ប្រទេសអ៊ីរ៉ាក់៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ការបំផ្ទុះគ្រាប់បែកក្នុងឡានមួយគ្រឿងនៅក្នុងទីបញ្ជាករដ្ឋានសន្តិសុខ
មួយ កន្លែងនៃទីក្រុង Hilla ប្រទេសអ៊ីរ៉ាក់ ចំងាយ ៩៥ គីឡូម៉ែត្រពីទីក្រុងបាដាតបានឆក់យកជីវិតយ៉ាងហោចណា
ស់ ៣២នាក់និងបានបណ្តាលអោយមនុស្សប្រហែលជា ១៥០នាក់ផ្សេងទៀតទទួលរងរបួសជាទំងន់។ មន្រ្តីប៉ូលី
សបានបញ្ជាក់ថា អ្នកស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកខាងលើនេះគឺរួមមាន ស្រ្តី កូនក្មេង និងកងសន្តិសុខ
ជាច្រើននាក់។ សូមបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកខាងលើនេះគឺបានផ្ទុះឡើង មុនពេលការបោះឆ្នោតដែលនឹងត្រួវ
ប្រព្រឹត្តឡើងនៅខែមេសាខាងមុខនេះ។ អង្គការសហប្រជាជាតិបានអោយដឹងថា កាលពីឆ្នាំ ២០១៣កន្លងមក
មនុស្សចំនួន ៨៨៦៨ នាក់គឺបានស្លាប់ដោយអំពើភារវកម្មបែបនេះ ចំណែកនៅអំឡុងខែមករានិងខែកុម្ភះឆ្នាំ ២០
១៤ នេះ មនុស្សប្រហែលជា ១៤០០នាក់គឺត្រួវបានគេសំលាប់៕ ដោយ៖ តុលា