កាណាដា៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ អគ្គីភ័យដ៏សាហាវមួយបានលេបត្របាក់ផ្ទះចំនួនមួយខ្នង
នៅក្នុងខេត្ត Quebec ហើយបានឆក់យកជីវិតមនុស្សចំនួន ៥នាក់ ចំណែកជនជាតិកាណាដាម្នាក់ទៀតអា
យុ ៣១ឆ្នាំគឺមិនទាន់បានដឹងថាស្លាប់ឬក៏រស់នៅឡើយទេ។ មន្រ្តីប៉ូលីសបានអះអាងថា អគ្គីភ័យឆាបឆេះ ខាងលើនេះគឺបានកើតឡើងនៅវេលាម៉ោង៥នឹង៣០នាទី ល្ងាច ដែលមានចំងាយ ២២៥គីឡូម៉ែតភាគ
ខាងកើតនៃទីក្រុង Quebec។ ក្រុមអ្នកពន្លត់អគ្គីភ័យបានមានប្រសាសន៍ថា ផ្ទះចំនួន ២០ខ្នងដែលស្ថិតនៅ
ជុំវិញកន្លែងកើតហេតុខាងលើនេះគឺត្រួវបានទប់ស្កាត់ពីការរីករាលដាលនៃអគ្គីភ័យ តែប្រជាជន ៣នាក់គឺ បានទទួលរងរបួសជាទំងន់។ រហូតមកដល់ពេលនេះ មន្រ្តីប៉ូលីសគឺមិនទាន់បានដឹងអំពីមូលហេតុនៃអគ្គី
ភ័យឆាបឆេះខាងលើនេះនៅឡើយទេ។ លោកនាយករដ្ឋមន្រ្តី Stephen Harper បានមានប្រសាសន៍នៅក្នុ
ងសេចក្តីថ្លែងការថា លោកពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះជនរងគ្រោះដែលបានស្លាប់នៅ
ក្នុងអគ្គីភ័យខាងលើនេះ។ ដោយ៖ តុលា