ភ្នំពេញ៖ប្រតិភូសភាតំណាងរាស្រ្តអាស៊ី-ប៉ាស៊ីហ្វិកនៃសាធារណរដ្ឋកូរ៉េបានចាប់អារម្មយ៉ាងខ្លាំងចំពោះសម្បត្តិ
ធម្មជាតិពាក់ព័ន្ធនិងបរិស្ថាន និងកិច្ចអភិវឌ្ឍន៍ប្រទេស ពិសេសគឺសម្រស់ធម្មជាតិ និងបេតិកភណ្ឌដែលសំបូរ
បែបរបស់កម្ពុជាមានប្រាសាទអង្គវត្តដែលអ្នកដល់កម្ពុជាហើយបានទស្សនាមិនចេះនឿយណាយចិត្ត នូវប្រា
សាទអង្គវត្ត ជាស្នាដៃដ៏ល្បីរន្ទឺពាសពេញពិភលោកមួយរបស់បុព្វបុរសកម្ពុជាក្នុងការបន្សន់ទុកសម្រាប់កូនចៅជំនាន់ក្រោយមើល។
នេះជាការលើកឡើងក្នុងជំនួបរវាងសម្តេចអគ្គមហាពញាចក្រីហេង សំរិនប្រធាន រដ្ឋសភានៃព្រះរាជាណាចក្រ
កម្ពុជាដែលបានអនុញ្ញាត្តិឲ្យសមាជិកសភាកូរ៉េទទួលបន្ទុកសន្និសីទសភាតំណាងរាស្ត្រអាស៊ី‑ ប៉ាស៊ីហ្វិករបស់
សាធារណរដ្ឋកូរ៉េ លោក សុង ក្វាងហូ ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភាកាលពីថ្ងៃទី២៥ ខែមីនា
ឆ្នាំ២០១៣។
លោក គាំម កុសល នាយកខុទ្ទកាល័យសម្តេច ហេង សំរិន បានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់
ពីបញ្ចប់នួបថា លោក សុង ក្វាងហូ សមាជិករដ្ឋសភា ទទួលបន្ទុកសន្នីសីទសភាតំណាងរាស្ត្រអាស៊ី‑ប៉ាស៊ីហ្វិក
របស់សាធារណរដ្ឋកូរ៉េដែលបានដឹកនាំគណៈប្រតិភូមកបានប្រសាសន៍ថានេះជាលើកទី២ហើយដែលរូបលោក
មកបំពេញ ទស្សនៈកិច្ចនៅកម្ពុជា និងត្រូវបាន សម្តេចប្រធានអនុញ្ញាត្តិឲ្យជូបសម្តែងការគួរសម ។ កាលពី៤ឆ្នាំមុនលោក បានមកបំពេញទស្សនកិច្ច មកកម្ពុជាម្តងហើយ ពេលនោះ លោកមានតួនាទីជា
គណៈប្រតិភូបេសកម្មរបស់លោក ប្រធាន ធិបតីនៃសាធារ ណរដ្ឋកូរ៉េ។
លោកគាំម កុសល បានមានប្រសាសន៍បន្តថាគណៈប្រតិភូមកលើកនេះដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិ
បត្តិការជាសភាកម្ពុជាជាពិសសនោះពាក់ព័ន្ធនិងបរិស្ថាន និងកិច្ចអភិវឌ្ឍន៍ប្រទេស។ ក្នុងនោះដែរលោក
ក៏បានចាប់អារម្មណ៍ខ្លាំងមកលើប្រទេសកម្ពុជាយើងជាពិសេសគឺសម្រស់ធម្មជាតិរបស់កម្ពុជា និងបេតិក
ភណ្ឌដែលសំបូបែបរបស់កម្ពុជាក្នុងនោះគឺ ប្រាសាទអង្គវត្តដែលអ្នកទស្សនាមិនចេះនឿយណាយចិត្តនៅ
ពេលដែលបានទស្សនា ដែលប្រាសាទអង្គវត្ត ជាស្នាដៃដែលល្បីរន្ទឺពាសពេញពិភលោកមួយរបស់បុព្វបុរស
កម្ពុជាក្នុងការបន្សន់ទុកសម្រាប់កូនចៅជំនាន់ក្រោយមើល។
សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍សម្តែងនូវការស្វាគមន៍យ៉ាងកក់
ក្តៅចំពោះប្រតិភូនៃសាធារណៈរដ្ឋកូរ៉េ ដែលបានមកបំពេញ ទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងបានចាត់វត្ត
មានរបស់គណៈប្រតិភូនៅថ្ងៃនេះជាការផ្តល់នូវកិត្តយសយ៉ាងធំធេងសម្រាប់ រដ្ឋសភាកម្ពុជាជាពិសេស បាន
ផ្តល់នូវលទ្ធភាពទ្វេរ ឡើងថែមទៀតក្នុងការពង្រឹងពង្រីក ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព នៃប្រទេស
ពីរកម្ពុជា‑កូរ៉េ។
សម្តេចប្រធានបានសម្តែងនូវការអរសាទរយ៉ាងកក់ក្តៅ ចំពោះជោគជ័យទាំង ឡាយ ដែលប្រទេសកូរ៉េសម្រេច
បាន ក្នុងការអភិវឌ្ឍន៍លើ គ្រប់វិស័យក្នុងការបន្តថែរក្សា ពូនជ្រំចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិ
បត្តិរវាង កម្ពុជា ‑កូរ៉េ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនទាំងពីរដើម្បីបុព្វហេតុ ដើម្បីសន្តិភាព ស្ថេរភាព និងកិច្ចសហ ប្រតិបត្តិការ ក្នុងតំបន់ និងពិភពលោក។
ដោយ៖ ស.ស្អាត