ទំនិញគេចពន្ធពីប្រទេស​ថៃ​ជិះ​ក្បូន​ចូល​ម​ក​ទឹក​ដី​ក​ម្ពុជា​គ្មាន​ការ​ទប់​ស្កាត់
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

បន្ទាយមានជ័យ​៖ ​ ទំ​និញ​គេច​ពន្ធ​ពីប្រទេស​ថៃ​ជាច្រើនប្រភេទ ​បានហែលទឹកអូរចូល​មក​កម្ពុជា​តាមរូបភាព​
ប្រើ​ក្បូន​ដឹក​ជញ្ជូន​ចម្លង តាម​អូរ​នៅ​ប៉ែក​ខាង​ត្បូង​ច្រក​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​​ជា​រៀង​រាល់​ថ្ងៃ​ដោយគ្មានការបង្រ្កាប
ឬ ទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ច​ការ​ពារ​ព្រំដែនសោះឡើយ។

យោងតាមប្រភព​ព័ត៌​មាន​ពី​ក្រុង​ប៉ោយ​ប៉ែត​បាន​អោយ​ដឹង​ថា​ជា​រៀង​រាល់​ថ្ងៃ​មាន​ទំនិញ​គេច​ពន្ធ​​ដូច​ជា​ ទំនិញ​
ចាប់​ហួយ​សំបក​ដប ​ឧស្ម័ន ​ហ្គាស​និង​ទំនិញផ្សេងៗ​ជា​ច្រើនប្រភេទទៀត​ត្រូវ​បាន​ឈ្មួញ​​នាំ​ចូល​មក​កម្ពុជា​តាមច្រក​របៀង​ ដែល​នាំ​ចូល​ភាគ​ច្រើន​រួម​មាន​ច្រក​ម៉ុង​ចិន​ ច្រក​គីឡូ​ម៉ែត្រ​លេខ៤ និងច្រក​ឡុង​សំណាងជាដើម​ដែល​ស្ថិត​នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ​ខាងក្រោយ​សាលា​ក្រុង​ប៉ោយ​ប៉ែត​​ប្រមាណជា​​១០០០ម៉ែត្រ​​ច្រក​
របៀង​ទាំង​នេះ​គ្រប់គ្រង​ដោយ​កម្លាំងនគរ​បាល​វរៈការពារ​ព្រំដែន​​៨៩១​។

​ច្រក​ដែលនាំចូល​ទំនិញ​ជារៀងរាល់ថ្ងៃ ដោយ​ពុំ​ខ្លាច​ញញើតសមត្ថកិច្ច​ជំនាញឬអាជ្ញាធរ​មូលដ្ឋាននោះ​​គឺ​ច្រក​
ដែល​គ្រប់គ្រង​នគរ​បាល​ការពារ​ព្រំដែន​៨៩១​ដែល​មាន​​នាំចូលនូវ​ទំនិញ​គ្រប់​ប្រភេទនិងសត្វ​មាន់គ្រប់​គ្រង​
ដោយលោក ​ឡុង ​សំណាង​ជា​មេបញ្ជា​ការរង​​,លោក​ ឆែម​ ចំប៉ា​ មេប៉ុស្តិ៍​គីឡូ​ម៉ែត្រ​លេខ​៤​នាំចូល​ទំនិញ​ចាប់​
ហួយ​និង​សំបកដប​, លោក ​ភោគ​ វិបុល​មេប៉ុស្តិ៍​បុរីថ្មី​នាំ​ចូល​ឧស្ម័ន​ហ្គាស​និង​សត្វ​ជ្រូក​។​ច្រក​សំខាន់ៗ​ទាំង​៣នេះ​
ក្រៅ​ពី​ទំនិញ​នាំ​ចូល​គឺ​នៅ​មានទំនិញ​ដែល​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ដូច​ជា​ស្រូវ​អង្ករ​ខោអាវគីប​ (គីបខោ​អាវ​
ជជុះ)។

ការ​នាំទំនិញ​ចេញ​និង​ចូលឆ្លង​អូរព្រំដែន​នេះបាន ​គឺ​ដោយ​សារ​ប្រើក្បូនចម្លងដែលទាញដោយខ្សែ​រ៉កពី​ត្រើយ​
ម្ខាងទៅត្រើយម្ខាងទៀត ដោយមនុស្សទុកជា​ប្រចាំសម្រាប់​ដឹក​ទំនិញ​ឆ្លងអូរ​ដែល​ខុស​ពី​មុន​ពួក​គេ​​ពុំ​ប្រើ​ក្បូន​
ដោយ​ប្រើ​ខ្សែកាប​​សម្រាប់​ជាមធ្យោបាយដឹក​ជញ្ជូន​ទំនិញ​ឆ្លងដែន​ទៅ​​មក​ ។ ហើយការដឹកជញ្ជូន​ទំនិញ​គេច​
ពន្ធទាំងនេះបាន គឺដោយសារ​មាន​ការ​ត្រូវរ៉ូវ​រវាង​ឈ្មួញ​និង​សមត្ថកិច្ច​ទាំងពីភាគីផង ដែរ។

មន្រ្តីនគរ​បាលការពារ​ព្រំដែនប្រចាំការ​តាម​ច្រក​ខាង​លើ ​ធ្លាប់បាន​អោយ​ដឹង​ថា​ការ​នាំ​ទំនិញ​ចូល​និង​ចេញ​
គឺគ្រាន់​បាន​ថវិកា​សម្រាប់​ឧបត្ថម្ភ​ដល់​កង​កម្លាំង​ ដែល​ឈរ​ជើង​តាម​ព្រំដែន​ហើយ​ការ​នាំ​ចូល​ទាំងនេះ​វាសុទ្ធ​តែ​
មាន​ការ​ត្រូវ​រ៉ូវ​គ្រប់​សមត្ថកិច្ច​បើ​មិន​ដូ​ច្នោះ​ទំនិញ​ទាំង​នេះ​ក៏​មិន​អាច​ធ្វើចរាចរទៅមកបានដោយរលូននោះទេ​។
មន្រ្តីខាងលើបង្ហើបថា ក្នុង១​ថ្ងៃៗ​មាន​ទំនិញ​គេច​ពន្ធ​ជា​ច្រើន​ដែល​ពុំ​បាន​បង់​ពន្ធ​ចូល​រដ្ឋ ​គឺ​បង់​លុយ​ចូល​ត្រឹម​តែ​
ហោ​ប៉ៅ​របស់​​មន្ត្រីជំនាញ​ប្រចាំការ ចំណែកមន្រ្តីកំប៉ិកកំប៉ុកបានត្រឹមតែឈរមើល និងបាយស៊ី​តែប៉ុណ្ណោះ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1097]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កម្ពុជា-អាល្លឺម៉ង់ជួបគ្នាពិភាក្សាពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍២ឆ្នាំខាងមុខទៀត

ភ្នំពេញ៖ ​កិច្ចប្រជុំទ្វេភាគីរវាងរដ្ឋាភិបាលកម្ពុជា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [344]


ប្លុកបុរីកីឡាជាកន្លែងប្រជុំបក្សន​យោបាយ​ឃោសនាបង្ហាញ​ពី​តម្លាភាព និង​ប្រជាធិបតេយ្យ​នៅកម្ពុជា

ភ្នំពេញ៖ នៅក្នុងយុទ្ធនាការឃោសនាស្វែងរកសំឡេងគ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [315]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 501 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1409 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865086​ នាក់