ភ្នំពេញ៖ ប្រទេសកម្ពុជា ត្រូវការរោងចក្រកែច្នៃវត្ថុធាតុដើម និងអ្នកវិយោគទន់ពីរបរទេស មកដាក់វិនយោគឲ្យបានច្រើន នេះបើតាមការលើឡើហរបស់លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសន្នីសិទកម្ពុជា វៀតណាម ‑កម្ពុជាលើកទី៤ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោ គ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៤ នៅវិមានសន្តិភាព។
លោកនាយករដ្ឋមន្ត្រីបន្តថាសម្រាប់ពង្រឹក និងពង្រីក វិស័យវិនិយោគក៏ដូចជាវិស័យសេដ្ឋកិច្ច‑ពាណិជ្ជកម្មរវាងប្រទេសទំាងពីរកម្ពុជា‑វៀតណា ម និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ថែមទៀត។ សម្តេចបន្តថាស្ថានភាព សេដកិច្ច និងការអភិវឌ្ឍនានាទំាងឡា យនៅកម្ពុជា នារាជរដ្ឋាភិបាលអាណិត្តី៤ ថាកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រកបដោយស្ថេរភាពក្នុងអំឡុងសវត្សរ៍នេះ គឺសេដ្ឋកិច្ចកម្ពុជាមានកំណើន ជាមធ្យម៨%ក្នុងមួយឆ្នាំ ។
ជាមួយនឹងនេះ កំណើនផលិតសរុប៧,៣% នៅឆ្នំា២០១២កន្លងទៅ នឹងនៅឆ្នាំ២០១៣មានកំណើនមានប្រមាណ៧% ជាអាត្រាល្អ បើធៀបនឹងសេដ្ឋកិច្ចប្រទេសមួយចំនួន ក្នុងតំបន់។ ជាសក្ខីកម្មការសម្រេចបា នដោយជោគជ័យនៃកំណើនសេដ្ឋកិច្ច ក្នុងរយៈពេល មួយទស្សវត្សនេះ គឺ ឆ្លុះ បញ្ចំាង ពីសមត្ថភាព និងការដឹកនំាដ៏ត្រឹមត្រូវ។
លោកក៏បានកត់សំគាល់ថាកំណើននៃគម្រោងពង្រីកផលិតកម្មរបស់គ ម្រោងដែលមានស្រាប់ បានស្តែងឲ្យឃើញនូវសុខភាព នឹងភាពរឹងមាំ នៃគម្រោងវិនិយោគ ទំាងនេះ ។ ជាក់ស្តែងមានលំហូរទុននិយោគ គឺមានការកើនឡើងពីរ២.៩ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១២ ដល់៤.៩ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៣ ។
ក្នុងនោះទុនវិនិយោគ មកពីប្រទេសវៀតណាមមានការកើនឡើងពី៨៥.៧៥លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១២ដល់៣០២.៦៦លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៣។ពិសេ សនោះការវិនិយោគលើវិស័យថ្មីៗជាច្រើនកំពុងកើតមានឡើង បន្ថែមលើវិស័យកាត់ដេរ និងស្បែកជើង ដូចជា សម្ភារៈវេជ្ជសាស្ត្រ ការផលិតម៉ូរទ័រ ការផលិតឧបករណ៍ អគ្គិសនី និងការផលិតគ្រឿងបង្គុំខ្សែភ្លើង ដែលបានឆ្លុះបញ្ចំាងផងដែរ នូវពិពិ ធកម្មឧស្សាហកម្មរបស់កម្ពុជា ដែលជាកក្តានេះនឹងធ្វើឲ្យមូលដ្ឋាននៃកំណើន សេដ្ឋកិច្ចជាតិ នឹងមានទំហំធំ និងរឹងមាំ នាពេលអនាគត ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបញ្ជាក់ថានៅក្នុងវិស័យកសិកម្មគោលនយោបាយស្តីពីការជម្រុញ ផលិតស្រូវ និងការនំាចេញ អង្ករបស់ រាជរដ្ឋាភិបាលបាននឹងកំពុង ផ្តល់នូវ កាលានុវត្តភាពដល់ប្រជាកសិសករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុម ហ៊ុន នំា ចេញទំាងឡាយ ។
លោកក៏បានកោតសសើរជូនចំពោះបងប្អូនប្រជាកសិករ វិនិយោគ ក្នុងវិស័យម៉ាស៊ីនកិនស្រូវ និងនំាអង្កចេញ និងតួអង្កដែលមានការ ពាក់ព័ន្ធទំាងអស់ ដែលបានចាប់ដៃគ្នា សម្រេចបាននូវលទ្ធផល ដ៏ត្រចេះ ត្រ ចង់ធ្វើឲ្យអង្កខ្មែរ យើងត្រូវបានគេទទួលស្គាល់ជាអន្តជាតិ តាមរយៈការឈ្នះពាន់រង្វាន់ អង្កល្អបំផុត ក្នុងពិភពលោក ពីរឆ្នាំជាប់គ្នា ២០១២និង២០១៣នៅ ក្នងវេទិការអង្ករពិភពលោក ។ ការទទួលបានពានរង្វន់នេះគឺជាមោនភាព ជាតិ ទំាងមូល
។
ទន្ទឹមគ្នានេះដែរ ដើម្បីសម្រេចគោលដៅរបស់យើង ក្នុងការនំា ចេញអង្ករឲ្យបានមួយលានតោនក្នុងឆ្នាំ២០១៥ខាងមុខនេះ។លោកនាយករដ្ឋមន្ត្រីបន្ថែមថា កំណើននៃការនំាអង្កចេញ និងកេរ្តិ៍ ឈ្មោះដែលអង្ករយើងទទួលបានអង្កការល្អសម្រាប់ការបើកផ្លូវដល់ដំណំាកសិកម្មផ្សេងៗទៀត ដែលមានតម្រូវការខ្ពស់ដូចជាកៅស៊ូ ដំឡូងមី
ពោត សណ្តែងសៀង ស្វាយចន្ទី និងម្រេច។ ដុច្នេះវិស័យកសិកម្ម ឧស្សាហកម្មដែលជាវិស័យ អាទិ ភាព រំពឹងថា នឹងចាក់រឹសបន្ថែមទៀត និងឈានដល់ការកសាង មូលដ្ឋាន ផលិតកម្ម រឹងមំាមួយ។
សម្តេចក៏បានលើកឡើងដែរថាភ្ញៀវទេសចរណ៍បានមកទស្សនានៅក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែមានចំនួនច្រើនឡើង ជាតួលេខរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថាឆ្នាំ២០១៣ កន្លងនេះ មាន ភ្ញៀវទេសចរណ៍បរទេសសរុបចំនួនជាង ៤.២លាននាក់ គឺកើនឡើង ប្រមាណ ជាង១៧% បើប្រៀបធៀបទៅនឹងឆ្នាំ២០១២ ហើយក្នុងនោះមានភ្ញៀបទេសចរណ៍មានចំនួនជាង៨៥ម៉ឺននាក់។ ទោះបីជាពេលកន្លងមក កម្ពុជាយើងទទួលបានភាពអវិជ្ជមានក្តីតែ យើងក៏មិនអាចមើលរំលងផងដែរនូវកក្តាអវិជ្ជាមួយចំនួនដែលអាចធ្វើឲ្យ ប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់យើង។
តើយើងអាចសម្រេចបាននូវកំណើនដែលយើងរំពឹងទុកទេ? ប្រសិនបើ ប្រទេសយើងគ្មានស្ថិរភាព គ្មានភាពដែលប៉ាន់ប្រមាណបាន អ្នកធុរជន និង វិនិយោគិន គ្មានទំនុកចិត្ត និងគ្មានជឿជាក់លើសមត្ថភាពក្នុងការដឹកនំាប្រទេសរបស់រដ្ឋាភិបាល ។ ដូចគ្នានេះដែរតើកំណើននៃការវិនិយោគ នឹងបន្តកើនឡើ ងដូចឆ្នាំ២០១៣ទៀតទេឬ? ក្នុងខណៈដែរ ទី១‑ពូកអគិតមួយចំនួនបន្តបំពុល បរិយាកាសក្នុងសង្គម ទី២‑ ប្រាក់បៀវត្សកំលំាងពលកម្មនៃប្រទេសជិតខាង មានភាពប្រលកួតប្រជែង និងទី៣‑ គឺការងើបឡើងនៃប្រទេសមីយ៉ានម៉ា ដែលបាន និងកំពុងបើកទ្វារយ៉ាងទូលំទូលាយធ្វើការស្វាគមន៍ការនិយោគ ៕ ដោយ ៖រតនា