​ក្រសួងការងារ​សម្រេចតម្លើងប្រាក់​ខែកម្មករ​កាត់ដេរ​២០​ដុល្លារ​បន្ថែមទៀត​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ក្រោយពីការតវ៉ាឥតឈប់ឈរពីកម្មកររយៈពេលប៉ុន្មានថ្ងៃមកនេះក្រសួងការងារ​និងបណ្តុះបណ្តាល​វីជ្ជា​ជីវៈ​​សម្រេចតម្លើងប្រាក់ខែគោលដល់កម្មករកាត់ដេរនិងស្បែកជើង២០ដុ​ល្លារ​ក្នុងមួយខែបន្ថែមលើប្រាក់ខែ​បច្ចុប្បន្ន​៨០​​ដុល្លារស្មើនឹង១០០ដុល្លារ។ចាប់ពីខែកុម្ភៈឆ្នាំ២០១៤ទៅប្រាក់ខែកម្មករកាត់ដេរនិង​ស្បែកជើងនឹង​ឡើងដល់​១០០​​​ដុល្លារ​​បន្ថែមលើប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលមានស្រាប់។

សេចក្តីជូនដំណឹងរបស់ក្រសួង​ការងារចេញ​ផ្សាយកាល​ថ្ងៃ​​ម្សិល​​​មិញសម្រេចថាប្រាក់ឈ្នួល​អប្បបរមាស​ម្រាប់​កម្ម​ករ​​​និយោជិតផ្នែកវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់និង​ផលិត​​ស្បែក​​​ជើងនឹងឡើងដល់១០០ដុល្លារចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​​ទី០១ខែកុម្ភៈឆ្នាំ២០១៤ទៅ។ជាមួយគ្នានេះក្រសួ​​ងនឹង​ចេញ​​សេចក្តី​សម្រេចដាច់ដោយឡែកមួយទៀតជ្រើស​រើស​ស​​មាស​ភាពក្រុមការងារដើម្បីសិក្សាអំពីការតម្លើង​ប្រាក់ឈ្នួល​​អប្ប​បរមា​សម្រាប់កម្មករនិយោជិតក្នុង​វិស័យ​វាយ​​នភ័ណ្ឌ​​។

យ៉ាងណាក៏ដោយការសម្រេចរបស់ក្រសួងការងារ តម្លើងប្រាក់ខែដ​ល់១០​០​ដុល្លារនៅ​ពេល​នេះមិនបា​នទទួល​ការ​ ស្វា​​​គ​មន៍ពីក្រុមសហជីព របស់លោក អាត់​ ធន់ និង​លោក រ៉ុង ឈុន ឡើយ។លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ ប្រជា​​​ធិប​តេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីកាឌូ បាន​ប្រាប់ទូរទស្សន៍ហង្ស មាសនៅថ្ងៃនេះថាចំនួន​១០០​ដុល្លារនេះ​តិច​ ណាស់លោកនឹ​ងតវ៉ាប​ន្តទៀត។គួរបញ្ជាក់ថាការចរចាតម្លើងប្រាក់ខែនេះត្រូវបានចរចាបីបួនលើកមកហើយរវាង​ ក្រុម​កា​រងារ​​​ត្រី​ភា​គី គឺក្រសួងការងារតំណាងសហជីពនិងតំណាងថៅ​កែរោងចក្រកា​ត់ដេរប៉ុន្តែរា​ល់សេចក្តីសម្រេច មិន​បាន​បញ្ឈប់​​​​​​បាតុមកម្មតវ៉ារបស់កម្មករឡើយ អញ្ចឹងហើយទើប​ល្ងា​ច​ម្សិលមិញក្រសួងការងារសម្រេ​ចតំឡើង​ដល់​១០​០​ដុ​ល្លា​រ​តែម្តង​​​៕ដោយ​៖ រតនា​​ 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​អាជ្ញាធរប្រើបាត​ដៃផ្លេកបន្ទោរ​ចុះរុះរើ​និងរៀប​ចំសណ្តាប់ធ្នាប់​បោសសំអាត​នៅទីលាន​ប្រជាធិបតេយ្យ​

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៅវេលាម៉ោង ១១ និង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [337]


ការបាញ់​ប្រហារ​នៅទីក្រុង​ Karachi​ ស្លាប់ ៨នាក់ ​រងរបួស​ ១២នាក់​

ប៉ាគីស្ថាន៖ យោងតាមសារព័ត៌មាន AFPបានអោយដឹងកាលពីថ្ងៃ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [300]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 370 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1048 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864725​ នាក់