ភ្នំពេញ៖បន្ទាប់ពីមន្រ្តីក្នុងជួររាជរដ្ឋាភិបាលចូលរូមរំលែកទុក្ខសម្តេច តេជោ
ហ៊ុនសែនដែលឪពុករបស់សម្តេចទទួលមរណភាពតំណាងឲ្យគណបក្សប្រឆាំងលោក សម រង្ស៊ីបានផ្ញើសារចូលរួមមរណទុក្ខដែលលោកអះអាងថាមរណភាពគឹ
ជាការបាត់បង់បិតា ជីតា តាទួតដ៏ល្អ។លោកសមរង្ស៊ីបានថ្លែងនៅក្នុងសារចូលរូមមរណទុក្ខថាលោកនិងភរិយារបស់លោកមានសេចក្តីក្រៀមក្រំនិង
សោកស្តាយជាទីបំផុតដោយបានទទួលដំណឹងដ៏សែនរន្ធត់ពីមរណភាពរបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោ
គាធិបតីហ៊ុននាងត្រូវជាបិតារបស់សម្តេចបានទទួលអនិច្ចកម្មកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺថ្ងៃសុក្រទី
១២កក្កដាឆ្នាំ២០១៣ក្នុងជន្មាយុ៩០ឆ្នាំដោយជរាពាធ។មរណភាពនេះគឺជាការបាត់ដបង់បិតាជីតាជីតាទូតដ៏ល្អជាទីស្រឡាញ់និងជាទីគោរពដ៏ជ្រាលជ្រៅបំផុតរបស់
សម្តេចសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងបុត្រាបុត្រីព្រមទាំងចៅប្រុសចៅស្រីទាំងអស់។
លោកថា“ក្នុងនាមខ្លួនខ្ញុំនិងភរិយាខ្ញុំផ្ទាល់ខ្ញុំសូមសំដែងនូវការសោកស្តាយនិងរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជា
មួយសម្តេចសម្កេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងក្រុមគ្រួសារនិងសូមបួងសួងនូវវិញ្ញាណក្ខ័ន្ធរបស់អ្នកឧកញ៉ាមហាភ
ក្តីសប្បុរិសភោគាធិបតីបានទៅសាយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។
លោកសមរង្ស៊ីសូមគោរពជូនពរសម្តេចសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងក្រុមគ្រួសារឲ្យជួបប្រទះនូវពុទ្ធពរទាំងបួន
ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថាបច្នុប្បន្នសពអ្នកឧកញ៉ាភក្តីហ៊ុននាងតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាននៅភូមិគ្រិះសម្តេចតេជោ
ហ៊ុនសែនផ្ទះលេខ៤១ផ្លូវសុរាម្រិតសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញចាប់ពីថ្ងៃទី១២ខែកក្កដានេះរហូ
តដល់ថ្ងៃពុធខែកក្កដាឆ្នាំ២០១៣៕