ក្រុមអ្នកប្រឆំាងមេរោគរួមគ្នាស្វែងរកយុទ្ធសាស្រ្តបន្ថែមដើម្បីឈានទៅលុបបំបាត់ ការឆ្លងទាំងស្រុងនៅឆ្នាំ២០២០
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ ក្រុមអ្នកប្រឆំាងនឹងមេរោគអេសដ៍ចាប់ផ្តើមប្រមូលព័ត៌មាននៃតម្រូវជាក់ស្តែង ក្នុងការអនុវត្ត វិធី​សាស្រ្ត​សូន្យ​បីឲ្យមានប្រសិទ្ធិភាពខ្ពស់សម្រាប់ឆ្នាំ២០២០ខាងមុខ គឺគ្មាការចំលង​ថ្មី គ្មាន​ការ​រើស​អើង និង​គ្មាន​មរណភាព​ទាក់​​ទង​នឹង​អេដស៏។ ដោយថ្លែងនៅ​ក្នុងវគ្គបណ្តុះបណ្តាលការប្រយុទ្ធប្រឆាំងមេរោគអេសដ៏ និងជំងឺអេសដ៏នៅ​ព្រឹក​ថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០១៤នេះ លោកវេជ្ជបណ្ឌិត មាន ឈីវវុន ប្រធានមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើ​ស្បែក និងកាមរោគនៃក្រសួងសុខាភិបាលមានប្រសាសន៍ថា ឆ្នាំ២០១៤នេះ ជាឆ្នាំគន្លឹះដ៏សំខាន់ ក្នុងការជំរុញឲ្យ​បាន​ខ្លំាងក្លានៃការអនុវត្តយុទ្ធវិធីសូន្យបី ដើម្បីឈានទៅសម្រេចបានតាមការប្តេជ្ញារបស់ខ្លួននៅឆ្នាំ២០២០ខាងមុខ។

លោកប្រធានមជ្ឈមណ្ឌលជាតិបញ្ជាក់ថា ដើម្បីសម្រេចបំណងតាម ការគ្រោងទុកនេះមជ្ឍមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើស្បែក និងកាមរោគ បានចាប់ផ្តើមប្រ មូលទិន្និន័យដែលអនុវត្តកន្លង​ដោយ​សហការ​ជាមួយដៃគូ​អន្តរ​ជាតិនានា ដើម្បីជាមូលដ្ឋានវាយតម្លៃ សំដៅធានាដល់ការឆ្លើយតប​ប្រកប​ដោយប្រសិទ្ធ​ខ្ពស់ក្នុងការប្រយុទ្ធប្រឆាំង​​ការរីករាលដាល់នៃមេ​ រោគអេសដ៏ និងជំងឺអេសដ៏នេះ។ លោកបន្ថែមថា ទិន្នន័យដែលត្រូវប្រមូលនេះ គឺផ្តោត​សំខាន់​នៅ តាមសុ្រក ក្រុងគោដៅនានារបស់​មជ្ឈមណ្ឌលទៅលើសកម្មភាពក្នុងការបង្កា អប់រំទប់ស្កាត់ ការផ្តល់ សេវាថែទាំព្យាបាល និងសេវាផ្សេងៗ​ទៀត ដើម្បីឈានទៅលុបបំបាត់នូវការឆ្លងថ្មីនៃមេរោគអេសដ៏ នៅកម្ពុជា។

លោកស្រី មីស្យែល ឡែនឡឺរី តំណាងអង្គការ UNSID ប្រចាំកម្ពុជាមានប្រសាសន៍ថា នេះជាយន្តការ ដ៏ល្អរបស់រាជ​រដ្ឋាភិបាលកម្ពុជាក្នុងការប្តេជ្ញាចិត្តប្រយុទ្ធប្រឆំាងមេរោគអេសដ៏នេះ បើទោះបីជាអត្រា​ប្រេវ៉ាឡង់នៃការឆ្លង​បានថយ​ចុះ​ជាលំដាប់ក៏ដោយ។ លោកស្រីបន្ថែមថា ការប្រមូលព័ត៌មានថ្មីៗនេះ ពិតជាត្រូវការដ៏ចាំបាច់ ព្រោះវាជាលទ្ធផល​នៃការ​ប្រៀបធៀបពីវឌ្ឍនភាពសម្រាប់ការអនុវត្តទៅតាម គោលការណ៍ប្រតិបត្តិថ្មីៗនៅក្នុងកម្មវិធី​បង្កាថែ​ទាំងនិង​​​​​ការ​ព្យា​​​​​​​​​​​​​​​បាល សម្រាប់១ឆ្នាំម្តង ឬ២ឆ្នាំម្តង។ បើយោងតាមរបាយការណ៍នៅឆ្នាំ២០១៣ ​ប្រជា​ពល​រដ្ឋ​ទូទៅ​មាន​អត្រា​ឆ្ល​ង​ត្រឹម ០.៦​ភាគ​រយ​ ក្នុងនោះ​ក្រុម​ដែល​ មាន​អត្រា​ឆ្លង​ខ្ពស់​ជាង​គេ គឺ​ក្រុម​បុរស​ស្រាលាញ់​បុរស​ដែល​រួម​ភេទ​តាម​រន្ឋ​គូថ​មាន​អត្រា​ឆ្លង​២.១% ក្រុម​អ្នក​បំរើ​សេវា​កំសាន្ត​(រក​ស៊ី​ផ្លូវ​ភេទ) មាន​អត្រា​ឆ្លង១៣.៩% និង​ក្រុម​ប្រើ​ថ្នាំ​ញៀន​ដោយ​ការ​ប្រើ​ម្ជុរ​សារ៉ាង​ចាក់​បន្ត​គ្នា​មាន​អត្រា​ឆ្លង​២៤% ។

សូមបញ្ជាក់ផងដែរថា នៅ​ត្រឹម​ឆ្នាំ​២០១៥​ខាងមុខនេះតាមការប្តេជ្ញារបស់កម្ពុជា នឹង​កាត់​បន្ថយ​ការ​ឆ្លង​មេ​រោគ​អេដស៏​តាម​រយៈ​ការ​ចាក់​សឺរ៉ាំង​ឲ្យ​បាន​៥០% លុប​បំបាត់​ទាំស្រុង​ការ​ឆ្លង​ពី​ម្តាយ​ទៅ​កូន នឹង​កាត់​បន្ថយ​ការ​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ឲ្យបាន៥០ភាគ​រយ ព្រម​ទាំង​លុប​បំបាត់​ការ​ឆ្លង​ទាំង​ស្រុង​នៅ​ឆ្នាំ​២០​២០​​៕

ដោយៈ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រដ្ឋសភា ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការបង្ការ និងការពន្លត់អគ្គិភ័យ

រដ្ឋសភាពិភាក្សានិង​អនុម័ត​ សេចក្តីព្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [299]


​កម្ពុជា​ និងកូរ៉េ​ ជ្រើសយក ​ប្រធានបទ​ចំនួន៦​ សិក្សាស្រាវជ្រាវ ​រួមគ្នា ​សម្រាប់ ​ឆ្នាំ​២០១៣-២០១៤​

ភ្នំពេញ៖ កម្ពុជា និងកូរ៉េ បានជ្រើសយកប្រធានបទធំៗ ចំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [314]


ប្រកាសលោក លីវ វណ្ណថេន ចូលកាន់មុខ​ងារ​ជា​​ចៅ​សង្កាត់ព្រែកថ្មី

ភ្នំពេញ : លោកលីវ វណ្ណថេង ត្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [301]


ក្រុម​បណ្តាញ​ព​ហុវិ​ស័យ​រៀប​ចំ​សមាជ​ប្រ​ជា​ជន​

ភ្នំពេញ៖ ក្រុមបណ្ដាញពហុវិស័យប្រមាណជា៥០០នាក់ ដែលមកព...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [314]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 375 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1093 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864770​ នាក់