ស្ថាប័ន​ផ្សារ​មូល​បត្រ​១៩​ប្រទេស​ចូល​សិក្ខាសាលា​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ មន្ត្រីប្រតិបត្តិ និយ័តករ មូលបត្រ ធនាគារកណ្តាល និងប្រតិបត្តិករទីផ្សារមូលបត្រ១៩ស្ថាប័ន មកពីបណ្តា​ប្រទេស​នានាក្នុងតំបន់បានចូលរួមសិក្ខាសាលាមូលបត្រដែលក​ម្ពុជាជាម្ចាស់ផ្ទះលើកដំបូង ដើម្បីពង្រឹងចំណេះ​ដឹង​ផ្នែកអនុវត្ត និងសមត្ថភាពមន្ត្រីជំនា​ញដល់មន្ត្រីពាក់ព័ន្ធ និងការត្រួតពិនិត្យប្រតិបត្តិការនៃទីផ្សារមូលបត្រ។

សិក្ខាសាលារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៦ខែធ្នូនេះ ត្រូវបានចូលរួមពីមន្ត្រីប្រតិបត្តិ និយ័តករ មូលបត្រ ធនាគារកណ្តាល និងប្រតិបត្តិករទីផ្សារមូលបត្រ១៩ស្ថាប័ន មកពីបណ្តាប្រទេសនានាក្នុងតំបន់ ដូចជា ប្រទេសចិន កូរ៉េខាងត្បូង ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ  ស្រីលង្កា បង់ក្លាដេស នេប៉ាល់ ហ្វីលីពីន តៃវ៉ាន់ និងប្រទេ​​ស​ថៃជាដើម ។

សិក្ខានេះមានគោលបំណងពង្រឹងចំណេះដឹងផ្នែកអនុវត្ត និងសមត្ថភាពមន្ត្រីជំនាញដល់មន្ត្រីពាក់ព័ន្ធ និងត្រួត​ពិនិត្យ​ប្រតិបត្តិការនៃទីផ្សារមូលបត្រកម្មសិទ្ធិ  ទីផ្សារមូលបត្របំណុល ទីផ្សារប្តូរប្រាក់ ទីផ្សារដេរីវេទីវ ទីផ្សារគ្រប់គ្រងមូល​និធិ និងប្រភេទផ្សេងៗនៃទីផ្សារ និងឧបករណ៍ហិរញ្ញវត្ថុ ដែលមានដូចជា ភាគហ៊ុន សញ្ញាបណ្ណ កិច្ចសន្យាអប់សិន និង​និស្សន្ទ ភាគហ៊ុន និងសញ្ញាបណ្ណនានា មូលនិធិដែលអាចជួញដូរបាន មូលនិធិសោធនមូលនិធិទ្រព្យ​​អធិ​ប​តេយ្យ​ ជាដើម និងឧបករណ៍បញ្ចៀសឧបករណ៍ហានិភ័យផ្សេងៗ ព្រមទាំងយន្តការវិនិយោគ និងការគ្រប់គ្រង​សំណុំ​វិនិ​យោ​គ ការគ្រប់គ្រងហានិភ័យ ការជួយដូរ ការផាត់ទាត់និងទូទាត់ និងមជ្ឈតិកម្ម។

ការរៀបចំឡើងសិក្ខាសាលានេះគឺស្ថិតក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើម ការបណ្តុះបណ្តាលហិរញ្ញវត្ថុ នៃសហប្រតិបត្តិ​ការ​សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងសម្រាប់កិច្ចប្រជុំនេះ ក្រោមកិច្ចសហប្រតិបត្តិការ​ជាមួយធនាការអភិវឌ្ឍន៍អាស៊ីនិងទ​ទួ​លការគាំទ្រផ្នែកហិរញ្ញវត្ថុពីកម្មវិធីចែករំលែកចំណេះដឹងពីសាធារណៈរដ្ឋកូរ៉េ សម្រាប់ផ្តល់ឱកាសចែករំលែក ចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹង ទំនា​ក់​ទំនងកិច្ចសហប្រតិបត្តិការ រវាង​និយ័តករហិរញ្ញវត្ថុ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអោយកាន់តែប្រ​សើរ៕ ដោយ ៖រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

រថយន្ត​​ក្រឡុក​ស៊ីម៉ងត៍​បើក​វ៉ា​​​គេ​ឯង ​ជ្រុល​បុក​ម៉ូតូ​​ក្រឡាប់​ចាក់​ស៊ីម៉ងត៍

រថយន្ត​​ក្រឡុក​ស៊ីម៉ងត៍​បើក​វ៉ា​​​គេ​ឯង ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [433]


បុរស​ជនជាតិ​​​​​​​ប៉ាឡេស​ស្ទីន​ម្នាក់​​​ត្រួវ​បាន​កង​ទាហានអ៊ី​ស្រាអ៊ែល​​បាញ់​​សំលាប់​​

ប្រទេសអ៊ីស្រាអ៊ែល៖ កាលពីពេលថ្មីៗនេះ បុរសជនជាតិប៉ាឡ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [403]


ការប៉ះ​​ទង្គិច​គ្នា​នៅប្រទេស​អ៊ុយក្រែន​ឆក់យក​ជីវិត​ក្រុមបាតុករ​ចំនួន ​២១នាក់​

ប្រទេសអ៊ុយក្រែន៖ យោងតាមភ្នាក់ងារសារព័ត៌មាន BBC បាន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [456]


អជ្ញាធរថៃ​បញ្ជូនសពពលករ​ខ្មែរឆ្លងដែន​ខុសច្បាប់ត្រឡប់​មកកម្ពុជាវិញ​

ឧត្តរមានជ័យ៖ ប្រភព​ពី​អាជ្ញា​ធរ​ច្រក​ទ្វារ​អន្តរ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [480]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 702 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1428 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231527​ នាក់