​កម្ពុជា​ និងកូរ៉េ​ ជ្រើសយក ​ប្រធានបទ​ចំនួន៦​ សិក្សាស្រាវជ្រាវ ​រួមគ្នា ​សម្រាប់ ​ឆ្នាំ​២០១៣-២០១៤​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ កម្ពុជា និងកូរ៉េ បានជ្រើសយកប្រធានបទធំៗ ចំនួន៦ មកសិក្សា រួមគ្នាដើម្បីចែករម្លែកនិងបទពិសោធន៍ ពីការអភិវឌ្ឍន៍ របស់ប្រទេសកូរ៉េ រួមមានគោលនយោបាយនិងការប្រឹក្សាយោបល់ពីការអភិវឌ្ឍន៍ដល់កម្ពុជា។ក្នុង ជំនួបពិភាក្សាការងារទាក់ទងទៅនឹងកម្មវិធីចែករម្លែកចំណេះដឹង របស់វិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េកាលពីចុង សប្តាហ៍ កន្លងទៅនេះរវាង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈប្រតិភូរបស់ វិទ្យាស្ថាន អភិវឌ្ឍន៍កូរ៉េ ដឹកនាំដោយសាស្ត្រាចារ្យ Hyeok JEONG ភាគីទាំងពីរបានសម្រេចយកប្រធាន បទចំនួន៦ សម្រាប់ ស្រាវជ្រាវរួមគ្នា ។

ប្រធានបទទាំងនោះរួមមាន៖ទី១ការកំណត់កង្វះខាតជំនាញដែលមានតម្រូវការខ្ពស់ និងអនុសាសន៍គោលន​យោ​បាយ សម្រាប់កម្ពុជាទី២ ការស្វែងយល់ ពីនិន្នាការ​ ចរិកលក្ខណៈ និងការបែងចែក ការវិនិយោគ ពីប្រទេសកូរ៉េនៅ​ក្នុងតំបន់ និង ទំនាក់ ទំនងមក លើកម្ពុជា ទី៣. តួនាទីរបស់គោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ក្នុងការគ្រប់គ្រង ការ​អភិវឌ្ឍន៍ និងការធ្វើឱ្យ មានពិពិធកម្ម ភាវូបនីយកម្ម-ឧស្សាហកម្ម នៅកម្ពុជា ទី៤. ការផ្តល់ហិរ​ញ្ញប្បទាន សម្រាប់​អភិវឌ្ឍន៍ វិស័យឧស្សាហកម្ម តាមរយៈប្រព័ន្ធ ធនាគារ ទី៥. ការលើកកម្ពស់ ផ្នែកវិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុ​វត្តន៍ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច រយៈពេលវែង និងទី៦. ការស្រាវជ្រាវ អំពីប្រព័ន្ធនិង វិញ្ញាបនបត្រ បញ្ជាក់ពីភូមិ​សាស្ត្រ នៃប្រភព ផលិតផល។

ភាគីទាំងពីរ កម្ពុជា កូរ៉េ បង្កើតកម្មវិធីនេះ ឡើងក្នុងគោលដៅ ចែករំលែក ចំណេះដឹង និងបទពិសោធន៍ការអភិវឌ្ឍន៍ របស់ប្រទេស កូរ៉េ រួមមានការសិក្សាស្រាវជ្រាវ ពីគោលនយោបាយការប្រឹក្សាយោបល់ពីការអភិវឌ្ឍន៍និង​ការ​ក​សាង សមត្ថភាព សំដៅជួយ ប្រទេសដៃ គូអភិវឌ្ឍន៍ ក្នុងការ ជួយជំរុញជួយ ឱ្យ មា​ន​ការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមកាន់ តែមានភាព ប្រសើរឡើង ។

ម្យ៉ាងទៀត គោលដៅសំខាន់ នៃកម្មវិធីនេះ គឺដើម្បីជួយ ក្នុងការលើក កម្ពស់ដល់ការ ប្រកួតប្រជែងថ្នាក់ជា​តិនិង​កិច្ច​ខិតខំ ប្រឹងប្រែង ក្នុងការរៀប រចនាសម្ព័ន្ធស្ថាប័ន របស់ប្រទេស ដៃគូអភិវឌ្ឍន៍របស់កូរ៉េ  តាមរយៈ ​ការចែករំលែក បទ​ពិសោធន៍ នៃការអភិវឌ្ឍន៍ ដែលកូរ៉េ បានជួបប្រទះ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសកូរ៉េ បានផ្តើម អនុវត្តការ ស្រាវជ្រាវរួមគ្នា លើកម្មវិធីចែករម្លែកចំណេះដឹង នេះ ចាប់តាំងពី ឆ្នាំ២០០៦មកម្លេះ ចំណែក ឆ្នាំ២០១៣-២០១៤នេះ ជាលើកទី៦ ហើយៗ ភាគីទាំងពីរ ក៏បានកំណត់ យកប្រធានបទ ចំនួន៦ផងដែរ ៕ ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សេដាកគ្រោងបង្កើន​សមត្ថភាពផលិត​បន្លែសរីរាង្គឱ្យ​បានទ្វេដងសម្រាប់ឆ្នាំ២០១៤​

ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សា ​និងអភិវឌ្ឍន៍កសិកម្មកម្ពុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [276]


សហ​រដ្ឋអាមេរិក​បញ្ជូនស​ម្ភារះជា​ង ​១.២​តោនទៅកាន់​ស្ថានីយ៍​លំហអាកាស​

ប្រទេសអាមេរិក៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ក្រុម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [341]


មនុស្ស​ ២នាក់​ត្រួវ​បាន​ចាប់ខ្លួនពី​បទ​ជួញ​ដូរមនុស្ស​ខុសច្បាប់​

ប្រទេសវែល៖ កាលពីថ្ងៃច័ន្ទម្សិលមិញ បុរសម្នាក់និងស្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [318]


ក្រុមហ៊ុន​ Neath​ port​ Talbot​ ត្រូវ​បាន​ផាក​ពិន័យ​ជាទឹកប្រាក់​ ៩​ម៉ឺន​ផោន​

ប្រទេស Wales៖ ក្រុមហ៊ុនកែឆ្នៃ Neath port Talbot ត្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [299]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 364 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1019 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864696​ នាក់