យូណេស្កូ និងដៃគូអភិវឌ្ឍន៍នានាជំរុញ ឲ្យមានការលើកកម្ពស់សិទ្ធិទទួលបានព័ត៌មាននៅកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

      ភ្នំពេញ៖ ស្ថានទូត​នៃ​ប្រទេស​ស៊ុយអែត បានរួម​សហកា​រ​ជាមួយ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ
និង មជ្ឈមណ្ឌល​ព័ត៌មាន​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អង្គការ​យូណេស្កូ បាន​រៀបចំ​សន្និសីទ​ថ្នាក់ជាតិ​មួយ
​ស្តីអំពី​សិ​ទិ្ធ​ទទួលបាន​ព័ត៌មាន​នៅ​កម្ពុជា   ចាប់ពី​ថ្ងៃទី៣០-៣១ ខែឧសភា   ឆ្នាំ២០១៣   នៅ​សណ្ឋាគារ​កាំបូឌី
យ៉ាណា។


សន្និសីទ​​នេះ​មាន​គោលបំណង​បង្កើតអោយមាន​ការពិភាក្សា​រវាង​ក្រសួង​ពាក់ព័ន្ធសង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍ
​ន៍​ផ្តោ​ត​ទៅលើបញ្ហា​និង​ការ​ប្រឈម​នានា និង​រៀនសូត្រ​ពី​អ្នកជំនាញ​ក្នុង​តំបន់​និង​អន្តរជាតិ​សំដៅ​អោយមាន​
ការអនុម័ត​​ច្បាប់​ស្តីពី​សិ​ទិ្ធ​ទទួលបាន​ព័ត៌មាន​នៅ​កម្ពុ​ជាមួយដែលមាន​កំរិតស្តង់ដា​អន្តរជាតិ។   

ថ្លែងក្នុងកិច្ចបើកអង្គសន្និសីទថ្នាក់ជាតិ​ពីនោះ តំណាងយូណេស្កូប្រចាំប្រទេសកម្ពុជាលោកស្រី Anne Lemaistre
បាន​លើកឡើងថា សិទ្ធិទទួលបានព័ត៌មានឬសេរីភាពទទួលបានព័ត៌មានអាចត្រូវ បានគេឲ្យនិយមន័យថា​សិទ្ធិ
​ក្នុងកា​រទទួលបានព័ត៌មានដែលស្ថិតនៅក្នុងដៃរបស់ស្ថាប័នសាធារណៈ។  សិទ្ធិនេះគឺ ជាផ្នែកមួយដ៏សំខាន់នៃ
សិទ្ធិជា​មូល​ដ្ឋានលើការមានសេរីភាពបញ្ចេញមតិយោបល់  ដែលត្រូវបានទទួលស្គាល់ដោយ មហាសន្និបាត
សហប្រជាជាតិ ។

លោកស្រីបានបន្តថា លទិ្ធប្រជាធិបតេយ្យពឹងអាស្រ័យលើប្រជាពលរដ្ឋដែលដឹងឮគ្រប់គ្រាន់ ដែលមានលទ្ធ​ភាពទទួលបាននូវព័ត៌មានប្រកបដោយគុណភាព ហើយអនុញ្ញាតឲ្យពួកគេចូលរួមក្នុងកិច្ចការសាធារណៈ។ ព័ត៌មាន ផ្តល់ភាពអង់អាចដល់ប្រជាពលរដ្ឋ និងអាចឲ្យពួកគេគ្រប់គ្រងលើការសម្រេចចិត្តនានា ដែលមានផលប៉ះពាល់លើ ជីវភាពរស់នៅ។   ម៉្យាងវិញទៀត អង្គការយូណេស្កូជំរុញឲ្យមានការតាក់តែងច្បាប់​ ដោយមានការចូលរួម តាម​រយៈការជជែកវែកញែកដែលមានមូលដ្ឋានលើព័ត៌មានត្រឹមត្រូវ នៅក្នុងការកំណត់
ពីសិទ្ធិទទួលបានព័ត៌មាន។

យើង​នឹង​លើកទឹកចិត្តឲ្យរាជរដ្ឋាភិបាលធ្វើការធានាយ៉ាងណាឲ្យប្រជាពរលដ្ឋខ្មែរអាចប្រើប្រាស់សិទ្ធិដឹងឮ រប
ស់ពួក​គាត់ ហើយយូណេស្កូបានត្រៀមខ្លួនជាស្រេច ដើម្បីជួយដល់ការងារមួយនេះ ។

លោកស្រី Anne Hoglund ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា នៅក្នុងប្រទេស​របស់​លោក
ស្រី សេរីភាពក្នុងការបញ្ចេញមតិយោបល់     និងសិទ្ធិ​ទទួល​បានព័ត៌មានបានទទួលការគាំទ្រ​យ៉ាងខ្លាំងក្លា​ពី​រដ្ឋ
ធម្មនុញ្ញចាប់តាំងពីឆ្នាំ១៧៦៦មកម្ល៉េះ។     យើងចាត់ទុកសិទ្ធិ​ទាំង​នេះថាជាកត្តាដែលផ្តល់​លទ្ធភាពឲ្យមាន​ការ​សម្រេច​បាននូវសិទ្ធិមនុស្សដទៃទៀត   និងការសម្រេចនូវ​គោល​ការណ៍​សំខាន់ៗដូចជា តម្លាភាព និងគណនេ
យ្យ​ភាព​ជាដើម។   សិទ្ធិទទួលបាននូវព័ត៌មាន និងភាពបើក​ចំហ​គឺជាផ្នែកសំខាន់ៗនៃលទ្ធិប្រជាធិបតេយ្យនិង
អភិបាលកិច្ចល្អ។ 

លោកស្រីបន្តទៀតថា   ប្រទេសកម្ពុជាមានសក្តានុពលយ៉ាងធំធេង   ក្នុងការបោះជំហានទៅមុខ ដើម្បីផ្តល់នូវ​ការការពារ និងលើកកម្ពស់សិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មាន។      លើសពីនេះ កម្ពុជា​មានប្រព័ន្ធផ្សព្វ
ផ្សាយ និង​សង្គមស៊ីវិលចម្រុះ និងរស់វើកផងដែរ​។    សិទ្ធិដែលទទួលបានព័ត៌មានជាប្រចាំនោះ គឺទូរស័ព្ទដៃ
ទំនើប វិទ្យុ ទូរទស្សន៍ ប្រព័ន្ធអ៊ីនធឺណេតកាសែត ទស្សនាវដ្តី ឯកសារស្រាវជ្រាវមួយចំនួនដទៃទៀត ទាំងនេះ
ហើយជា​ឧបករណ៍​សម្រាប់​ទទួលព័ត៌មានដោយសេរី និងឯករាជ្យរបស់ប្រជាពលរដ្ឋ។

ចំណែករដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​លោក ថាច់ ផែន បានថ្លែងថា ច្បាប់​នេះ​មិន​ចេញ​ជា​រូបរាង​នៅឡើយ​៖
នៅ​ឆ្នាំ​២០០៤ រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ទទួលស្គាល់​ពី​តំរូវការ​ នៃ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា
​ ដើម្បី​ជុំរុញ​អោយមាន​តម្លាភាព​ និង​គណនេយ្យភាពកាន់តែប្រសើរ​នៅ​ក្នុង​រាជរដ្ឋាភិបាល​របស់​ខ្លួន​។   ព្រម​ជាមួយ​គ្នា​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ និង​ដៃគូ​អភិវឌ្ឍន៍ សន្យា​នឹង​បង្កើត​ក្របខ័ណ្ឌ​គោ​នយោបាយ ស្តី​ពី​សិទិ្ធ​
ទទួលបាន​ព័ត៌មាន​។ ការពង្រាង​នៃ ក្របខ័ណ្ខ​គោលនយោបាយ​ស្តី​ពី​សិទិ្ធ​ទទួលបាន​ព័ត៌មាន​នៃ​កម្ពុជា​ ត្រូវ
បាន​បញ្ចប់​នៅ ក្រោម​ការដឹកនាំ​របស់   ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច ក៏ប៉ុន្តែ
រហូតមកទល់​ពេលនេះ ពង្រាង​ក្របខ័ណ្ខ​គោលនយោបាយ​នេះមិនទាន់​ទទួល​បាន​ការអនុម័ត ដោយ​គណៈ​
រដ្ឋមន្ត្រី​នៅឡើយ​ទេ​។

អ្នកសារព័ត៌មាន​ទាំងអស់​នឹងត្រូវ​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅវេលា​ម៉ោង៣:៣០នាទី
​រសៀល​ថ្ងៃទី៣១ ខែឧសភា ​ឆ្នាំ២០១៣  បន្ទាប់​ការបិទ​សន្និសីទ​ថ្នាក់ជាតិ។     វាគ្មិន​ដ៏​សំខាន់​នៅក្នុង​សន្និសីទ​ថ្នាក់ជាតិ​នេះ មាន​លោកស្រី Anne Lemaistre តំណាង​យូណេស្កូ​នៅ​កម្ពុជា (UNESCO) លោក ប៉ា ងួនទៀង​នា
យក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​  ឯករាជ្យ   (CCIM)     និង​លោក ណេ​ប   ស៊ីន​ថៃ   វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ (API)៕ដោយ៖សំអាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

ទេសចរណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [407]


លោក​​ Mullah​​ Badadr​ ត្រូវ​​​​បាន​​ដោះ​​លែង​​ខ្លួន​​

Pakistan៖ មន្ត្រីក្រសួងការប...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [603]


ការបាញ់​​ប្រហារម​កលើក្រុមអ្នកត​វ៉ានៅ​ក្នុង​ប្រទេសថៃ​ ​ស្លាប់ម្នាក់ ​រងរបួស​ ៣០​នាក់​

ប្រទេសថៃ៖ ការបាញ់ប្រហារមកលើក្រុមអ្នកតវ៉ាកាលពីថ្ងៃស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [311]


បក្សកាន់អំណាចបានប្រកាសរៀបចំខ្លួនរួចជា​ស្រេចសម្រាប់ការ​បោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥

ភ្នំពេញ៖ សម្រាប់ការចុះឈ្មោះប្រកួតប្រជែងបោះឆ្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [310]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 512 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1435 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865112​ នាក់