អភិបាលរាជ​ធានី​ភ្នំពេញ​និង​គណៈ​វិស្វករ​កម្ពុជា​ជួបពិភាក្សា​​ការងារ ​​ដើម្បីភាព​​ប្រសើរឡើងនៃ​​ គណៈវិស្វករ​រាជធានី ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ ​ ៖ ​លោក​ ប្រាក់ មិនជា ​អគ្គលេខាធិការ​គ​ណៈ​វិស្វករ​កម្ពុជា​ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​សុំ​មតិ​ដឹកនាំ​ក្នុង​ការ​រៀប​ចំគ​ណៈ​វិស្វករ​រាជធានី​មួយ​អោយ​បាន​ល្អ​ប្រសើរ​ឡើង​។ ជំនួបនេះធ្វើ​នៅ​សាលា​រាជធានីភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែមករា​ ឆ្នាំ២០១៤នេះ​លោក ​ប្រាក់ មិន ​បាន​ជំរាប​ជូនលោកប៉ា សុជាតិ​វង្ស ​អភិបាលនៃគណអភិបាលរាជធានី​ភ្នំពេញឲ្យដឹង​ថា គណៈ​វិស្វករ​កម្ពុជា ជា​អាជ្ញាធរ​វិស្វកម្ម​ជាតិ​ដែល​បាន​បង្កើត​ឡើង​ដោយ​រាជរដ្ឋាភិបាល​មាន​ ភារកិច្ច​គ្រប់គ្រង​និង​ធ្វើអោយ​ប្រសើរ​ឡើង​នូវ​ធនធាន​បញ្ញា​វ័​ន្ត​ វិស្វកម្ម​ជាតិ​អោយ​មាន​ការអភិវឌ្ឍន៍​សមត្ថភាព ចំណេះដឹង​តាម​បែប​វិទ្យាសាស្ត្រ​ទំនើប និង​បទពិសោធន៍​ថ្មី​បន្ថែម​ទៀត ព្រមទាំង​បង្ក​លក្ខណៈ​សមាហរណកម្ម​ល្អ​ចូលក្នុង​តំបន់ និង​នាំមក​នូវ​ផលប្រយោជន៍​ជូន​វិស្វករ​ជាតិ បង្កើន និង​លើកកម្ពស់​ផល​ប្រយោជន៍​សាធារណៈ​ពី​ចរន្ត​ពាណិជ្ជកម្ម សេវាកម្ម​វិស្វកម្ម​ឆ្លងដែន ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​សេដ្ឋកិច្ច​សម័យថ្មី​។​

ជាមួយគ្នានោះលោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា ការ​ចងក្រង​ប្រមូល​ផ្តុំ​បញ្ញា​ស្មារតី​របស់​វិស្វករ​កម្ពុជា​ឲ្យ​ក្លាយជា​ អង្គភាព​ជំនាញ​១​គឺជា​រឿង​ចាំបាច់​ក្នុង​ដំណាក់កាល​ដែល​ប្រទេស​ជាតិ​កំពុង​ មាន​ការ​អភិវឌ្ឍ​ន៏​ និង​ត្រូវការ​ធនធាន​មនុស្ស​។ ​លោក​បន្ត​ថា យើង​ពិតជា​មានការ​សោក​ស្តាយ​ដែល​ប្រជា​ពលរដ្ឋ​យើង​នៅ​មិនទាន់​ផ្តល់​ជំនឿ​ ទុកចិត្ត​មក​លើ​វិស្វករ​ខ្មែរ​គ្រប់​ជំនាញ​ដែល​មាន​បច្ចុប្បន្ន តែ​បែរជា​ឲ្យ​តំលៃ​លើ​វិស្វ​ករ​​បរទេស​ដែល​ធ្វើ​ឲ្យ​ជាតិ​យើង​ខាត​ច្រើន​។​

លោកអភិបាល​បន្ត​ថា គណៈ​វិស្វករ​កម្ពុជា​គួរ​កុំ​ខំ​ពង្រីក​ក្បាល​ឲ្យ​ធំ​ជាង​ខ្លួន​ដូច​ក្បាល​ ដំរី កន្ទុយ​កណ្តុរ​នោះ​។​ សំខាន់​គឺ​ត្រូវ​ធ្វើ​ឲ្យ​ចេញ​លទ្ធផល​ជាក់ស្តែង និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​មក​លើ​វិស្វករ​ខ្មែរ​យើង នោះ​ជា​រឿង​សំខាន់​។​លោក​អភិបាល​បាន​សំដែង​ការ​ស្វា​គម​ន៏​ដល់​ការរួម សហការ​របស់​គណៈ​វិស្វករ​កម្ពុជា​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​ន៏​រាជធានី​ ភ្នំពេញ។ ក្នុងពេលនោះដែរ​លោក​អភិបាល​ក៏បាន​ស្វា​គម​ន៏​ចំពោះ​តួនាទី​របស់​វិស្វករ​ កម្ពុជា​ក្នុង​ការ​ពង្រឹង​ធនធាន មនុស្ស​លើ​វិស័យ​នេះ​។​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ​គណៈ​វិស្វករ​កម្ពុ​ជា​មាន​សមាជិក​ចំនួន​១៦០០ នាក់ និង​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​​ហ៊ុនសែន ជា​ប្រធានកិត្តិយស​ លោក​ឧប​នាយក​រដ្ឋមន្ត្រី​សុខ អាន ជា​ប្រធាន​ក្រុមប្រឹក្សា​៕​

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1085]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ឃាតកម្មលើស្រ្តី២នាក់នៅថ្ងៃតែមួយគួរឲ្យរន្ធត់

ប៉ោយប៉ែត៖ អំពើឃាតកម្ម២ករណីទ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [414]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [302]


កម្ពុជាបង្កើតផែនទីដ៏ទំនើបសម្រាប់ តាមដាន​សណ្ឋានបាតសមុទ្រ

ភ្នំពេញ៖ ក្រោមជំនួយរបស់ជប៉ុ...អានបន្ត

ព័ត៌មានជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [418]


​ស្រីក្រមុំ​ម្នាក់​ត្រូវ​គេរំលោភ ​ហើយសម្លាប់ ​បន្សល់​លីអូ​ ក្រហមឆ្អៅ​ នៅកន្លែង ​

កណ្តាល៖ កម្មការិនីរោងចក្រកាត់ដេរវ័យ ១៨ឆ្នាំម្នាក់ ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [349]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 143 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 161 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863838​ នាក់