​ក្រសួង​ព័ត៌​មាន​ជុំរុញលើក​ទឹកចិត្តឱ្យ​មានការបណ្តុះបណ្តាល​ជំនាញថតរូប​ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​ ជុំរុញ​លើក​ទឹក​ដល់​គ្រឹះស្ថាន​អប់រំ​ឯកជន​ និង​រដ្ឋ​គួរតែ​បង្កើត​ឱ្យ​មាន​វគ្គ​វ​ណ្តុះ​បណ្តាល​ជំនាញ​ថតរូប និងយកព័ត៌មាន ដល់សិស្ស និស្សិត ឬ ប្រជាពលរដ្ឋដែលលោកមានចំណាប់អារម្មណ៍លើផ្នែកនេះឱ្យ​បាន​ច្រើន​ ដើម្បី​បំរើ​ដល់​ការ​ផ្សព្វផ្សាយ​លើ​គ្រប់​វិស័យ ​ជា​ពិសេស​វិស័យ​ទេសចរណ៍​ និង​ព័ត៌មាន​។​

លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋ​លេខា​ធិ​ក្រសួង​ព័ត៌មាន​ នៅព្រឹកថ្ងៃទី២២ ខែ កុម្ភៈនេះបាន​ជំរុញ​បែប​នេះ​ក្នុង​ឱកាស​ដែល​លោក បានអញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ អ្នកជំនាញ​ថត​រួប​ដែល​រៀបចំ​ឡើង​ដោយ​ វិទ្យាស្ថាន​អន្តរ​ទ្វីបអា មេរិក​កាំ​ង​ សហការ​ជាមួយ​គេហទំព័រ​ថ្មីៗ​ នា​ព្រឹក​ថ្ងៃ​ទី​២២​ខែកុម្ភៈ​ឆ្នាំ​ ២០១៤​នៅ​វិទ្យាស្ថាន​អន្តរ​ទ្វីបអាមេរិក​កាំ​ង​។លោក​ជា ​ច័ន្ទ​ប​រិ​បូ​រណ៍​ មាន​ប្រសាសន៍​បន្ត​ថា​  ការ​ថត​រួប​នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​​ជាតិ​ក្នុង​យុគសម័យ​ទំនើប​ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​​​រូបថត​ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​វិស័យ​នីមួយៗ​ដូច​ ជា​វិស័យ​ទេសចរណ៍​ និង​សារព័ត៌មាន​ដែល​ប្រជាពលរដ្ឋ​កំពុង​ស្រេកឃ្លាន​ចង់​ដឹង​ចង់​ឃើញ​។​

លោកបញ្ជាក់ថា ការ​ថតរូប​អ្នក​ណា​ក៏​អាច​ថត​បាន​ដែរ​ គ្រាន់តែ​ស្អាត​ឬ​មិន​ស្អាត​ប៉ុណ្ណោះ​ ។​  ប៉ុន្តែ​ការ​ថត​ជា​លក្ខណៈ​អាជីព​ត្រូវ​មានការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​ពី​ គ្រូ​ជំនាញ​ខាង​ថតរូប​ ហើយ​ត្រូវ​ស្គាល់​ពី​ឧបករណ៍​ និង​ម៉ាស៊ីនថតរូប​ឱ្យ​បាន​ច្បាស់​។​ត្រូវ​ការ​​ពេលវេលា​ និង​ការ​តាំងចិត្ត​ អតធ្មត់​ កំណត់​ប្រធានបទ​ នៃ​រូប​ទើប​ទទួល​បាន​រូបថត​ដែល​ល្អ​ និងត្រូវចិត្ត។

​លោក ​គី​សុខ​ លី​ម​ នាយក​គេហទំព័រ​ថ្មី​ថ្មី​បាន​ឲ្យដឹង​ថា​ការ​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក​ថត​រូបនេះពិតជា​មាន​សារៈសំខាន់​ សំរាប់​​​​​​វិស័យ​ព័ត៌មាន​ ហើយ​គោលបំណង​ នៃ​ការ​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​ គឺ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ធនធានមនុស្ស​ខាង​ជំនាញ​ថត​រូប​ ព្រោះថា​សព្វថ្ងៃ​នេះ​ ប្រទេស​យើង​មិន​ទាន់​មាន​សាលា​បង្រៀ​ន​ អ្នក​ថតរូប​នៅឡើយ​ទេ​ គឺ​អ្នក​ថតរូប​អាជីព​សព្វថ្ងៃ​ពួក​គាត់​ចេះ​ ដឹងតៗគ្នាពិសេស​ពី​ជនបរទេស​ ដូចជាជនជាតិ​បារាំងជាដើម​។​  សម្រាប់​វគ្គ​បណ្តុះបណ្តាល​ថ្ងៃនេះ​ គ្រាន់តែ​ជា​វគ្គ​ចែក​រំលែក​​​​​បទ​ពិសោធន៍​គ្នា​ប៉ុណ្ណោះ​ វា​មិន​បាន​សិក្សា​ឱ្យ​ស៊ីជំរៅ​ពី​ការ​ថត​នោះ​ទេ​ ការ​ថតរូប​ត្រូវ​ទាមទារ​ពេលវេលា​សិក្សា​ច្រើន​ឆ្នាំ​យ៉ាង​តិចបីបួនឆ្នាំទើបអាចនិយាយបានថា មានអាជីពពិតប្រាកដ ។​

លោក ​គី​សុខ​ លី​ម ​បន្ត​ថា​ ប្រសិនបើ​វគ្គ​បណ្តុះបណ្តាល​អ្នក​ថតរូប​នេះ​ ទទួល​បានការ​គាំទ្រ​ពី​អ្នក​សិក្សា​ច្រើន​ យើង​នឹង​បើក​វគ្គ​ផ្សេងៗ​ទៀត​ដូច​ជា​៖​ ជំនាញ​សរសេរ​ព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ បទ​សំភាសន៍​ បទ​យកការណ៍​ និង​អ្នកនាំពាក្យ​ជាដើម​ ៕​
ដោយ​៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1328]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1109]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កែសម្រួលយុទ្ធសាស្រ្ត និងកសាងផែនការសកម្មភាពជាតិជីវចម្រុះ

កែសម្រួលយុទ្ធសាស្រ្ត និងកសាងផែនការសកម្មភាពជា...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [495]


​សកម្មជន​តំណាង​អ្នកភូមិ​បឹងកក់ ​៥នាក់​ត្រូវ​បាន​ចាប់ខ្លួន​

ភ្នំពេញ៖ សកម្មជន​តំណាង​ស្រ្តី​អ្នក​ភូមិ​បឹងកក់ចំនួ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [336]


​ជប៉ុនបាន​រំលឹកពី​គុណសម្បត្តិ​របស់​កម្ពុជា​ ដែល​មិនអាច​បំភ្លេចបាន​

ភ្នំពេញៈ តំណាងសមាគមជប៉ុន លោក Keizo Niwa បានរំលឹកពី...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [395]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 133 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 741 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1040008​ នាក់