បណ្តាញសារព័ត៌មាននិងកម្លាំងយុវជនមាន​សារៈ​សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេស
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ថ្លែងនៅក្នុងវេទិកាពិភាក្សាកាលពីថ្ងៃព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០១៣នេះលោកឱមយ៉ិនទៀងទេស រដ្ឋមន្ត្រីប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថាបណ្តាញ​សារពត៌មានគ្រប់ផ្នែក និងកម្លាំងយុវជនមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការ​អភិវឌ្ឍន៍​ប្រទេស។

គួបញ្ជាក់ថាក្លឹបអ្នកកាសែតកម្ពុជា    រួមជាមួយបណ្តាញសារពត៌មានអាស៊ីANN បាន​រៀប​ចំវេទិកា​ពិភាក្សា​មួយក្រោមប្រធានបទសារពត៌មានសង្គមទូរស័ព្ទចល័តនិងអន្តរសកម្មនិងធ្វើដូចម្តេចដើម្បីទាក់ទាញ មនុស្សជំនាន់ថ្មីចូលរួមក្នុងនយោបាយនិងកាសរអភិវឌ្ឍន៍​ប្រទេស។​ វេទិកាពិភាក្សានេះត្រូវបាន​រៀបចំធ្វើ នៅព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០១៣នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ក្រោមអធិបតីភាពលោកឱមយ៉ិនទៀងទេស រដ្ឋមន្ត្រីនិងជាប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជារួមទាំងការ​ចូល​រួមពីអ្នកសារពត៌មានជាតិនិងអន្តរជាតិប្រមាណជាង១០០នាក់។លោកទេសរដ្ឋមន្ត្រីឱមយ៉ិនទៀងមាន ប្រសាសន៍ ថារាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង​លើ​បញ្ហាសិទ្ធិមនុស្ស និង​សេរី​ភាព​​សារពត៌មាន ការបញ្ចេញមតិក្នុងនោះក៏ចាប់អារម្មណ៍​យ៉ាងខ្លាំងផងដែរលើ​មនុស្សជំនាន់ថ្មីឬកម្លាំង​យុវជន។លោកបញ្ជាក់ថាបណ្តាញសារព័ត៌​មាន​​គ្រប់ផ្នែក និងមនុស្សជំនាន់ថ្មីឬកម្លាំង​យុវជនមានសារៈ​សំខាន់ខ្លាំងណាស់សម្រាប់ដំណើរ​ការនយោបាយនិងការអភិវឌ្ឍន៍ប្រទេសជាតិ។

លោកទេសរដ្ឋមន្ត្រីបានលើកឡើងថាបណ្តាញសារពត៌មានសង្គមមិនគ្រាន់តែបានផ្សព្វផ្សាយនូវពត៌មាន​ឬដំណើរផ្សេងៗដល់សាធារណៈជនប៉ុណ្ណោះទេប៉ុន្តែមបណ្តាញ​សារពត៌មាន​​នៅបានក្លាយជាថ្នាល​បណ្តុះ​គំនិតឬបំពាក់មនោគមវិជ្ជាសម្រាប់ជំនាន់ថ្មីថែមទៀត។ចំណែក​យុវជនដែលជាមនុស្សជំនាន់​ថ្មីក៏ជាកម្លាំង​ចលករមួយយ៉ាងសំខាន់ផងដែរសម្រាប់ការ​អភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះគ្មានការដឹកនាំឬគ្មាន​នយោបាយ​ណាដែលទទួលបានជោគ​ជ័យយូរអង្វែងនោះទេប្រសិនបើគេបំភ្លេចកម្លាំងយុវជនឬគ្មានយុវជនចូលរួម។

ទាក់ទងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាលោកទេសរដ្ឋមន្ត្រីឱមយ៉ិនទៀងបានលើក​ឡើង​ថារាជរដ្ឋាភិបាលកម្ពុជា​បានយកចិត្តទុកដាក់ខ្លាំងណាស់ដល់បញ្ហាសិទ្ធិមនុស្សឬអាច​និយាយ​ថាបញ្ហាសិទ្ធិមនុស្ស​នៅកម្ពុជាគ្មាន​អ្វីជា​អាថ៌កំបាំងនោះទេខណៈដែលកម្ពុជាបានអនុញ្ញាត្តិឲ្យ​មាន​ការិយាល័យសិទ្ធិមនុស្សអ.ស.ប ទទួលបន្ទុកសិទ្ធិ​មនុស្សនៅកម្ពុជា។ទន្ទឹមនោះ​កម្ពុជា​ក៏បើកទូលាយឲ្យមានវត្តមានអង្គការ​ក្រៅរដ្ឋាភិបាលតាមដាន និងឃ្លាំ​មើលបញ្ហាសិទ្ធិ​មនុស្ស​ក្នុងពន្ធនាគារផងដែរក្នុងពេលដែលបណ្តាប្រទេសដទៃគ្មាន។

យ៉ាងណាក៏ដោយលោកទេសរដ្ឋមន្ត្រីឱមយ៉ិនទៀតបានសង្កត់ធ្ងន់ថាបញ្ហាសិទ្ធិ​មនុស្សដែលមិន​អាចមើល​រំលង​​នោះគឺសិទ្ធិមនុស្សរបស់យុវជនព្រោះប្រសិនបើយើង​មិន​បាន​គិតគូរដល់សិទ្ធិយុវជន​ដែលជាមនុស្ស​ជំនាន់ថ្មីនោះទេគ្រោះថ្នាក់មួយនឹងអាចកើតមាន​ឡើង​សម្រាបនយោបាយដឹកនាំនិងប្រទេសជាតិ។

លោកទេសរដ្ឋមន្ត្រីបានចាត់ទុកវេទិការពិភាក្សានាពេលនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នក​សារពត៌​មាន​នៅកម្ពុជានិងអ្នកសារពត៌មានក្នុងតំបន់និងលើពិភពលោក។

នៅក្នុងវេទិកានោះផងដែរអ្នកសារពត៌មានអន្តរជាតិនៃបណ្តាញសារពត៌មានអាស៊ីANN បានផ្តល់នូវបទ​ពិសោធន៍​​​ជាច្រើនសម្រាប់អ្នកសារពត៌មាននៅកម្ពុជាសំខាន់​ដំណើរ​ការឆ្ពោះទៅបង្កើតសមាគមន៍​ចាងហ្វាង​សារពត៌មាននៅកម្ពុជាតួនាទីសារៈសំខាន់នៃ​សមាគមន៍ចាងហ្វាង​សារពត៌មាន និងបញ្ហាផ្សេងៗ​មួយ​ចំនួន​ទៀតទាក់ទងនិងវិជ្ជាជីវៈ​សារពត៌មាន។

សូមជម្រាបថាជារៀងរាល់ឆ្នាំបណ្តាញសារពត៌មានអាស៊ីANN តែងតែរៀបចំកិច្ច​ប្រជុំ​ដូចគ្នានេះនៅ​តាមបណ្តា​ប្រទេសសមាជិក។ឆ្នាំនេះANN បានសម្រេចរៀបចំវេទិកាពិភាក្សានៅភ្នំពេញដោយមានកិច្ចសហការ​ពីកា​សែតរស្មីកម្ពុជា និងអង្គការមូលនិធិខុនរ៉ាដប្រចាំកម្ពុជា។

ANN ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ដើម្បីបង្កើនការផ្លាស់ប្តូរពត៌មាននិងដំណឹងនៅ​ក្នុងតំបន់ អាស៊ីប៉ា​ស៊ីហ្វិក​​សំដៅសម្រេចឲ្យបាននូវវិសាលភាពទូលំទូលាយនៃគំនិតនិង​យោបល់​រួមទាំងពត៌មានដែល នឹងជា​ជំនួយសម្រាប់ការសម្រេចចិត្តផ្នែកនយោបាយ។សមាជិកANN រួមមានសារពត៌មានល្បីៗនៅក្នុងតំបន់អាស៊ី៕

ដោយ៖ សុវណ្ណរ័ត្ន

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ទំនប់វារីអគ្គិសនីដនសាហុងផ្តល់ផលប៉ះពាល់ដល់មនុស្ស និងសត្វរាប់លាននាក់

ភ្នំពេញ៖ យោងតាម​របាយការណ៍​ថ្មី​មួយ ស្តីពី​ការវាយតម...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [728]


ក្រសួងសុខាភិបាល​និងអង្គការដៃគូរ​ផ្តើមវិភាគស៊ី​ជម្រៅពីស្ថានភាព​សុខភាពពលរដ្ឋ​ក្នុងរយៈពេល​៥ឆ្នាំ​

​ ភ្នំពេញ៖ មន្រ្តី​ក្រសួង​​សុខាភិបាល​ ​​និង​​មន្រ្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [363]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 108 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 4 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039271​ នាក់