ភ្នំពេញ៖ក្រសួងផែនការបានបង្ហាញទនិន្នន័យអង្កេតពាក់ជំរឿនប្រជារាស្រ្តឆ្នាំ២០១៣នេះស្ត្រីនៅតែមានចំនួនច្រើនជាងបុរសហើយការធ្វើចំណាក់ស្រុកមកកាន់ទីប្រជុំជន និងរាជធានីភ្នំពេញមានចំនួនកាន់តែច្រើនឡើង។ថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍វិភាគចំនួន៦នៅព្រឹកថ្ងៃទី៣០ ខែធ្នូ លោកទេសរដ្ឋមន្រ្តី ឆាយ ថនរដ្ឋមន្រ្តីក្រសួងផែនការមានប្រសាសន៍ថាផ្អែកលើលទ្ធផលអត្រាភេទប្រុសធៀបនឹងស្រី្ត សរុប៩៤,៣ដែលក្នុងនោះនៅតំបន់ទីប្រជុំជនមានកម្រិត៩,៤ និងជនបទ៩៤,៧។លោកទេសរដ្ឋមន្រ្តីបញ្ជាក់ថាបើធៀបនឹងឆ្នាំ២០០៨ អត្រាភេទប្រុសសរុបមានការប្រែប្រួលតិចតួច ប៉ុន្តែនៅតំបន់ទីប្រជុំ ជនមានការកើនឡើង រីឯនៅតំបន់ជនបទមានការថយចុះវិញ ហើយតាមលទ្ធផលនេះស្រ្តីនៅតែមានចំនួនច្រើនជាងបុរសដដែល។
លោកបន្ថែមថា ក្នុងចំណោមស្រ្តីដែលបានផ្លាស់ទីលំនៅចេញពីជនបទប្រមាណ៥៨.៥ភាគរយបានចូលទៅ រស់នៅក្នុងរាជធានីភ្នំពេញ ហើយប្រមាណ២៥.៩ភាគរយទៅក្រៅប្រទេស។ ពួកគេភាគច្រើន បានមកធ្វើការតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ បើកអាជីវកម្មធនតូចផ្ទាល់ខ្លួន និងជាអ្នកបំរើ តាមផ្ទះ។លោកបញ្ជាក់ទៀតថាទោះបីជាមុខរបររបស់ពួកគេទទួលបានប្រាក់ចំណូលទាបជាងបុរសក៏ ដោយ ប៉ុន្តែការផ្ញើរប្រាក់ទៅឲ្យក្រុមគ្រួសារនៅសុ្រកកំណើតមានចំនួនច្រើនជាង។យ៉ាងនេះក្តី លោកអះអាងថា ការធ្វើចំណាក់ស្រុកបានទទួលឱកាសការងារនិងមានប្រាក់បៀវត្សរ៍ច្រើនក៏ពិតមែន ប៉ុន្តែការប្រឈមនឹងជួបប្រទះច្រើន ដូចជាការចាញ់បោក ការកេងប្រវញ្ច័គ្រប់រូបភាពជាដើម។
លោក Marc Derveeuw ប្រធាន UNFPA មានប្រសាសន៍ថារបាយការណ៍ទំាងអស់នេះបានផ្តល់ព័ត៌មានបច្ចុប្បន្នភាពជាច្រើន ដែលបានផ្តល់តម្លៃជាសំខាន់សម្រាប់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយនិងឆ្លើយតបឲ្យចំទិសដៅ។ លោកបានសន្យាថា UNFPA និងបន្តគាំទ្រដល់កម្ពុជាលើបញ្ហានេះ ដើម្បីធានាឲ្យភាគីពាក់ពន្ធ័ទាំងអស់បានទទួលលទ្ធផលក្នុងការធ្វើសេចក្តីសម្រេច ចិត្តបានយ៉ាងត្រឹមត្រូវ ពីរបាយការណ៍មួយដែលមានគុណភាព និងតម្លាភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
សូមបញ្ជាក់ថា របាយការណ៍វិភាគទាំង6នេះរួមមានទន្និន័យអង្កេតចន្លោះជំរឿនឆ្នាំ២០១៣អង្កេតពីការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនកម្ពុជាពីតំបន់ជនបទទៅទីប្រជុំជន រចនាសម្ពន្ធ័ភេទនិងអាយុលទ្ធភាពបង្កើតកូននិងមរណភាពនៅកម្ពុជា និងទន្និន័យពិការភាព។លទ្ធផលដែលបានរកឃើញនេះ គឺទទួលបានការឧបត្ថម្ភគាំទ្រពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA និងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ ចៃការ ដើម្បីបំរើឲ្យសេចក្តីត្រូវការរបស់អ្នកធ្វើគោនយោបាយរបស់រាជរដ្ឋាភិបាល និងអ្នកប្រើប្រាស់នានា៕ ដោយ៖ ភីនរ៉ា