ភ្នំពេញៈឆ្លើយតបតាមការសន្យាថវិកា១.៥៨២ដុល្លារស្មើនឹង២៥ភាគរយនៃប្រាក់ចំណូលពីការប្រគំតន្រ្តី
សប្បុរសធម៌កាលពីសប្តាហ៍មុនត្រូវបានក្រុមការងាររបស់ឌ្រីម លែនឌ៍ យកទៅប្រគល់ជូនដល់មន្ទីរពេទ្យ
គន្ធបុប្ផាហើយកាលពីព្រឹកថ្ងៃទី៧ខែឧសភាឆ្នាំ២០១៣។
អគ្គនាយកគ្រប់គ្រងនៃសួនកម្សាន្តឌ្រីមលែនឌ៍លោកជាមឃុនណាតបានលើកឡើងថាថ្វីត្បិតតែថវិកាតិច
តួចក៏ពិតមែនប៉ុន្តែវាជាទឹកចិត្តចែករំលែករបស់សប្បុរសជនម្ចាស់សួនកម្សាន ក៏ដូចជាសប្បុរសជនដែល
បានចូលរួមបរិច្ចាគប្រាក់ផ្ទាល់ខ្លួនតាមរយៈការប្រគំតន្រ្តីសប្បុរសធម៌របស់ឌ្រីមលែនឌ៍។
អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាលោក DENIS LAURENT បានសម្តែងនូវអំណរគុណដល់ក្រុមការងារឌ្រីម
លែនឌ៍ដែលបានបង្កើតកម្មវិធីប្រគំតន្រ្តីសប្បុរសធម៌ ប្រមូលថវិកាបរិច្ចាគដល់មន្ទីរពេទ្យ គន្ធបុប្ផាសម្រាប់
ជួយព្យាបាលកុមារកម្ពុជាតទៅទៀត។
លោកបន្តថា បច្ចុប្បន្នចំនួនកុមារដែលមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផានៅតែមានច្រើននៅឡើយគឺមួយ
ថ្ងៃមានរហូតដល់ប្រមាណ២០០០នាក់ ឯណោះប៉ុន្តែមន្ទីរពេទ្យគន្ធបុប្ផាអាច មានលទ្ធភាពទទួលត្រឹមតែ
១៧០០-១៨០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ ៤ខែដំបូងក្នុងឆ្នាំ២០១៣ នេះកុមារដែលមកព្យាបាលប្រហែល
ទៅនឹង៤ខែ កាលពីឆ្នាំ២០១២ ដែរភាគច្រើនជាកុមារដែលមានជំងឺរលាកផ្លូវដង្ហើមរាគហើយថ្មីៗនេះក៏ចាប់
ផ្តើមមានកុមារកើតជំងឺគ្រុនឈាមដែលមានបណ្តើរៗក្នុងដើមរដូវវស្សានេះ៕
សស្អាត