ប្រទេសហ្វីលីពីន៖ កាលពីព្រឹកថ្ងៃពុធនេះលោកប្រធានាធិបតីប្រទេសហ្វីលីពីន Binigno Aquinoបានមាន ប្រសាសន៍ថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Haiyanនៅក្នុងប្រទេសហ្វីលីពីនកាលពីថ្ងៃសុក្រកន្លងមក
គឺមានចំនួនតិចជាង ១០០០០នាក់ពោលគឺមានប្រហែលជា ២៥០០នាក់ប៉ណ្ណោះ។ អង្គការសហប្រជាជាតិបាន
បង្ហាញអោយដឹងថា មនុស្សជាង ១១លាននាក់គឺកំពុងតែទទួលរងផល់ប៉ះពាល់យ៉ាងខ្លាំងចំណែកមនុស្ស
ជាង ៦៧៣០០០នាក់គឺបានចាកចេញពីទីលំនៅរបស់ពួកគេ។ លោកនាយករដ្ឋមន្រ្តី Aquino បានមានប្រសា
សន៍បន្តទៀតថា ទិន្នន័យដំបូងនៃអ្នកស្លាប់ចំនួន ១០០០០នាក់ដោយសារព្យុះទីហ្វុង Haiyan គឺមានប្រភពមក
ពីមន្រ្តីប៉ូលីសម្នាក់ប្រចាំតំបន់នោះ។
លោក Aquino បានបន្តទៀតថា នេះគឺជាការគំរាមខាងផ្លូវខិត្តយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនដទៃទៀតដែលរស់នៅ
ក្នុងតំបន់នោះ។ មន្រ្តីប៉ូលីសម្នាក់បាននិយាយថា រហូតមកដល់ ពេលនេះពួកយើងគឺមិនទាន់ទទួលបានព័ត៌
មានជាក់លាក់នៅឡើយទេអំពីចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងនោះ។ កាលពីព្រឹកថ្ងៃពុធនេះ ភ្នាក់ងារ
គ្រប់គ្រងគ្រោះមហន្តរាយប្រចាំប្រទេសហ្វីលីពីនបានអោយអោយដឹងថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Haiyan គឺមានត្រឹមតែ ១៨៣៣នាក់ប៉ុណ្ណោះរីឯមនុស្សជាង ២៦២៣នាក់គឺបានទទួលរងរបួសជាទំងន់ ខណះ
ពេលដែលមនុស្ស ៨៤នាក់ទៀតគឺបានបាត់ខ្លួន។ ដោយ៖ តុលា