ប្រទសហ្វីលីពីន៖ កាលពីព្រឹកថ្ងៃច័ន្ទនេះប្រធានកាកបាតក្រហមប្រចាំប្រទេសហ្វីលីពីនបានប្រាប់អោយដឹង
ថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Haiyanនៅក្នុងទីក្រុង Tacloban គឺបានឡើងដល់១០០០០នាក់ហើយ រីឯប្រជាជនរាប់រយនាក់គឺទទួលរងរបួសជាទំងន់។ ក្រុមសង្រ្គោះបន្ទាន់បាននិយាយអោយដឹងថា ខ្យល់ព្យុះទី
ហ្វុង Haiyanនេះបានធ្វើអោយផ្ទះអ្នកស្រុករាប់រយខ្នងព្រមទាំងសាលារៀននិងព្រលានយន្តហោះមួយកន្លែង
ផ្សេងទៀតគឺត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។
ក្រុមសង្រ្គោះបន្ទាន់បាននិយាយបន្តទៀតថា ប្រជាជនជាង ៤លាននាក់គឺកំពុងតែទទួលរងផល់ប៉ះពាល់យ៉ាង
ខ្លាំងដូចជា ការខ្វះខាតអាហារ ទីជម្រកនិងប្រព័ន្ធទឹកស្អាត។ លោក Richard Gordon ប្រធានកាក បាតក្រហម
ប្រចាំប្រទេសហ្វីលីពីនបាននិយាយអោយដឹងថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងនេះគឺមានចំនួនច្រើន
បើប្រៀបធៀបជាមួយព្យុះទីហ្វុង Bothaកាលពីឆ្នាំ ២០១២កន្លង មក។ ក្រុមអ្នកព្យាករណ៍ឧត្តុនិយមប្រចាំប្រទេស
ហ្វីលីពីនបានទស្សន៍ទាយថា ខ្យល់ព្យុះ ទីហ្វុង Haiyan នេះនឹងបន្តធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងនៃប្រទេស
នេះនៅថ្ងៃអង្គារខាងមុខនេះ។ ដោយ៖ តុលា