ភ្នំពេញ៖លោក ប៉ា សុជាតិវង្ស ដែលទើបត្រូវបានប្រកាសចូលកាន់តំណែងបានអះអាងថានឹងចុះទៅ
សិក្សាផ្ទាល់នៅទីតាំងតំបន់បឹងកក់បុរីកីឡានិងថ្មគោលដែលនៅមានបញ្ហាសល់ពីអភិបាលក្រុងចាស់ កែប
ជុតិមាហើយដោះស្រាយឲ្យបានឆាប់ចប់នេះបើតាមការអះអាងពីតំណាងប្រជាពលរដ្ឋ។
ខណៈតំណាងប្រជាពលរដ្ឋតំបន់បឹងកក់បុរីកីឡានិងថ្មគោលបាននាំគ្នាទៅដល់មុខសាលារាជធានីភ្នំពេញ
ដើម្បីទាមទារឲ្យដោះស្រាយបញ្ហារបស់ពួកគាត់ដែលនៅសេសសល់ពីមុនហើយជាលទ្ធផលពួកគាត់ទទួ
លបានការឆ្លើយតបវិញពីអភិបាលរាជធានីភ្នំពេញថ្មីយ៉ាងសមរម្យផងដែរដោយបានសន្យាចុះទៅកាន់តំ
បន់មានបញ្ហានាពេលឆាប់ៗខាងមុខនេះតាមតែអាចធ្វើទៅបាន។
អ្នកស្រីទេពវន្នីបានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះអ្នកស្រីព្រមទាំងតំណាង ចំនួន៦នាក់
បានជួបជាមួយលោកប៉ាសុជាតិវង្សអភិបាលរាជធានីភ្នំពេញដោយផ្ទាល់ក្នុងនោះពួកគាត់បានស្នើសុំឲ្យ
បញ្ចូលដីរបស់ពួកគាត់ទៅក្នុងដីទំហំ១២,៤៤ហិកតានិងផ្តល់ប្លង់កម្មសិទ្ធិដូចប្រជាពលរដ្ឋផ្សេងទៀតដែរ។
អ្នកស្រីបន្តថាគាត់សន្យាថាគាត់នឹងធ្វើការដោះស្រាយបញ្ហាហ្នឹងនៅបឹងកក់មុនគេ។ការតស៊ូរបស់ពួកខ្ញុំៗ
នៅតែសង្ឃឹមជានិច្ចថានឹងមានដំណោះស្រាយពីព្រោះអ្វីដែលពួកខ្ញុំទាមទារអត់មានប្រឆាំងទេដូច្នេះអត់
មានខុសទេហើយការទាមទាររបស់ពួកខ្ញុំស្រួលណាស់ឲ្យតែលោកអភិបាលគាត់មានចេតនាចង់ដោះ
ស្រាយក្នុងនាមជាមន្ត្រីដឹកនាំដែលបម្រើប្រជាពលរដ្ឋ៕
ដោយ៖សស្អាត