​សេដាកគ្រោង​បង្កើន​សមត្ថភាព​ផលិត​បន្លែ​សរីរាង្គ​ឱ្យបាន​ទ្វេដង​សម្រាប់ឆ្នាំ​២០១៤​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក គ្រោងនឹងបង្កើន សមត្ថភាពផលិត បន្លែសរីរាង្គឱ្យបានទ្វេដងសម្រាប់ឆ្នាំ២០១៤ ដែលឆ្នាំ២០១៣កន្លងទៅបាន៣០តោន។លោក ហ៊ឹម ខទៀត មន្ត្រីស ម្របសម្រួលអង្គការសេដាក បានឱ្យដឹងថា ឆ្នាំ២០១៣ក​ន្លង​ទៅសេដាកដាំបន្លែសរីរាង្គផ្គត់ផ្គង់ទីផ្សារបាន៣០តោន ស្មើនឹង២ភាគរយ នៃបន្លែលើ​ទី​ផ្សារ​ក្នុ​ងរាជធានីភ្នំពេញ។

ដើម្បីបំពេញតម្រូវការទីផ្សារបន្លែសរីរាង្គឱ្យកាន់តែច្រើននោះ អង្គ​ការរបស់លោក គ្រោងនឹងបង្កើន សមត្ថភាពឱ្យ ៦០តោន សម្រាប់ឆ្នាំ២០១៤។​សេដាកបាន​ចងក្រងក្រុមអ្នកដាំបន្លែសរីរាង្គចំនួន៤ខេត្តដែលមានចំនួន១១២គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង កំពត កំពង់ស្ពឺ​និងតាកែវ​។ដោយឡែកក្រុមកសិករ ខេត្ត២២ខេត្ត ផ្សេងទៀតដែល គាំទ្រផលិត ដោយសេដាក ដែរនោះ ផលិតសម្រាប់តែផ្គត់ផ្គង់គ្រួសារ និងលក់តាមមូលដ្ឋានតែប៉ុណ្ណោះ មិនបាននាំ​ចូល​ទីផ្សារ​សេដាកទៀងទាត់ទេ។

សម្រាប់ការផលិតឆ្នាំ២០១៤នេះ សេដាកនឹងបង្កើនអោយគ្រប់គោលដៅ ដោយមិនកំណត់ ខេត្ត ដោយគ្រាន់តែ តម្រូវឱ្យកសិករបំពេញ​លក្ខខណ្ឌមួយចំនួននៃការផលិតបន្លែសរីរាង្គ​តែ​ប៉ុ​ណ្ណោះ ។បើតាមការឱ្យដឹងពី លោក កែត ស៊ីវិនី ប្រធានផ្សារដើមគរ  បន្លែដែលផ្គត់ផ្គង់ទីផ្សារខ្មែររាល់ថ្ងៃ មានដូច ជាផ្សារដើមគជាដើមនោះ នាំមកពីបណ្តា ប្រទេសមួយចំនួនក្នុងតំបន់ដូចជាប្រទេសចិន និងវៀតណាម។ ដោយឡែកបន្លែផ្សេងៗទៀតនាំ​ចូលមកពីតាម បណ្តា​ខេត្ត​មួយ​​​​ចំនួនក្នុងប្រទេសកម្ពុជា និងតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ៕ ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 12 កន្លងទៅ • បើកមើល : [976]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 12 កន្លងទៅ • បើកមើល : [1010]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 12 កន្លងទៅ • បើកមើល : [976]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 12 កន្លងទៅ • បើកមើល : [1004]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 12 កន្លងទៅ • បើកមើល : [1024]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ព្រះគ្រូចៅអធិការ​វត្តមួយអង្គត្រូវ​បានដកតំណែង ​បន្ទាប់ពីប្រើហឹង្សា​វាយទៅលើដូនជី​

ឧត្តរមានជ័យ៖ ព្រះ​គ្រូ​មេគុណខេត្តឧត្តរមានជ័យ បានសម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [485]


​យុវជន​ម្នាក់​បើក​​ម៉ូ​តូ​​បុក​​រ៉ឺ​ម៉ក​​​ដាច់​​ដៃ​​ម្ខាង​​​

ក​ណ្តា​ល​ ​៖ យុ​វ​ជន​ម្នាក់​បាន​រង​របួស​ដាច់​ដៃ​ម្...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [477]


​មន្ត្រី​ពន្ធដារកម្ពុជា​ស្ងែង​យល់​ពី​កំណែទម្រង់​រដ្ឋបាល​សារពើ​ពន្ធ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​

ភ្នំពេញ៖មន្ត្រីពន្ធដារកម្ពុជា រួមមាន ប្រតិភូរាជរដ្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [539]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 683 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1332 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231431​ នាក់