អង់គ្លេស៖ កាលពីរាត្រីយប់មិញនេះក្មេងស្រីវ័យជំទង់ម្នាក់គឺត្រួវបានជនដៃដល់មួយក្រុមបាញ់សំលាប់នៅភាគខាង
កើតនៃទីក្រុងឡុងដ៏។ មន្រ្តីប៉ូលីសបានមានប្រសាសន៍ថា ជនសង្ស័យចំនួន ៣នាក់ដែលមានអាយុប្រហែល ១៨ឆ្នាំ គឺត្រួវបានចាប់ខ្លួន។ មន្រ្តីប៉ូលីសបានអះអាងថា ក្មេងស្រីរងគ្រោះគឺបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ មន្រ្តី
ប៉ូលីសបានមានប្រសាសន៍បន្តទៀតថា រហូតមកទល់ពេលនេះ ក្រុមភ្នាក់ងារស៊ើបអង្កេតដែលមកពីក្រុម Met’s
Homicide ព្រមទាំងក្រុមកាម៉ង់ដូពិសេសប្រឆាំងនឹងឧក្រឹដ្ឋកម្មជាច្រើននាក់ទៀតគឺកំពុងតែធ្វើការស៊ើបអង្កេតចំ
ពោះករណីមនុស្សឃាតខាងលើនេះ៕ ដោយ៖ តុលា