ខ្យល់​ព្យុះ​បោក​បក់​លើ​ចក្រ​ភពអង់​គ្លេស​និងប្រទេស Wales​បណ្តាល​អោយ​ការធ្វើ​ចរាចរណ៍​ក្នុង​ប្រទេស​នេះត្រូវ​បាន​ផ្អាក​ជាបណ្តោះ​អាសន្ន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ប្រទេសអង់គ្លេស៖ មន្រ្តីប៉ូលីសក្នុងចក្រភពអង់គ្លេសបានអោយដឹងថា នៅពេលព្រឹកនេះវេលាម៉ោង ៥:០០ មានខ្យល់ព្យុះមួយបានបោកបក់យ៉ាងខ្លាំងមកលើប្រទេសអង់គ្លេសនិងប្រទេស Wales ដែលបានបណ្តាល អោយការធ្វើដំណើរទាំងអស់ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ មន្រ្តីប៉ូលីសដដែលបានបន្តទៀតថា ផ្ទះអ្នក
ស្រុកប្រហែលជា ១៤ម៉ឺនខ្នងគឺគ្មានអគ្គីសនីប្រើប្រាស់។

គាត់បានបន្ថែមទៀតថារហូតមកដល់ពេលនេះស្ពាន M4 Second Severn បានបើកអោយប្រើប្រាស់ឡើងវិញ ហើយក៏ប៉ុន្តែស្ពាន M48 Severn គឺមិនទាន់បើកទេ ចំណែកឯការហោះហើរនៅព្រលានយន្តហោះ Heathrew វិញគឺត្រូវបានលុបចោល។

ក្រុមព្យាករណ៍ឧត្តុនិយមបានអោយដឹងថា ខ្យល់ព្យុះនេះមានល្បឿន ១៥៩គីឡូម៉ែតក្នុងមួយម៉ោង។ ក្រុមសង្រ្គោះ បន្ទាន់បានប្រកាសដំណឹងដល់ប្រជាជនរស់នៅក្នុងតំបន់នោះអោយមានការប្រុងប្រយ័ត្នខ្ពស់ជៀសវាងមានគ្រោះ
ថ្នាក់កើតឡើង។ លោក Robin Gisby ប្រធានគ្រប់គ្រងស្ថានីយ៍រថភ្លើងបាននិយាយថា ការធ្វើដំណើរជាង ៤០ជើង ត្រូវបានផ្អាកបន្ទាប់ពីផ្លូវមួយចំនួនត្រូវបានដើមឈើដួលកិនពីលើ។ មន្រ្តីប៉ូលីសបានអោយដឹងថា ចំនួនអ្នកស្លាប់ ក្នុងហេតុការណ៍នោះទេគឺមិនទាន់បានដឹងនៅឡើយទេ។ ដោយ៖ តុលា


 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [348]


​មន្ដ្រីជាន់​ខ្ពស់​នគរបាល​ជាតិ​៣រូបទៀតត្រូវ ​បានដំឡើងស័ក្ដិ​ ជានាយឧត្ដមសេនីយ៍​

សៀមរាប៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្ត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [468]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 335 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1578 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1134265​ នាក់