ព្រឹត្តិការណ៍អង្គរ​សង្ក្រាន្តលើក​ទី២ នៅសៀមរាប​រំពឹងទុកថា ​នឹងភ្ញៀវទេសចរ​ប្រមាណជា​៣០ម៉ឺននាក់​ចូលរួម​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

     ភ្នំពេញៈ លោក សោម រតនា ជាអ្នកនាំពាក្យនៃកម្មវិធីអង្គរសង្រ្កាននៅខេត្តសៀមរាបប្រចាំ​ឆ្នាំ​នេះ​បានថ្លែង​ប្រាប់​ក្រុមអ្នកអ្នកសារព័ត៌មានដោយរំពឹងទុកថា ​ព្រឹត្តិការណ៍អង្គរ​សង្ក្រាន្ត ដែលនឹងព្រឹត្តិ​ទៅ​ចាប់ពី ទី​១៣​ដល់ថ្ងៃ ១៦ខែ មេសា ឆ្នាំ២០១៤ ខាងមុខនេះ នឹង​ទាក់ទាញ​អ្នកចូលរួម​ទ្វេដង​ពោលគឺ​ប្រហែលជា ៣០ ម៉ឺន​នាក់ បើប្រៀប​ធៀន​កាល​ពីឆ្នាំ២០១៣ មានភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាង ១៧ ម៉ឺន​នាក់​ឲ្យ​ទៅ​ទស្សនា​នៅ​ខេត្តសៀមរាប​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ។

      លោកថ្លែងក្នុង​សន្និសីទ​​សារព័ត៌មាន នៅ​ទីស្នាក់ការ​​សភាព​សហព័ន្ធ​យុវជន​កម្ពុជា នា​រាជធានី​ភ្នំពេញកាលពី​រសៀល​ថ្ងៃទី ១០ មីនាថា កម្មវិធី​អង្គរ​សង្ក្រាន្ត​នេះ​គ្រោង​នឹង​រៀបចំ​ធ្វើ​ម្ដងទៀត​ចាប់ពី​ថ្ងៃទី ១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០១៤ ខាងមុខនេះ ដែល​រៀបចំឡើង​ដោយ​សភាព​សហព័ន្ធ​យុវ​ជន​កម្ពុជា ក្រោម​ប្រធា​ន​បទ«ការចូលរួម​អប​អរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ ជាតិខ្មែរ» ។
     លោក សោម រតនា បានបន្ថែមថា ក្រៅពីមាន​កម្មវិធី​តាមបែប​សាសនា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក៏​នឹង​មាន​រៀប​ចំ​​កម្មវិធី​ប្រចាំថ្ងៃ​មួយចំនួន ដូចជា៖ ទស្សនីយភាព​ភូមិ​ខ្ញុំ, ការលេង​ល្បែង​ប្រជាប្រិយ, ​គុន​ល្បុក្កតោ, ការសម្ដែង​របាំ​ប្រពៃណី​ខ្មែ,រ ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម, សិប្បកម្ម និង​ម្ហូបអាហាបែប​ខ្មែរ, ការ​បណ្ដែត​គោម​ទឹក​ការ​ដង្ហែ​ក្បួន​យុវជន, ការ​សម្ដែង​មហោស្រព​សិល្បៈ​បុរាណ​រឿង ព្រះ​សុធន នាង​កែវ​មនោហ៍​រា, និង​ការប្រគុំ​តន្ត្រី​អង្គរ​សង្ក្រាន្ត​ ដែលមានការ​ចូល​​រួមពីសំណាក់សិល្បៈករ សិល្បៈការិនីល្បីៗ​ក្នុងប្រទេសកម្ពុជារាប់រយនាក់ផងដែរ។

      លោកបញ្ជាក់ថា ​ប្រភព​ថវិកា​សម្រាប់​រៀប​ចំកម្មវិធី​អង្គរ​សង្ក្រាន្ត២០១៤ នេះ គឺ​បានមកពី​ដៃគូ​សហ​ការ​របស់​សហា​​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ជាមួយ​ស្ថាប័ន និង​អង្គការ​នានា ជាពិសេស​គឺ​យុវជន​ដែលជា​អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ​ដោយផ្ទាល់ ដែល​នៅក្នុង​ឆ្នាំ២០១៤នេះ គឺអាច​នឹងមាន​ចំនួន ៨០០ នាក់ ហើយ​ពួកគេ​បាន​ចំណាយ​ថវិកា ការ​​​សម្ដែង និង​រៀបចំ​កម្មវិធី​នេះ ដោយ​ខ្លួនគេ​ផ្ទាល់។

​      ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន បានចោទសួរថា ហេតុអ្វីបានជារើសយកខេត្ត​សៀម​រាប​ដើម្បី​ប្រារព្ធ​ពិធីអង្គរសង្រ្កាន? ចុះខេត្ត/ក្រុងដែលជាតំបន់ទេសចរណ៍ដ៏ផ្សេងនោះ ជ្រើស​រើស​យក​?​ លោក សំហេង បុរស អ្នកគ្រប់គ្រង​រៀបចំ​កម្មវិធី​បាន​ឲ្យ​ដឹងថា ការជ្រើសរើស​យក​តំបន់​អង្គរក្នុង​ខេត្ត​សៀមរាប ដើម្បី​រៀបចំ​កម្មវិធី​អង្គរ​សង្ក្រាន្ត​​នេះ គឺ​ដោយសារតែ​គោលបំណង​សំខាន់​នៃ​ការរៀបចំ​កម្មវិធី គឺ​ការលើកតម្កើង​នូវ​វប្បធម៌ អរិយធម៌​ខ្មែរ​ជូន​ដល់​​ភ្ញៀវ​ជាតិ​អន្តរជាតិ  និង​ជំរុញ​ឲ្យ​យុវជន​បាន​បន្ត​ថែ​រក្សា​​នូវ​កេរ្តិ៍មរតក​ពីដូនតាទាំងនោះ។

      លោក​បាន​បន្តថា តំបន់​អង្គរ​គឺជា​ទីតាំង​ល្អ​បំផុត​សម្រាប់​រៀបចំ​កម្មវិធី​ទាំងនេះ ពីព្រោះ​អង្គរ​គឺជា​តំបន់​ដែលជា​អតីត​អាណាចក្រ​ខ្មែរ ហើយ​កេ​រ្ត៍​ឈ្មោះ​នៃ​ប្រាសាទអង្គរវត្ត ត្រូវបាន​គេ​ស្គាល់​នូវ​ទូទាំង​ពិភពលោក ថា​ជា​កន្លែង​ប្រវត្តិ​សាស្ត្រ និង​វប្បធម៌​របស់​ប្រទេស​កម្ពុជា។ដូច្នេះ​ការរៀបចំ​កម្មវិធី​ដែលមាន​ល្បែង និង​របាំ​ប្រពៃណី​គឺ​សាក​សម​បំផុត​ក្នុង​ការធ្វើ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ។ លោក​ក៏បាន​បញ្ជាក់ថា ដោយសារតែ​កត្តា​ខាងលើនេះ រួមជាមួយ​នឹង​ឈ្មោះ​របស់​កម្មវិធី​ដាក់ថា អង្គរ​សង្ក្រាន្ត ដូច្នេះ​កម្មវិធី​នេះ នឹង​មិនអាច​លើកយក​ទៅធ្វើ​នៅ​ខេត្ត​ណា​ផ្សេង ក្រៅពី​តំបន់​អង្គរ​ខេត្ត​សៀម​រាប​នោះទេ។

     សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្រ្កានលើកទី២ ប្រចាំឆ្នាំ២០១៤ បានរៀបចំឡើង គឺក្នុងគោល​បំណង​ផ្តល់​ឱកាស​​ឲ្យយុវជន និងសាធារណជនខ្មែរ ទាំងអស់បានចូលរួម អបអសាទរពិធី​បុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណីជាតិខ្មែរ ក្នុង​នាម​ជាមហាគ្រួសារមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ​ស្មារតី​ខ្មែរ​តែ​មួយអនាគតតែមួយ និងដើម្បីផ្ដល់​ឱកាស​​​​​​ឲ្យយុវជនខ្មែរជំនាន់ក្រោយ បានស្វែងយល់​នូវ​ភាព​រុង​រឿង​ ល្បីល្បាញ នៃព្រះរាជាណាចក្រកម្ពុជា តាំងពី​សម័យ​មហានគរ រហូតមកដល់បច្ចុប្បន្ន នឹងឈាន​ទៅ​បន្ត​ថែរក្សាកេមរតកនេះ ឲ្យបានគង់វង្សទៅអនាគត៕ 

ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1085]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រោមឆ័ត្រអង្គការសហ​ប្រជាជាតិកងវិស្វកម្មលេខ៦១២​បាននិវត្តន៍មកដល់​មាតុភូមិវិញប្រកប​ដោយជោគជ័យ​

ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ​ ផ្នែកវិស្វកម្មចំនួន២១...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [354]


រដ្ឋមន្រ្តីបរិស្ថានស្វាគមន៍ គម្រោងផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃ

ភ្នំពេញៈ លោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [306]


Hanging temple ជាវត្ដដែលគ្រោះ ថ្នាក់បំផុតលើពិភពលោក

ស្ថិតនៅទីតាំងដែលចោត និងមានរយៈកម្ពស់ ៧៥ម៉ែត្រ...អានបន្ត

ព័ត៌មានជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [350]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

អប់រំ-កីឡា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [626]


ដំណើរបំពេញទស្សនកិច្ចរបស់នា​យក​រដ្ឋ​មន្ត្រីវៀត​ណាម​នៅកម្ពុជា

នាយករដ្ឋមន្រ្តី វៀត ណាម ឯកឧត្តម ង្វៀន តាន់យ៉ុង (Ng...អានបន្ត

នយោបាយ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [394]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 161 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 180 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863857​ នាក់