ភ្នំពេញ៖ លោកស្រី Catherine Ashton មន្រ្តីនាំពាក្យ និងជាអនុប្រធានគណៈ កម្មាធិការអឺរ៉ុប (EU) បានសម្តែង
ការស្វាគមន៍ ដំណើរការបោះឆ្នោត នៅកម្ពុជាថា ប្រព្រឹត្តទៅបានល្អ ប្រកបដោយសន្តិភាព។
បើតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ Catherine Ashton នៅថ្ងៃអង្គារ ទី៣០ ខែ កក្កដាឆ្នាំ២០១៣ ឱ្យដឹង
ថា តំណាងជាន់ខ្ពស់ អបអរសាទរចំពោះ ប្រជាជនកម្ពុជា ក្នុងបង្កើតនូវការបោះឆ្នោត ដោយសន្តិភាព និង
ស្ងៀមស្ងាត់ នៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣។ ការចូលរួមពីគ្រប់ភាគី នៅក្នុងការបោះឆ្នោត និងមានការរៀប
ចំដោយយុវជនអំឡុងពេល យុទ្ធនាការ បានកំពុងជំរុញនូវសញ្ញាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា តំណាងជាន់ខ្ពស់ EU បានសម្តែងនូវ ការសោកស្តាយ ចំពោះអាជ្ញា
ធរមិនបាន ចាត់នូវវិធានការចាំបាច់ដើម្បីធ្វើការដោះស្រាយ នូវកំហុសឆ្គងមួយ ចំនួនដូចជា កែលំអរភាពអាច
ទុកចិត្តបាននូវបញ្ជី អ្នកបោះឆ្នោត ធានាឲ្យបានភាពស្មើគ្នានូវប្រព័ន្ធផ្សព្វផ្សាយ ហើយនិងការរារាំងនូវ ការប្រើ
ប្រាស់ធនធានរដ្ឋដែលនៅក្នុងនោះ រួមមានការធ្វើយុទ្ធនាការ ពីសំណាក់មន្រ្តី រាជការស៊ីវិលនិងយោធា។
មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុប បានធ្វើការកត់សម្គាល់លើលទ្ធផលបណ្តោះអាសន្ន គ្រប់ភាគីទាំងអស់ គួរចូលរួម
ប្រកបដោយក្តីសង្ឃឹមដល់អនាគតប្រទេសជាតិ និងចូលរួមចាប់ផ្តើម ដោយមានប្រយោជន៍ដើម្បីធានាដល់ការ
ធ្វើកំណែទម្រង់ដ៏ចាំបាច់ក្នុងគោលបំណងជំរុញបន្ថែមទៀត នូវដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេស
កម្ពុជា។
សហភាពអឺរ៉ុបសង្ឃឹមថា ជម្លោះណាមួយ ត្រូវបានដោះស្រាយដោយគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត
(គ.ជ.ប)និងយន្តការស្ថាប័នតុលាការ នឹងត្រូវបានដោះស្រាយដោយសេរី និងយ៉ាងរហ័ស ហើយសហភាពអឺរ៉ុប
អំពាវនាវឲ្យគ្រប់ភាគីទាំងអស់រក្សានូវស្មារតីសន្តិភាពនិងប្រជាធិបតេយ្យ ៕
ដោយៈស.ស្អាត