សេដាកផ្តល់គំនិតបន្ថែមទាក់ទងរ​បៀប​ស្ទូង និង​ថែ​ទាំ​ស្រូវ​ឱ្យ​បាន​ផល​ច្រើន
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ នៅក្នុងរដូវដកស្ទូងនេះជាដំណាក់កាលសំខាន់មួយ ក្នុងការធ្វើស្រែវស្សារបស់ប្រជាកសិករ។ មក​ទល់​ពេលនេះ ប្រជាកសិករប្រមាណ ៩០% បានស្ទូងរូចរាល់ហើយ និងប្រមាណ១០%​ទៀតនៅ​មិនទាន់​បាន​ស្ទូងនៅឡើយ ដោយសារភាពរាំងស្ងួតបានអូសបន្លាយ នៅតាមខេត្តមួយចំនួនដូចជាខេត្តតាកែវ និងខេត្ត​កំពត​ជាដើម។

ដើម្បីជួយដល់ប្រជាកសិករក្នុងការធ្វើស្រូវឱ្យបានផលច្រើនលើសពីធម្មតាសេដាក បានផ្តល់នូវគំនិត​បន្ថែម​មួយ​​ចំនួនទៀតទាក់ទង របៀបស្ទូងស្រូវឱ្យបានផលច្រើនជូនកសិករដូចមានរបៀបតទៅនេះ ៖ ទី១.ចំពោះ​កសិក​រ​​ដែល​មិនទាន់ស្ទូងហើយ គួរជ្រើសរើសដកយកតែសំណាបដែលថ្លោសៗល្អទៅស្ទូង ដោយ​ស្ទូង​តែ​១គុម្ព​ ១ដើម ហើយត្រូវលៃចន្លោះគុម្ពឱ្យគៀកជាងការស្ទូងនៅដើមរដូវ (គឺចន្លោះប្រហែល ១.៥តឹក) ដោយ​​សារ​​ស្រូវមានពេលតិចសំរាប់លូតលាស់។២.ចំពោះដីស្រែដែលស្ទូងរួច ហើយមានទឹកដក់ច្រើននៅក្នុងស្រែ  កសិករ​គួរតែបង្ហូរទឹកចេញខ្លះ ដើម្បីឱ្យស្រូវលូតលាស់និងបែកគុម្ពបានច្រើន។ ប៉ុន្តែ នៅពេលស្រូវ​បែកគុម្ព​និង​ចេញផ្កា​​ (នៅចុងរដូវ) កសិករគួររក្សាទឹកទុកនៅក្នុងស្រែ​វិញ។ ៣. ចំពោះដីស្រែស្ទូងហើយ​ តែមិនសូវ​មាន​ទឹក​ដក់ កសិករគួរប្រមែប្រមូលសារធាតុសរីរាង្គដូចជាស្លឹកនិងមែករុក្ខជាតិ (រួមមានទន្ទ្រានខែត្រ ស្នោរ សណ្តែក ល្ហុងខ្វង អង្កាញ់ អង្គារដី ស្តៅ ។ល។) និងអង្កាមជាដើម បាចចូលក្នុងស្រែ។ ការធ្វើរបៀប​នេះវាជួយ​ឱ្យដី​មាន​ជីជាតិ និងជួយគ្របដីធ្វើឱ្យដីមានសំណើម និងធ្វើឱ្យស្រូវលូតលាស់បានល្អ។

បណ្ឌិត យ៉ង សាំងកុមារ​ ប្រធានអង្គការសេដាកមានប្រសាសន៍ថា  កសិករគួរព្យាយាមអនុវត្តការ​ស្ទូងឱ្យបាន​ល្អ ដោយរើសតែសំណាបថ្លោសមកស្ទូងហើយស្ទូងតែ១គុម្ព១ដើម បានហើយទោះបីជាសំ​ណាបរាង​ចាស់​បន្តិច​ក៏ ដោយ។

លោកបណ្ឌិតបញ្ជាក់បន្ថែមថា ពាក្យចាស់ពោលថា ធ្វើស្រែនឹងទឹក តែបើទឹកច្រើនពេកក៏មិនល្អដែរ សំរាប់ស្រូវ ពីព្រោះទឹកច្រើនធ្វើឱ្យស្រូវមិនសូវបែកគុម្ព ឫសលូតលាស់មិនសូវល្អ ហើយធ្វើឱ្យដើមលូតវែង ងាយដូល​ពេល​​ស្រូវចេញផ្កា ឬ ត្រូវខ្យល់បកបោកមកចំនម្តងៗ៕

ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [729]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [791]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [800]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [768]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​សុខ ​ស្រីនាង ​អាណិកជន​ខ្មែរ​នៅ​អាមេរិក​តាមចែចូវ​

ភ្នំពេញ ៖ បន្ទាប់ពីជួបរឿងបរាជ័យក្នុងជីវិតស្នេហា អ្...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [1007]


ប្រទេស​​​ប្រេស៊ីល​យកឈ្នះ​លើប្រទេស​អាព្រិក​ខាងត្បូង​ដោយ​លទ្ធផល​ ៥-០​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះក្រុមបាល់ទាត់របស់ប្រ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [663]


ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ​មាន​វត្តមានCeline Dionនិង Psy ​នៅ​ចិន

នេះ​ពិត​ជា​រឿង​​អស្ចារ្យ​ និង​គួរ​ឲ្យ​​ភ្ញាក...អានបន្ត

អំពីតារាអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [881]


និស្សិតឆ្នាំទី​៤​ម្នាក់​លេប​ថ្នាំ​សម្លាប់​ខ្លួន សរសេ​របណ្តាំ​ទុក

ភ្នំពេញ៖  យុវជនគិតខ្លីលេបថ្នាំសម្លាប់ខ្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [500]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 49 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 351 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1428 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1041046​ នាក់