យុវជន២នាក់បងប្អូនដើររកក្របី​ម្នាក់ត្រូវ​ជ្រូក​ព្រៃដេញ​បុកខ្វេះ​ឲ្យរបួសយ៉ាងធ្ងន់ធ្ងរ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ស្ទឹងត្រែង៖ បុរស​ជា​បង​បាន​ត្រូវ​សត្វ​ជ្រូកព្រៃ​ដេញ​ខាំបណ្តាលឱ្យ​រងរបួស​ជា​ទម្ងន់ ហើយ​ប្អូនប្រុស​បាន​រត់គេច​ខ្លួន​រួច​ខណៈពេល​កំពុង​ដើររក​ក្របី នៅ​ខាងក្រោយ​ភូមិ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកក្កដាឆ្នាំ​២០១៣ នៅ​ឃុំ​កោះ​សំពាយ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។​

​  

ស្ត្រី​ម្នាក់​ឈ្មោះ ​ប្រុ​ញ សុភា ត្រូវជា​ម្តាយមីង​ជនរងគ្រោះ បានឱ្យដឹងថាមុនពេល​កើត​ហេតុ ពីរ​នាក់​បងប្អូន​ នាំគ្នា​ដើរ​ទៅរក​ក្របីក្នុងព្រៃ​ចម្ងាយ​ប្រមាណ២០០ម៉ែត្រ​ពី​ភូមិ​ ។ ពេលនោះ​ក៏វ័គជាមួយជ្រូកព្រៃមួយក្បាល់ មិនដឹង​ជា​មូល​ហេតុអ្វីសត្វ​ជ្រូកព្រៃ​ដ៏​ធំ​មួយ​ក្បាលនោះស្រាប់តែ​ស្ទុះ​មកដេញ​ខាំ​ក្មួយ​ប្រុស​​ច្បង​គាត់ ឈ្មោះ​ ទូច រិទ្ធី អាយុ១៨​ឆ្នាំស្ទើរ​សុះសាច់​ខ្នង និង​ក្បាល​។ ចំណែក​ក្មួយ​ម្នាក់ទៀត​ឈ្មោះ ​ទូច ជីវ៉ាអាយុ​១៥​ឆ្នាំ ពេល​ឃើញ​សត្វ​ជ្រូកព្រៃ​ខ្វេះ​ខាំ​បងប្រុស​របស់ខ្លួន​បែបនេះក៏​រត់គេច​ស្រែក​ឱ្យគេ​ជួយ​។​  ​
​ស្ត្រី​រូបនោះ​ បាន​បន្តទៀតថាទម្រាំ​គេ​ជួយ​ក្មួយប្រុស ​ឈ្មោះ​ ទូច រិទ្ធីត្រូវ​សត្វ​ជ្រូកព្រៃ​ខាំ​ឡើង​សុះសាច់​។ក្រោយ​មក​​ក៏​ដឹក​ក្មួយ​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែងភ្លាមៗនោះ​។​
​លោក ​ពក រតនៈ អនុប្រធាន​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កោះ​សំពាយ បានឱ្យដឹងថាជ្រូកព្រៃ​នោះ​ធ្លាប់​ជាប់អន្ទាក់​ប្រជាពល​រដ្ឋទើប​ពេល​​វា​ឃើញ​មនុស្ស​ក៏​ស្ទុះ​រត់​មក​ដេញ​ខាំ​បែបនេះ​។ក្រោយពី​ដេញ​ខាំ​ក្មេងប្រុស​ម្នាក់រងរបួសអ្នកភូមិ​ស្នើសុំ​​ឱ្យ​សមត្ថកិច្ច​បាញ់​សត្វ​ជ្រូកព្រៃ​នោះ​សម្លាប់​។ជ្រូកព្រៃ​ឈ្មោល​មួយ​ក្បាល​នោះមាន​ទម្ងន់​ជាង១០០​គីឡូក្រាម​។​
​គួររំលឹកថា នេះ​ជា​ករណី​ទី២ហើយ ដែល​សត្វព្រៃ​ដេញ​ខាំ​មនុស្សបណ្តាលឱ្យ​រងរបួស ដែល​កាលពី​លើក​មុន កើត​មាននៅ​ខាង​​ស្រុក​​សេសា​នខេត្តស្ទឹងត្រែងម្តងរួចមកហើយ​៕​  

ដោយ៖ ស្រីផល 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1326]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1106]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1335]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មនុស្ស ៣នាក់ត្រួវបានគេចាក់បណ្តាលអោយរងរបួសជាទំងន់

អៀកឡង់ខាងជើង៖ កាលពីថ្ងៃអង្គារម្សិលមិញ មនុស្ស ៣នាក់...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [378]


អូបាម៉ាព្រមានដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីបើនៅតែឈ្លានពានអ៊ុយក្រែន

អាមេរិកៈ បើយោងតាមសេចក្ដីរាយការណ៍អាមេរិកបាន​ឲ្យ​ដឹង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [447]


កម្មករ ​និង​បុគ្គលិក​សហជីព​កម្មករ​រោង​សា​ប្រ៊ី​ណា​៨​នាក់ ​ត្រូវ​បាន​ដោះ​លែង​បណ្ដោះ​អា​សន្ន​

ភ្នំពេញ៖ ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [423]


មន្ដ្រីជាន់ខ្ពស់កូរ៉េទាំង២បានជួបពិភាក្សានៅក្រុងសេអ៊ូល

មន្ដ្រីជាន់ខ្ពស់កូរ៉េទាំង២បានជួបពិភាក្សានៅក្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [393]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 67 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 4399 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 555 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039155​ នាក់