​នៅ​ឆ្នាំ​២០១៣ ​នេះ ​មាន​និស្សិត​កម្ពុជា​ប្រមាណ​ជា ​៣៩​៣​នាក់​ បាន​ទៅ​សិក្សា​សហរដ្ឋអា​មេរិក​ចំនួន​ច្រើន​កើន​ឡើង​១៨​ភា​គរយ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ចំនួន​និស្សិតកម្ពុជា​ទៅ​សិក្សា​នៅ​សហរដ្ឋ​ អាមេរិក ​ត្រូវ​គេ​កត់​សម្គាល់​ថា​មាន​ការ​កើន​ឡើង​ខ្ពស់​គួរ​ឲ្យកត់​សម្គាល់​។ ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បានជូនដំណឹង​ថា ​ចំនួន​សិស្ស​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​រវាង​ឆ្នាំ​២០១២ ​ដល់​២០១៣​ មាន​៣៩៣​នាក់​ គឺ​កើន​១៨​ភាគរយ​បើ​ធៀបរវាង​ឆ្នាំ​២០១១​ដល់ ​២០១២​ មាន​ចំនួន​៣០៣​នាក់​ប៉ុណ្ណោះ​។

ចំនួននេះ​ត្រូវ​របាយការណ៏​ប្រចាំ​ឆ្នាំ​​​ ២០១៣​របស់ ​Open​ Doors ​ស្តីពីការ​ផ្លាស់​ប្តូរ​ការ​អប់រំ​អន្តរ​ជាតិ ​ដែល​បាន​ចេញ​ផ្សាយ​កាល ពី​ថ្ងៃទី​១១ ​ខែ​ ​វិច្ឆិកា​ ឆ្នាំ​២០១៣ ​បាន​ហៅ​ថា​ជាចំនួន​យ៉ាង​ខ្ពស់​។ ​ជាទូទៅ​ចំនួន​និស្សិត​អន្តរជាតិ​ដែល​សិក្សា​នៅ​មហា​វិទ្យាល័យ​ និង​សាកល​វិទ្យាល័យ​សហរដ្ឋ​អាមេរិក​មាន​ការកើន​ឡើង​ចំនួន​៧ភាគរយ ​ដែល​មាន​ចំនួន​សរុប​ប្រមាណ ​៨សែន​១ម៉ឺន៩​ពាន់​ ៦៤៤ នាក់ ​ក្នុងឆ្នាំ​២០១២ -​ ២០១៣ ​ហើយ​និស្សិត​អាមេរិក​សិក្សា​នៅ​បរទេសវិ​ញ​មាន​ការកើន​ឡើង ​ប្រមាណ​៣​ភាគរយ​ដែល​មាន​ចំនួន​សរុប​ប្រមាណ ​២សែន​៨ម៉ឺន​៣០០០នាក់​។​

ស្ថាន​ទូត​សហរដ្ឋ​អាមរិក​នៅក្នុង​ ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា​គេ​លើក​កំពស់​ជំរុញ​អោយ​មាន​ការ​ឱកាស​នៃ​ការ​ សិក្សា​នៅ​សហ​រដ្ឋ​អាមេរិក​ សំរាប់​និស្សិត​កម្ពុជា ​តាម​រយៈ​មជ្ឈ​មណ្ឌល​ផ្តល់​ប្រឹក្សា​ស្តីពី​ការ​អប់រំ​នៅ​អាមេរិក ​(Education USA Center)​ដែល​មាន​ទីតាំង​ស្ថិត​នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​​កម្ពុជា​នៅ​ រាជធានី​ភ្នំពេញ ​តាម​រយៈ​បណ្ណាល័យ​អាមេរិកចំនួន​៤កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ ពិព័រណ៍​អប់រំ​ប្រចាំ​ឆ្នាំ​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក ​និង​កម្មវិធី​អប់រំ​ជាច្រើន​មួយ​ចំនួន​ទៀត​។

ស្ថាន​ទូតនៅ​បាន​ជូន​ដំណឹង​ទៀតថា​ តាមរយៈ​ពិពរណ៍​អប់រំ​រវាង​កម្ពុជា​ និង​អាមេរិក ដែល​នឹង​បា្ររព្ធ​ធ្វើនៅ​ថ្ងៃទី​១៥ ​កុម្ភៈ ​ឆ្នាំ​២០១៤ ​​មានម​ហា​វិទ្យាល័យ​និង​សាកល​វិទ្យាល័យ​អាមេរិក​ចំនួន​ជាង​២០​ នឹង​ចូល​រួមផ្តល់​ព័ត៌មាន​ស្តីពីការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​និង​ឱកាស​នៃ​ ការ​ផ្តល់​អាហា​រូបករណ៏​ដល់​សិស្ស​វិទ្យាល័យ​នៅ​កម្ពុជា៕ ដោយ៖ មករា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​រ​ដ្ឋាភិបាល​ជប៉ុន ​ជួយ​ពង្រឹង​ការគ្រប់គ្រង​ច្បាប់​កម្មសិទ្ធិ​ដីធ្លី​នៅក​ម្ពុជា​

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនជួយពង្រឹងការគ្រប់គ្រងច្បាប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [339]


ក្រសួងយុត្តិធម៌ និងសង្គមកិច្ច ពិគ្រោះយោបល់ថ្នាក់ជាតិ ពីការស្មុំកូនក្នុងប្រទេស និងស្មុំកូនអន្តរប្រទេស

ភ្នំពេញ៖ ​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទាំង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [1069]


ធ្លាក់​​ឧទ្ទម្ភា​គចក្រ​នៅ​ខេត្ត​ Norfolk ​ឆក់យក​ជីវិត​មនុស្ស​ចំនួន​ ៤នាក់​​

អង់គ្លេស៖ កាលពីពេលថ្មីៗនេះ ការធ្លាក់ឧទ្ធម្ភាគចក្រម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [358]


​សេវាជួលយានយន្ត ​នឹងក្លាយ​ជាទ្រង់ទ្រាយ​ដ៏សំខាន់​មួយនៃ​ឩស្សាហកម្ម​ដឹក​ជញ្ជូន​នៅកម្ពុជា​

ភ្នំពេញ៖ សេវាជួលយានយន្ត នឹងក្លាយជាទ្រង់ទ្រាយសំខាន់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [349]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 23 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 217 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963117​ នាក់