ប្រទេស Hampsire៖ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះ មន្រ្តីប៉ូលីសប្រចាំទីក្រុង Portmouth បានចាប់ខ្លួនបុរសម្នាក់ឈ្មោះ
Samuel Etherington អាយុ ២០ ឆ្នាំដែលត្រូវបានចោទប្រកាន់ពីបទបុកសំលាប់លើកុមារី២នាក់កាលពីថ្ងៃអាទិត្យមុន
នៅតាមបណ្តោយផ្លួវ Gosport ក្នុងប្រទេស Hampsire។ មន្រ្តីប៉ូលីសបានរៀបរាប់បន្តទៀតថា កុមារីទាំង២នាក់នោះគឺ
ឈ្មោះ Jasmine Allsop អាយុ១៤ ឆ្នាំនិង Olivia Lewry អាយុ ១៦ឆ្នាំ។ គាត់បាននិយាយបន្តទៀតថា កុមារី Jasmine គឺបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនោះចំណែកកុមារី Oliviaគឺបានស្លាប់នៅក្នុងមន្ទីរពេទ្យ QueenAlexander នៃទីក្រុង Portmouth។ លោក Ian Harris ដែលជាប្រធានជំនុំជម្រះក្តីប្រចាំទីក្រុង Portmouthបាននិយាយថា រហូតដល់ពេលនេះ
ពួកយើងគឺទទួលបានភស្តុតាងគ្រប់គ្រាន់ហើយដើម្បីដាក់ទោសលើបុរសម្នាក់នោះ ហើយពួកយើងទាងអស់គ្នាក៏សូមជួយរំលែក ទុក្ខដល់គ្រួសាររបស់កុមារីទាំង២នាក់នោះផង។ ដោយ៖ តុលា