ភ្នំពេញ៖ សេចក្តីស្នើច្បាប់ស្តីអំពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល
នៃកម្ពុជាប្រជាធិបតេយ្យ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា យកមកប្រជុំពិភាក្សានៅរសៀលថ្ងៃទី
៣១ ខែឧសភា ឆ្នាំ២០១៣ នៅមន្ទីររដ្ឋសភា។
កិច្ចប្រជុំពិភាក្សារបស់ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា គឺដឹកនាំប្រជុំដោយសម្តេចអគ្គមហាពញាចក្រី
កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា។
ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុធនាគារ និងសវនកម្ម និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃ
រដ្ឋសភា លោក ជាម យៀប បានមានប្រសាសន៍នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣នេះថា គណៈ
កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានបើកិច្ចប្រជុំពិភាក្សាទៅលើសេចក្តីស្នើច្បាប់ ស្តីអំពីការប្រឆាំងការមិនទទួ
លឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ ដែលក្រុមតំណាងរាស្ត្រមួយក្រុម បាន
ស្នើឡើងទៅសម្តេចប្រធានរដ្ឋសភា ហើយអ្នកតំណាងរាស្ត្រចំនួន ៤៦ រូប ដែលបានស្នើសុំឲ្យសម្តេចប្រធា
នរដ្ឋសភា បើកសម័យប្រជុំវិសាមញ្ញស្របទៅតាមមាត្រា៨៣ នៃរដ្ឋធម្មនុញដើម្បីសុំ គឺមាននាយករដ្ឋមន្ត្រី
មានប្រធានរដ្ឋសភា និងតំណាងរាស្ត្រមួយភាគបី នៃចំនួនសភាទាំងអស់ ដែលអាចស្នើសុំបើកសភាវិសា
មញ្ញបាន ពីព្រោះសព្វថ្ងៃនេះ សភាវិស្សមកាល (វ៉ាកង)។
លោក ជាម យៀប បន្តថា នៅក្នុងកិច្ចប្រជុំនេះសម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធាន
រដ្ឋសភា ជាអ្នកដឹកនាំអង្គប្រជុំ ដើម្បីថា តើគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលយកទេ ពីព្រោះនៅក្នុងពេលវិស្ស
មកាល នៃរដ្ឋសភាគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកការងារអចិន្ត្រៃយ៍របស់ របស់រដ្ឋសភា ដែលមាន
ចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៅក្នុងរដ្ឋសភា។
លោកបញ្ជាក់ថា ការកោះប្រជុំរដ្ឋសភាគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា គឺបន្ទាប់ពីមានការស្នើសុំរបស់
អ្នកតំណាងរាស្ត្រចំនួន ៤៦ រូប ទៅសម្តេចប្រធានរដ្ឋសភា ដើម្បីបើកសម័យប្រជុំវិសាមញ្ញ ហើយមាន ៧ រូប
ដែលជាតំណាងរាស្ត្រហត្ថលេខី ក្នុងការរៀបចំធ្វើច្បាប់ស្តីពីការប្រឆាំង ការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម លើ
ការប្រព្រឹត្តឡើងក្នុរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។
សូមរំលឹកផងថា កាលពីព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង
តបទៅនឹងការនិយាយរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិថា លោកកឹម សុខា បាន
ចាត់ទុកគុកទួលស្លែង ឬ មន្ទីរស២១ ជាគុកសិប្បនិម្មិត្តរបស់ខ្មែរក្រហមដែលរៀបចំឡើងដោយវៀតណាម។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ទុកសេចក្តីអត្ថាធិប្បាយនោះថា ជាការប្រមាថជនរងគ្រោះ និងដើម្បី
តែបន្តុះបង្អាប់ វាយប្រហារមកលើតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។ សម្តេចបានអំពាវនាវដល់សមា
ជិកសភាគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច ប្រើប្រាស់ពេលវេលាសេសសល់ ក្នុងរដ្ឋស
ភា អាណត្តិទី៤ ដើម្បីតាក់តែងសេចក្តីស្នើច្បាប់ ដាក់ទោសដល់ជនណា ដែលមិនទទួលស្គាល់ថា នៅកម្ពុជាមានរបបប្រល័យពូជសាសន៍ប៉ុលពត ដែលនាំដល់ការសម្លាប់មនុស្សជិត ២ លាននាក់ ៕
ដោយ៖ សំអាត