បន្ទាប់ពី​សវនាការ​នៅ​តុលាការ​ក្រុងឡាអេ​បញ្ចប់ ថៃ​ដើរ​ចេញពី​មហិច្ឆតា អភិវឌ្ឍន៍​រួមគ្នា​កាន់តែ​ឆ្ងាយ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

        រាជធានី​ភ្នំពេញ ៖ សារព័ត៌មាន​ក្នុងប្រទេស​ថៃ បាន​​រា​យ​កា​រ​ណ៍​​ពី​​ដំ​ណើ​រ​កា​រ​សវនាការ លើ​សំណុំរឿង​ប្រាសាទព្រះវិហារ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ ដោយបាន​ដកស្រង់​សំដី​មន្ត្រីជាន់ខ្ពស់ និង​ការចុះផ្សាយ​បទ​វិភាគ​ផ្សេងៗ ​នៅ​ពេ​ល​ដែ​ល​​ក​ម្ពុ​ជា​ បាន​លើកឡើងថា ប្រទេស​ថៃ​បាន​រាយ​លួស​បន្លា ជុំវិញ​ប្រាសាទព្រះវិហារ កាលពី​៥១​ឆ្នាំមុន ដើម្បី​ធ្វើជា​របង​ព្រំដែន ដោយ​មិន​ស្របតាម​បន្ទាត់ ដែល​កំណត់ដោយ​តុលាការ​នោះទេ ប៉ុន្តែ​ភាគី​ថៃ​បាន​លើកឡើងថា នៅពេលដែល​អតីត​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ បាន​ទៅ​ទស្សនា​ប្រាសាទព្រះវិហារ បន្ទាប់ពី​ប្រទេស​ថៃ​បាន​រាយ​លួស​បន្លា គ្មាន​នរណាម្នាក់​ប្រឆាំងនឹង​ទង្វើ​នេះ​ទេ​។​


​ភាគី​កម្ពុជា​បាន​លើកឡើងថា ប្រទេស​កម្ពុជា យក​រឿងក្តី​ប្រាសាទព្រះវិហារ មកដល់​តុលាការ​យុត្តិធម៌​អន្តរជាតិ ឲ្យ​ជួយ​ដោះស្រាយ បន្ទាប់ពី​វា​បាន បញ្ចប់ទៅ​អស់​រយៈពេល ជាង​ប្រាំ​ទសវត្សរ៍​នោះ ដោយសារ​កម្ពុជា​មិនអាច​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​លើ​ប្រាសាទ​ព្រះ វិហារ ព្រោះ​ថៃ​បានដាក់​ពង្រាយ​កម្លាំងយោធា​។ សារព័ត៌មាន The Nation របស់​ថៃ បានចេញ​ផ្សព្វផ្សាយ​នូវ​បទ​វិភាគ​មួយ​ថា តើ​កម្ពុជា​និង​ថៃ អាច​សហការគ្នា​បានទេ បន្ទាប់ពី​សវនាការ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បញ្ចប់​។ បទ​វិភា​គនេះ លើកឡើងថា ថៃ​និង​កម្ពុជា មាន​មធ្យោបាយ​តែមួយគត់ អាចឈាន​ទៅមុខ គឺ​ប្រទេស​ទាំងពីរ អាច​អភិវឌ្ឍ​រួមគ្នា នៅលើ​តំបន់​ត្រួតស៊ីគ្នា និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ប្រាសាទព្រះវិហារ ដែលជា​តម្លៃ​សាកល​មួយ​ដ៏​ប្រសើរ​។​


​សម្រាប់​អ្នកវិភាគ​នៅ​កម្ពុជា លើកឡើងថា ដី​ក្បែរ​ប្រាសាទព្រះវិហារ​៤.៦​គីឡូម៉ែត្រ នឹង​មិនអាច​ក្លាយជា​តំបន់​អភិវឌ្ឍ​រួម​រវាង​ប្រទេស​កម្ពុជា និង​ថៃ​ជាដាច់ខាត បើទោះជា​មានការ​ប្រើ​កម្លាំង​ទ័ព​បង្ខំ​កម្ពុជា​ក៏ដោយ​។ អ្នកជំនាញ​និង​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា លើកឡើងថា តំបន់ ៤.៦​គីឡូម៉ែត្រ មិន​មានចែង​នៅក្នុង​ផែនទី​ឧបសម្ព័ន្ធ​ឆ្នាំ​១៩០៨ របស់​អន្តរជាតិ ដែលជា​សំណួរ​មួយ​ទៅកាន់​រដ្ឋាភិបាល​ទីក្រុង​បាងកក ហើយ​គេ​លើក​ជា​សំណួរ​ដដែលៗ​ថា ប្រសិនបើ​ដី​នោះ​នឹង​ក្លាយជា​តំបន់​អភិវឌ្ឍ​រួម ហេតុអ្វី​ចាំបាច់​មានការ​ប្តឹងផ្តល់​ទៅដល់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ធ្វើ​អ្វី​។ បើតាម​ឯកសារ​ប្រវត្តិសាស្ត្រ​គឺ​កម្ពុជា​និង​ថៃ គ្មាន​តំបន់​ត្រួតស៊ីគ្នា ៤.៦​គីឡូម៉ែត្រ ស្អី​នោះទេ ៕

ប្រភព៖Watphnom News

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [1009]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [919]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [774]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [777]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [867]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

Selena Gomez​ ស្រក​គីឡូ​ព្រោះ​ Justin Bieber

មួយ​រយៈ​ពេល​កន្លង​ទៅ​នេះ​ ខណៈ​ពេល​ដែល​ទំនាក់...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [650]


​មេបក្ស​ប្រឆាំង​​ស្នើ​រាជរដ្ឋាភិបាល​គិតគូរ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​​ផង​

ភ្នំពេញ៖ ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ដែល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [337]


ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចឲ្យគ.ជ.ប បើកកញ្ចប់សុវត្ថិភាព “ក” ដើម្បីផ្ទៀង

ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានទទួល​ពាក្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [335]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 451 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 917 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864594​ នាក់