ប្រទេសភីលីពីន៖ ប្រភពសារព័ត៌មានរបស់ប្រទសភីលីពីនបានអោយដឹងថា ចំនួនអ្នកស្លាប់ដោយការ
រញ្ជួយដីក្នុងប្រទេសភីលីពីនកាលពីថ្ងៃអង្គារម្សិលមិញឡើងដល់ ១៤០នាក់ហើយ។ ហេតុការណ៍រញ្ជួយ
ដីនេះបានកើតឡើងនៅក្នុងកោះ Bohol និងខេត្ត Cebu។ កាលពីថ្ងៃពុធនេះលោកប្រធានាធិបតី Benigngo
Aquino បានមកសួរសុខទុក្ខប្រជាជននៅក្នុងតំបន់ដែលទទួលរងពីការរញ្ជួយដីនោះហើយគាត់បានឃើញ អាគារធំៗជាច្រើនត្រូវបានបំផ្លាញ។ លោក Augustus Escobia មន្រ្តីក្នុងតំបន់មកពីកោះ Bohol បានប្រាប់ភ្នាក់
ងារសារព័ត៌មានបារាំងថា ជនរងគ្រោះយ៉ាងហោចណាស់ ១៣២នាក់គឺមកពីកោះ Bohol។
ចំនែកនៅក្នុងខេត្ត Cebu វិញប្រជាជនជាច្រើននាក់ក៏បានស្លាប់ក្នុងហេតុការណ៍រញ្ជួយដីនោះដែរ រីឯព្រះវិហារ ប្រវត្តិសាស្រ្តព្រមទាំងផ្លូវ អាគារធំៗនិងផ្សារគឺត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។ អ្នករាយការណ៍បានអោយដឹង ថា កាលពីថ្ងៃពុធនេះនៅក្នុងខេត្ត Cebu មនុស្សយ៉ាងហោចណាស់ ៣ នាក់ត្រូវបានទាញចេញពីអាគារដែល ដួលរលំនោះ។
ដោយ៖ តុលា