ភ្នំពេញ៖ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចសម្តេចរាជបុត្រី ព្រះអនុជ នរោត្តមអរុណរស្មីបានសន្យាចំពោះប្រជាពលរដ្ឋ កម្ពុជាពិសេសសមាជិកសមាជិការរបស់ខ្លួនថានៅពេលគណបក្សហ៊្វុនស៊ិនប៉ិចឈ្នះការបោះឆ្នោតអាណត្តិទី៥ ហើយ ព្រះធ្វើជានាយករដ្ឋមន្រ្តីស្រ្តីទី១នៅកម្ពុជានោះព្រះអង្គនឹងដឹកនាំប្រទេសតាមគន្លងរបស់សង្គមរាស្រ្តនិយម ដែលដឹកនាំដោយសម្តេចព្រះនរោត្តមសីហនុ។ គឺឈនៅកណ្តាលមិនលំអៀងទៅរកមហាអំណាចណាមួយនោះទេ រក្សានូវកិច្ចសហប្រតិបត្តិការឲ្យបានល្អបំផុតជាមួយបណ្តាប្រទេសក្នុងតំបន់ក៏ដូចជានៅលើពិភពលោកនិងមិនប្រកាន់និន្នាការនយោបាយដូចដែលយើងធ្លាប់បានធ្វើម្តងរួចមកហើយកាល
ពីអាណត្តិទី១ឆ្នាំ១៩៩៣។
ព្រះអង្គមានសុវនីយ៍ដូច្នេះនៅក្នុងយុទ្ធនាការរកសំឡេងឆ្នោតនៅរាជធានីភ្នំពេញនាថ្ងៃទី៣ខែកក្កដា
ឆ្នាំ២០១៣នឹងជាថ្ងៃទី៧នៃការបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសតំណាងរាស្រ្ត
អាណត្តិទី៥ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨កក្កដាខាងមុខនេះ។ ដោយឡែកនៅរាជធានីភ្នំពេញអាណត្តិ
នេះព្រះអង្គរំពឹងថានឹងមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករដើម្បីឲ្យព្រះអង្គបានបំរើជាតិបំរើប្
រជាពលរដ្ឋពិសេសបងប្អូនជាស្រ្តីថានឹងគាំទ្រស្រ្តីដូចគ្នាឲ្យបានដឹកនាំប្រទេសព្រោះមានតែស្រ្តីទេដែល
ដឹងពីសុខទុកស្រ្តីស្គាល់ពីការលំបាករបស់ស្រ្តីនៅគ្រប់ពេលវេលាដូចគ្នា។
សម្តេចរាជបុត្រីព្រះអនុជបន្តថាក្នុងឋានៈជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីព្រះបានជួយស្រ្តី
កម្ពុជាច្រើនណាស់ដែលរងនូវការរំលោភបំពានផ្សេងព្រះអង្គមានការឈឺចាប់ជាខ្លាំងនៅពេលឃើញគេធ្វើ
បាបជនជាតិខ្លួនឯងពិសេសស្រ្តី។ដូច្នេះហើយបានជាព្រះអង្គសម្រេចព្រះទ័យធ្វើជាប្រធានគណបក្សហ៊្វុន
ស៊ិនប៉ិច និងឈឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សហ៊្វុនស៊ិនប៉ិចដើម្បីមានឱកាសបានបំរើ
ប្រទេសជាតិនិងប្រជាពលរដ្ឋរបស់ខ្លួនតាមឱវាទព្រះរាជបណ្តាំរបស់ព្រះបិតាសម្តេចឪសម្តេចតាសម្តេចតាទួត
នៃយើងពេលព្រះអង្គនៅមានព្រះជន្មនៅឡើយ។
សម្តេចព្រះអនុជបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបបើស្រលាញ់របបរាជានិយមសូមគាំទ្រគណបក្ស
ហ៊្វុនស៊ិនប៉ិចនិងបោះឆ្នោតឲ្យគណបក្សហ៊្វុនស៊ិនប៉ិចដែលមានលេខរៀងទី២និងមានរូបវិមានឯករាជ្យនៅក្នុង
សន្លឹកឆ្នោត។ជាងនេះទៅទៀតគឺបងប្អូនស្រ្តីត្រូវតែគាំទ្រស្រ្តីដូចគ្នាផ្តល់ឱកាសឲ្យស្រ្តីបានក្លាយទៅជាមេដឹកនាំប្រទេសលើកដំបូងនឹងជាប្រវត្តិសាស្រ្តរបស់កម្ពុជាដែលមានស្រ្តីក្លាហានឈឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តី។
ព្រះអង្គបញ្ជាក់ថាមានឆន្ទៈតែបើគ្មានតួនាទីទេនោះក៏គ្មានឱកាសបានបំរើប្រទេសជាតិ និងប្រជារាស្រ្តរបស់ខ្លួន
តាមព្រះរាជបំណងរបស់សម្តេចឪដែរ។ ចំណែកលោកញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចវិញ
បានលើកឡើងនៅក្នុងឱកាសនោះថា សារសំខាន់របស់គណបក្សហ៊្វុនស៊ិនប៉ិចក្នុងយុទ្ធនាការឃោសនារក
សំឡេងឆ្នោតនៅពេលនេះគឺមានអទិភាពទៅលើការអភិវឌ្ឍន៍សង្គមមួយឲ្យមានភាពស្អាតស្អំយុត្តិធម៌ដោយមានការរួមរួមសាមគ្គីគ្នាមិនដូចសង្គមបច្ចុប្បន្នដែលមានភាពអយុត្តិធម៌ប្រកាន់បក្យពួកពណ៌សម្បុរនយោបាយនោះទេ។
លោកញឹកប៊ុនឆៃបានសម្តែងនូវមោទនភាពក្រៃលែងខណៈពេលយុទ្ធនាការរកសំឡេងឆ្នោតរយៈពេលប៉ុន្មានថ្ងៃ
នេះមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលរួមនៅគ្រប់ខេត្តក្រុងពិសេសគឺនៅរាជធានីភ្នំពេញនេះ។យ៉ាងណា
ក៏ដោយលោកញឹកប៊ុនឆៃមិនបានសន្យាទេថានឹងរៀបចំ គោលបាយកែប្រែកំណែទម្រង់រដ្ឋបាលតាមរយៈ ការតំឡើង
ប្រាក់ខែដល់មន្រ្តីរាជការឬប្រាក់ឈ្នួលកម្មករកម្មការនីនោះឡើយ។ប៉ុន្តែលោកបានសន្យាថានឹងដឹកនាំប្រទេសតាម
របបសង្គមរាស្រ្តនិយមរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ។លោកអគ្គលេខាធិការបានបន្តថាប្រសិន
បើមានឱកាសគណបក្សហ៊្វុនស៊ិនប៉ិចនឹងប្រឹងឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីដោះស្រាយនូវវិបត្តិទាំងឡាយដែលមាន
សព្វថ្ងៃចំពោះប្ រជាជននៅគ្រប់ខេត្តក្រុងឲ្យបានជ្រះស្រឡះពិសេសបញ្ជាទំនាស់ដីធ្លីការរំលោភបំពានផ្សេងៗបញ្ហាពុក
រលួយដែលកើតចេញពីមន្រ្តីមានអំណាចនៅតាមមូលដ្ឋានជាដើម។
សូមបញ្ជាក់ផងដែរថានៅថ្ងៃបន្ទាប់គឺថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១៣នេះគណបក្សហ៊្វុនស៊ិនប៉ិចនឹងបន្តយុទ្ធនាការឃោសនា
រកសំឡេងឆ្នោតរបស់ខ្លួននៅខេត្តកណ្តាលនិងខេត្តមួយចំនួនទៀតដែលគណបក្សហ៊្វុនស៊ិនប៉ិចរំពឹងថានឹងទទួលបានការ
គាំទ្រពីប្រជាពលរដ្ឋមានអាសនៈនៅក្នុងរដ្ឋសភានាអាណត្តិទី៥ខាងមុខនេះ៕
ដោយ៖សុវណ្ណរ័ត្ន