ភ្នំពេញ៖ យោងតាមសារព័ត៌មានស៊ិនហួរបស់ចិនបានរាយការណ៍ឱ្យដឹងថា កាលពីថ្ងៃទី៧ ខែមករា ម្សិលមិញ
អាជ្ញាធរប្រចាំខេត្ត Guangdong របស់ចិនបានបំផ្លាញភ្លុកដំរីជាង៦តោនជាសាធារណៈ ដើម្បីបង្ហាញពីការប្ដេជ្ញា
ចិត្តរបស់ទីក្រុងប៉េកាំង ក្នុងការទប់ស្កាត់ទីផ្សារខ្មៅងងឹតដ៏ធំបំផុតនៅលើពិភពលោកស្តីពីជំនួយភ្លុកដំរីនេះ។
អាជ្ញាធរចិនបានអោយដឹងថា ចំណាត់ការខាងលើនេះគឺបានធ្វើឡើង បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងមកលើស្ថាប័នអភិរក្សសត្វព្រៃរបស់ចិនស្តីពីការធ្វើពាណិជ្ជកម្មខុសច្បាប់ខាងលើនេះ ដែលបានកើតមានឡើងយ៉ាងផុលផុសនៅក្នុងទីផ្សារសេដ្ឋកិច្ចរបស់អាស៊ី។
ប្រភពព័ត៌មានបន្ថែមថា ការបំផ្លាញភ្លុកដំរី រួមទាំងរូបចម្លាក់ជាច្រើនទៀតគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ជោគ
ជ័យមួយ ដើម្បីបញ្ជាក់ដល់បណ្ដាស្ថានទូតបរទេសនានា រួមទាំងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ពីជំហរ
របស់រដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងការចូលរួមទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងបទល្មើសខុសច្បាប់នេះ។
សូមបញ្ជាក់ថា ភ្លុកដំរីខាងលើនេះគឺមានតម្លៃប្រមាណ ២.០០០ដុល្លារក្នុងមួយគីឡូក្រាម ដែលគេបានចាត់ទុក ថាជា “មាសស”យ៉ាងមានតម្លៃបំផុតសម្រាប់គ្រួសារអ្នកមានប្រាក់ទិញយកទៅធ្វើ គ្រឿងអលង្ការ ឬ រូបចម្លាក់ផ្សេងៗទៀត។ គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១២កន្លងទៅនេះ សត្វដំរីប្រមាណជា២២.០០០ក្បាលត្រូវបានគេសម្លាប់យកភ្លុក ជាពិសេសគឺនៅក្នុងប្រទេសអាហ្វ្រិកតែម្តង៕ ភីនរ៉ា