឋាភិបាលនៃប្រទេសស្វីសជម្រុញឲ្យមានការផ្លាស់ប្តូរ ពាណិជ្ជកម្មគ្នាទៅ
វិញទៅមកនិងជម្រុញឲ្យអ្នកវិនិយោគទុនស្វីសមកបណ្តាក់ទុននៅកម្ពុជានិងអ្នក ទេសចរណ៍ស្វីស មកទស្ស
នានៅកម្ពុជាឲ្យកាន់តែច្រើនឡីង។
ទាក់ទងនឹងដំណើរការសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជាលោកសាយ ឈុំ បានលើកឡីងថា បន្ទាប់
ពីកម្ពុជាឆ្លងកាត់សង្គ្រាមនិងរបប ប្រល័យពូជសាសន៍ នៅឆ្នាំ១៩៩៣កម្ពុជាបានរៀបចំការបោះឆ្នោតលើកទី១
ក្រោមការត្រួតពិនិត្យរបស់ UNTAC ដោយគ្មានការចូលរួមពីភាគីខ្មែរក្រហម។ ក្នុងពេលនោះខ្មែរក្រហមនៅតែ
បន្តសង្គ្រាមប្រឆាំង ជាមួយនឹងរដ្ឋាភិបាលហើយនៅឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេច
តេជោ ហ៊ុន សែនប្រទេសកម្ពុជា បានទទួលសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមាន
ការរីកចំរើនលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ន៕
ដោយ៖សស្អាត