រតនគីរី ៖ ក្រុមហ៊ុនវិនិយោគដ៏ធំរបស់វៀតណាមមួយឈ្មោះ HOANG ANH GIA LAI GROUP បានបណ្តាក់
ទុនចំនួន៥០០លានដុល្លារអាមេរិក សម្រាប់វិនិយោគផ្នែកកសិឧស្សហកម្មលើដីសម្បទានសេដ្ឋកិច្ចរបស់រាជ
រដ្ឋាភិបាលកម្ពុជាចំនួន៣ម៉ឺនហិកតាក្នុងរយៈពេល៧០ឆ្នាំ ដើម្បីអភិវឌ្ឍន៍ដំណាំកៅស៊ូ និងដំណាំដូងប្រេងនៅ
ខេត្តរតនគីរី។
អគ្គនាយកក្រុមហ៊ុនលោក Nguyen Vansu បានឲ្យដឹងថា HOANG ANH GIA LAI GROUP ជាក្រុមហ៊ុនវិនិយោគ
ដ៏ធំមួយរបស់វៀតណាម បានដាក់ទុនចំនួន ៥០០លានដុល្លារអាមេរិក ដើម្បីវិនិយោគដំណាំកសិឧស្សាហកម្ម
ដែលគិតចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ននេះក្រុមហ៊ុនសម្រេចធ្វើការដាំដុះកៅស៊ូនិងដំណាំដូង
ប្រេងបានជាង១ម៉ឺនហិកតាហើយ លើគម្រោងដីសម្បទានសេដ្ឋកិច្ច ដែលរាជ រដ្ឋាភិបាលកម្ពុជាប្រគល់ឲ្យនៅ
ខេត្តរតនគិរីចំនួន៣ម៉ឺនហិកតា។ ក្នុងនោះដាំដុះកៅស៊ូលើដីសម្បទាននៅក្នុងស្រុកអណ្តូងមាស បានជាង
៦០០០ហិកតា និងដាំដូងប្រេងបាន២០០០ហិកតា រួមទាំងកៅស៊ូនៅក្នុងស្រុកកូនមុំខេត្តរតនគិរីបានជិត១ម៉ឺន
ហិកតាទៀត។
លោកអគ្គនាយកបន្តថា នៅឆ្នាំ២០១៤ខាងមុខ ក្រុមហ៊ុននឹងបន្តដាំដុះកៅស៊ូលើផ្ទៃដីសម្បទានចំនួន ៤៥០០
ហិកតាបន្ថែមទៀត ហើយនៅឆ្នាំ២០១៥ នឹងបញ្ចប់ការដាំដុះកៅស៊ូឲ្យបានលើផ្ទៃដីសម្បទានចំនួន៣ម៉ឺនហិក
តាតាមការគ្រោងទុក។ លើគម្រោងវិនិយោគនេះនៅឆ្នាំ២០១៥ក្រុមហ៊ុននឹងសាងសង់រោងចក្រកែឆ្នៃប្រេងដូង
រោងចក្រកែឆ្នៃជ័រកៅស៊ូក្រែប និងសាងសង់រោងចក្រអគ្គិសនី។ ព្រោះថានៅឆ្នាំ២០១៥ ដូងប្រេងចាប់ផ្តើម
ទទួលផល ហើយដំណាំកៅស៊ូក៏ដល់អាយុជៀរជ័រផងដែរ។ ជាមួយគ្នានេះក្រុមហ៊ុនត្រូវការកម្មករជាច្រើននាក់
សម្រាប់បំរើការងារនេះ នៅពេលដែលរោងចក្រទាំង៣ដំណើរការ ។
លោកបន្ថែមថា ក្រុមហ៊ុននឹងប្រើប្រាស់កម្លាំងកម្មករទៅតាមរដូវកាលមិនលើសពី៤០០០នាក់ទេ ក្នុងមួយរដូវៗ
។ ចំណែកការជ្រើសរើសកម្មករក្រុមហ៊ុននឹងគោរពទៅតាមលក្ខ័ខណ្ឌច្បាប់ការងាររបស់ប្រទេសកម្ពុជាដែល
បាននិយាយគ្នារួចមកហើយ គឺជ្រើសរើសកម្មករខ្មែរចំនួន៩០ភាគរយ ហើយ១០ភាគរយទៀតជាអ្នកជំនាញ
បច្ចេកទេសដែលក្រុមហ៊ុននឹងនាំមកពីប្រទេសវៀតណាមដើម្បីជួយការងារផ្នែក បច្ចេកទេស។
ក្រៅពីការដាំដុះដំណាំកសិឧស្សាហកម្ម ក្រុមហ៊ុនក៏បានត្រៀមថវិកាចំនួន១០លានដុល្លារអាមេរិក សម្រាប់ការ
ងារជួយលើកកម្ពស់ជីវភាព សុខមាលភាពប្រជាជននៅតាមសហគមទាំង១៨ ដែលឋិតនៅជុំវិញដីអភិវឌ្ឍន៍
របស់ក្រុមហ៊ុន សម្រាប់អនុវត្តចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦។ ទន្ទឹមគ្នានេះក្រុមហ៊ុនបានគិតគូរអំពីបរិស្ថាន
ដើម្បីកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានធម្មជាតិ។
លោក Nguyen Vansuក៏បានបញ្ជាក់ជូនថា ពលរដ្ឋនៅតាមសហគមទាំង១៨ នៅជុំវិញដីសម្បទានសេដ្ឋកិច្ចនេះ
នឹងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍដីសម្បទាននេះ ហើយលោកបានសំណូមពរផងដែរ ដល់ប្រជាពល
រដ្ឋតាមមូលដ្ឋានឲ្យចូលមករកការងារនៅក្រុមហ៊ុនរបស់លោក ដោយក្រុមហ៊ុន ផ្តល់ប្រាក់ឈ្នួលប្រចាំថ្ងៃ៣ម៉ឺន
រៀលក្នុងមួយថ្ងៃ ហើយនៅពេលដែលរោងចក្រដំណើរការក្រុមហ៊ុននឹងគិតជាប្រាក់បៀវត្សប្រចាំខែទទួលបាន
ច្រើនបន្ថែមទៀតសម្រាប់កសាងជីវភាពរស់នៅ។
អគ្គនាយកក្រុមហ៊ុននេះបានសន្យាថា នឹងខិតខំប្រឹងប្រែងបញ្ចេញឲ្យអស់ពីសមត្ថភាព និងកំលាំងកាយចិត្ត
ដើម្បីឲ្យស័ក្តិសមជាក្រុមហ៊ុនបរទេសមួយ ដែលបានមកធ្វើអាជីវកម្មលើទឹកដីកម្ពុជា និងបង្ហាញឲ្យកម្ពុជាបាន
ឃើញពីគំរូនៃការវិនិយោគ ជាពិសេសផ្តល់ទំនុកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាមកលើការងាររបស់ក្រុមហ៊ុន។
អភិបាលខេត្តរតនគិរី លោក ប៉ាវ ហមហាន បានលើកឡើងថា នៅខេត្តរតនគិរីមានក្រុមហ៊ុនវិនិយោគចំនួន ២៨
កំពុងមានសកម្មភាពឈូសឆាយដីធ្លី ដាំដុះដំណាំកសិឧស្សាហកម្មទៅតាមកិច្ចសន្យា និងផែនការមេរបស់ខ្លួន
លើដីសម្បទានសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ ។ មកទល់បច្ចុប្បន្ននេះទូទាំងខេត្តគេដាំកៅស៊ូបាន ៤៧.៩៩៨ហិកតា (កៅស៊ូវិនិយោគលើដីសម្បទានមានចំនួន ១៨.៧៦៣ហិកតា និងកៅស៊ូឯកជន (គ្រួសារ)មានចំនួន២៩.២៣៥ហិកតា ក្នុងនោះកៅស៊ូកំពុងចៀរជ័រចំនួន៣.៩៧៥ហិកតា(កៅស៊ូរដ្ឋចំនួន ១.៥៣៩ហិកតា កៅ
ស៊ូឯកជននិងគ្រួសារ ២.៤៣៦ហិកតា។
មេភូមិកាក់ ឃុំតាលាវ ស្រុកអណ្តូងមាស លោក សាល់ ភើន ជាជនជាតិកាចក់ បានឲ្យដឹងថា ប្រជាជនមានចិត្ត
សប្បាយរីករាយពេលមានក្រុមហ៊ុនបានមកវិនិយោគនិងអភិវឌ្ឍន៍នៅតំបន់ភូមិ ឃុំរបស់ខ្លួនរស់នៅ ហើយពួក
យើងសង្ឃឹមថា ប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៍ពីគម្រោងអភិវឌ្ឍន៍នេះ។ យ៉ាងណាក៏ដោយលោកបានសំណូមពរដល់ក្រុមហ៊ុនអភិវឌ្ឍន៍ជួយកសាងស្រុកភូមិរបស់ពួកគាត់ឲ្យមានការ
រីកចំរើនផងតាមរយៈការពង្រីកហេដ្ឋារចនាសម្ព័ន្ធដូចជាកសាងផ្លូវ ថ្នល់ ស្ពាន សាលារៀន ប្រឡាយទឹក មន្ទី
សុខភាព សាលប្រជុំភូមិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ជនជាតិភាគតិច។
ជនជាតិដើមភាគតិចរូបនេះ និយាយទៀតថា លោកមិនជំទាស់នឹងការអភិវឌ្ឍរបស់ក្រុមហ៊ុននោះទេតែអភិវឌ្ឍ
ន៍ឲ្យបានត្រឹមត្រូវច្បាស់លាស់ កន្លែងណាដែលត្រូវអភិវឌ្ឍន៍ កន្លែងណាដីហាមឃាត់ ធ្វើម៉េចឲ្យក្រុមហ៊ុនមាន
ការយោគយល់ដល់ជនជាតិដើមភាគតិច លើដីកន្លែងដូនតា ដីបំរុងទុកសម្រាប់គោ ក្របី ដីលំនៅឋាន ព្រោះ
ថាកន្លងមកមានការឈូសឆាយដីព្រៃសម្បទានសេដ្ឋកិច្ចអភិវឌ្ឍន៍ដំណាំកៅស៊ូរបស់ក្រុមហ៊ុនបានប៉ះពាល់
ដល់ដីចំការចាស់របស់ពួកគាត់។
ទាក់ទិននឹងបញ្ហាខាងលើលោកអគ្គនាយកក្រុមហ៊ុនទទួលស្គាល់ថា នៅក្នុងកិច្ចដំណើរការអភិវឌ្ឍដីសម្បទានដាំដុះដំណាំកសិឧស្សាហកម្ម ជាលើកដំបូងបានធ្វើការឈូសឆាយប៉ះពាល់ដីចំការចាស់របស់ប្រជាពលរដ្ឋបន្តិចបន្តួចមែន តែរយៈកាលកន្លងមកក្រុមហ៊ុនបានធ្វើការសម្របសម្រួលដោះស្រាយក្នុងមនោសញ្ចេតនា
ជាមួយពួកគាត់ដោយឈរលើផលប្រយោជន៍ប្រជាជនជាធំ។ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋឲ្យ
ចូលរួមជាមួយក្រុមហ៊ុន និងមានការជឿជាក់លើក្រុមហ៊ុន ហើយក្រុមហ៊ុនសន្យាអភិវឌ្ឍន៍ឲ្យបានលឿន ដើម្បី
ឲ្យបងប្អូនមានការងារធ្វើ មានជីវភាពធូរធា ស្របតាមគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា
ដែលបានដាក់ចុះ៕
ដោយ៖ សុវណ្ណរ័ត្ន