គណបក្សហ៊្វុនស៊ិនប៉ិចបង្សុកូលនៅមន្ទីរស២១ ឧទ្ទិសដល់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិប​តេយ្យ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ មានប្រជាពលរដ្ឋប្រមាណ៦០០នាក់ មកពីគណបក្សហ៊្វុនស៊ិនប៉ិចបានប្រារពពិធីបង្សុ​កូល​​រាប់​បាត​នៅក្នុងបរិវេណគុកទួលស្លែងដែលគេស្គាល់ថាជាមន្ទីរស២១នៅក្នុងរបបកម្ពុជា​ប្រជា​ធិបតេយ្យនោះនៅព្រឹក
ថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៣នេះដែលដឹកនាំដោយ សម្តេច ព្រះអនុជ នរោត្តម  អរុណរស្មី ប្រធានគណបក្ស
និងស្វាមីព្រមទាំងក្រុមគ្រួសារសមាជិកសមាជិក​ការដូនជីតាជីនិងមានការយាងនិមន្តព្រះសង្ឃជាង១០០អង្គ
បង្សុកូលរាប់បាតឧទ្ទិសនូវមហាកុសលជូនដល់ជនរងគ្រោះដែលបានស្លាប់បាត់​បង់​ជីវិត​នៅក្នុងមន្ទីរស២១
ក៏ដូចជនរងគ្រោះដែលបានស្លាប់​នៅទី​កន្លែងផ្សេងៗទៀតទូទាំង​ប្រទេសក្នុងរបបកម្ពុជា​ប្រជាធិបតេយ្យ ។

មានសុវនីយ៍នៅក្នុងពិធីនោះសម្តេចព្រះអនុជនរោត្តមអរុណរស្មីបានលើកឡើងថាបុណ្យ​កើតឡើងដោយការ
លះបង់នូវពេលវេលាដ៏មានតម្លៃដោយចិត្តបរិសុទ្ធនិងមានការចូល​រូមពី​សប្បុរសជនពុទ្ធបរិស័ទព្រះសង្ឃដើ
ម្បីឧទ្ទិសដល់អ្នកដែលបានអនិច្ចកម្មទៅដោយចម្បាំង​រាំងជលនាពេលកន្លង និងមួយផ្នែកទៀតបានស្លាប់
បាត់បង់ជីវិតដោយអំពើឃោឃៅធ្វើទុក្ខ​ទារុណកម្មផ្សេងៗ នៃពួកឃាតករអាវខ្មៅប៉ុលពតក្នុងរបបគ្រប់គ្រង
កម្ពុជាប្រជាធិបតេយ្យ។

សម្តេចព្រះអនុជបន្តថា​ កុសលដែលកើតឡើងនៅថ្ងៃនេះនឹងបានដល់វិញ្ញាណខណ្ឌជនរង​គ្រោះ​​ទាំងនោះ
ហើយបាននាំអ្នកទាំងអស់នោះទៅកាន់ឋានសួគ៌ឋានសុខនិងសុំឲ្យវិញ្ញាណ​ខណ្ឌ​អ្នកទាំងនោះងាកក្រោយ
ជួយរុញច្រាននាវាកម្ពុជាឲ្យទទួលបាននូវសុខសន្តិភាពជានិច្ចនិរន្តរ៍ពិសេសកុំឲ្យរបបខ្មៅងងឹតនោះវិលមក
ជាថ្មីម្តងទៀតសម្រាប់ប្រទេសកម្ពុជាគឺឲ្យផុតរលត់បាត់សូន្យសុងតែម្តងទៅ។

ជាមួយគ្នានោះដែរសម្តេចរាជបុត្រីព្រះអនុជក៏សូមឧទ្ទិសមហាកុសលនាថ្ងៃនេះចំពោះព្រះវិញ្ញាណខណ្ឌសម្តេច
ព្រះបរមរតនកោដ្ឋសម្តេចព្រះនរោត្តមសីហនុដែលទ្រង់បានយាងចូលទិវង្គត់កាលពីពេលថ្មីនេះសូមទ្រង់យាង
ទៅកាន់ឋានព្រះបរមសុខ និងតាមថែរក្សាកូន​ចៅចៅទួតរបស់ព្រះអង្គគ្រប់គ្នា  ពិសេសតាមរក្សាព្រះរាជាណា
ចក្រកម្ពុជាជាទីស្រលាញ់​របស់ព្រះអង្គឲ្យជៀសផុតពីភ្លើងសង្រ្គាមចាប់តាំងពីពេលនេះតទៅនិងនាំមកនូវសុខ
សន្តិភាពដូចដែលព្រះអង្គធ្លាប់បានធ្វើពេញមួយជីវិតរបស់ព្រះអង្គសម្រាប់កម្ពុជានោះ។

ទន្ទឹមនឹងនោះសម្តេចព្រះអនុជបានរំលឹកផងដែរថាព្រះអង្គបានបាត់បង់មាតាជាទីស្រលាញ់និងរាជវង្សានុវង
ជាច្រើនអង្គនៅក្នុងរបបឃោឃៅនោះដែលរហូតមកដល់ពេលនេះមិនដឹងថាអ្នកទាំងនោះស្លាប់នៅទីកន្លែង
ណានោះទេ។ដូច្នេះហើយព្រះអង្គសូមអំពាវនាវដល់ជន​រួមជាតិទាំងអស់ត្រូវតែស្រលាញ់គ្នាចេះសាមគ្គីរួបរួម
គ្នាកសាងការពារនិងអភិវឌ្ឍន៍​ប្រទេស​យើង​ឲ្យរីកចំរើនរុងរឿងដូចប្រទេសជឿនលឿនជាច្រើនទៀតនៅក្នុង
តំបន់និងពិភពលោក។

សូមបញ្ជាក់ថានៅក្នុងពិធីបង្សុកូលរាប់បាត្រនោះដែរក៏មានការនិមន្តចូលរួមពីព្រះសង្ឃចិន(ភិក្ខុនីចិន) ប្រមា
ណជា២០អង្គនិងបានរៀបចំពិធីសែព្រេនតាមបែបប្រពៃណីចិនមានដុតផ្ទះវិឡាឡាននិងសម្ភារៈប្រើប្រាស់
ផ្សេងៗជាច្រើនមុខដើម្បីឧទ្ទិសដល់អ្នកដែលស្លាប់​បាត់បង់ជីវិត​នៅគុក​ទួលស្លែងនិងនៅទូទាំប្រទេសកម្ពុជា៕

ដោយ៖សុវណ្ណរ័ត្ន

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [929]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [924]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [969]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [870]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 11 កន្លងទៅ • បើកមើល : [812]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កូរ៉េ បោះទុន វិនិយោគជាង ១ពាន់លានដុល្លារបន្ថែមទៀត លើអចលនៈទ្រព្យនៅកម្ពុជា

កូរ៉េ បោះទុន វិនិយោគជាង ១ពាន់លានដុល្លារបន្ថែ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [453]


សុគន្ធ និសា ​បង្ហាញមហិច្ឆតាស្តារ​ប្រជាប្រិយភាពឡើង​វិញនៅឆ្នាំ២០១៤​

ភ្នំពេញ៖ ដោយ​យល់ឃើញថា រយៈពេលប៉ុន្មានខែចុងឆ្នាំ២០១៣...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [385]


គ្រោះ​ថ្នាក់​ចរាចរណ៍​នៅខេត្ត​ Denbighshire​ ស្លាប់​ម្នាក់​និងរង​របួស ២នាក់​

ប្រទេសវែល៖ កាលពីថ្ងៃអាទិត្យម្សិលមិញ វេលាម៉ោង ១២នឹង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [362]


និស្សិតសកលវិទ្យាល័យភូមិន្ទ​ទទួល​បានការ​យល់​ដឹងបន្ថែមអំពីយេនឌ័រ

អង្គការ យេនឌ័រដើម្បីការអភិវឌ្ឍ នៅកម្ពុជា​ បញ្ជ្រៀប...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [842]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 299 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1479 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1134166​ នាក់