នាយករដ្ឋមន្ត្រី​កម្ពុជា គ្រោង​នឹងបំពេញ​ទស្សនកិច្ច​នៅប្រទេសបេឡារូស ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា គ្រោង​នឹង​បំពេញទស្សនកិច្ច នៅ​ប្រទេស​សាធារណរដ្ឋបេឡារូស នាពេលឆាប់ៗនេះ ក្នុងគោលបំណង​ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់​វិស័យ ជាពិសេសផ្នែកកសិកម្ម និងសេដ្ឋកិច្ច ព្រម​ទាំងទេសចរណ៍។អ្នកនាំពាក្យរបស់​ក្រសួងការបរទេសខ្មែរ លោក កុយ គួង បានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ បន្ទាប់ពីកិច្ចជំនួបដោយ បិទទ្វារ រវាងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ ជាមួយ​នឹងឯកអគ្គរដ្ឋទូត សាធារណរដ្ឋបេឡារូស លោក វ៉ាឡារី សាដូខូ (Valary Sadokho) នាទីស្តី​ការ​ក្រសួង។លោក កុយ គួង បានមាន​ប្រសាសន៍ថា ដំណើរទស្សនកិច្ចថ្នាក់ដឹកនាំយើងនាពេលខាងមុខ​នេះ គឺធ្វើយ៉ាងណាឲ្យទំនាក់​​​ទំនងហ្នឹង​ទាំង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ក៏ដូចជាវិស័យទេសចរណ៍​ឲ្យមានភាពរឹងមាំ ដំណាលគ្នាទៅនឹង ទំនាក់ទំនងផ្នែកនយោបាយ និងការទូតរវាងប្រទេស​ទាំងពីរ។

ក្រៅតែពីការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនេះ ប្រទេសទាំងពីរ គ្រោងនឹងចុះ​ហត្ថលេខា ការលើកលែង ទិដ្ឋាការផ្នែកការទូតផងដែរ ដើម្បីបង្កលក្ខណៈងាយ​ស្រួល​ដល់​ការ​ធ្វើដំណើរ ហើយការចុះហត្ថលេខានេះ នឹងត្រូវ​ធ្វើឡើងក្នុងកំឡុងពេល​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តីក្រសួងការបរទេសបេឡារូស មកកម្ពុជា នាខែមីនា ឆ្នាំ២០១៤ខាង​មុខនេះ។លោក កុយ គួង បានបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក៏នឹងមាន​គម្រោង​ចុះ​ហត្ថលេខាមួយចំនួនផងដែរ ក្នុងការពង្រឹងវិស័យសេដ្ឋកិច្ច និងការធ្វើវិនិយោគ​ចំពោះ​ប្រទេសទាំងពីរ ហើយមិនតែ​ប៉ុណ្ណោះ ប្រទេសកម្ពុជាក៏នឹងបង្កើតឯកអគ្គរាជទូតកម្ពុជា​ប្រចាំប្រទេសនេះផងដែរ តែមាននិវេសនដ្ឋាននៅ​ប្រទេស​រុស្ស៊ី។គួរលំលឹកផងដែរថា កម្ពុជា និង បេឡារូស បានចាប់ផ្តើមពង្រឹងការទូតនឹងគ្នា តាំងពី​កំឡុង​ឆ្នាំ១៩៩៥មក ប៉ុន្តែ​ទំនាក់ទំនងនេះ មិនបានធំដុំឡើយ ពោលសូម្បីតែទំហំពាណិជ្ជកម្មក៏​មាន​បន្តិចបន្ទួចតែប៉ុណ្ណោះ ជាក់ស្តែងកាលពី ឆ្នាំ២០១២កន្លងទៅ ទំហំពាណិជ្ជកម្មរវាងប្រទេស​ទាំង​ពីរ​គឺមានមិនដល់១០លានដុល្លារផង។ សម្រាប់ទំនិញ​ដែល​កម្ពុជា​យកមកពីបេឡារូស មានដូចជាត្រាក់ទ័រនិងគ្រឿងចក្រផ្សេងៗ ហើយកម្ពុជានាំទៅប្រទេសនេះវិញមានដូចជា​សំលៀក​បំពាក់ និងស្បែកជើងជាដើម៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ព្យុះស៊ីក្លូន​នៅប្រទេស​សូម៉ាលី​គឺបាន​ឡើង​ដល់​ ១០០នាក់ហើយ​

ប្រទេសសូម៉ាលី៖ ក្រុមភ្នាក់ងារសង្រ្គោះបន្ទាន់របស់ប្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [416]


​កម្ពុជា​មានស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ជា​លើក​ដំបូង​

ភ្នំពេញ៖ ​​ប្រទេស​កម្ពុជា​បានចាប់ផ្តើម​បើក ដាក់​ឲ្...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [1071]


ជន​ប្រមឹក​ប៉ុន​ប៉ង​​រំលោភ​កូនស្រី​អ្នក ​មេម៉ាយ​​ម្តង​ជា​ពីរ​ដង​​​ជាប់ខ្នោះ​ប៉ូលិស

ជន​ប្រមឹក​ប៉ុន​ប៉ង​​រំលោភ​កូនស្រី​អ្នក ​មេម៉...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [295]


ក្រុមហ៊ុន​​​ Yahoo​ កំពុង​ប្រើវិធី​សាស្រ្តទា​ក់ទាញតារា​ល្បីៗ​របស់​គេហទំព័រ​ YouTube​

បច្ចេកវិទ្យា៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Yahoo បាន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [715]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 361 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1884 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 964784​ នាក់