ភ្នំពេញៈ ប្រជាសហគមន៍ដែលរស់ តាមបណ្ដោយមហាអនុតំបន់ទន្លេមេគង្គមួយចំនួនបានមកជួបប្រជុំពិភា
ក្សាគ្នានៅក្នុងវេទិកាសាធារណៈមួយដែលត្រូវបាន រៀបឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន
(CJCC) ក្នុងរាជធានីភ្នំពេញដើម្បីជជែកពិភាក្សាគ្នាលើបញ្ហាពាក់ព័ន្ធនឹងទំនប់វារីអគ្គីសនីតាមដងទន្លេមេគង្គ
និងទន្លេស៣ក្រោមប្រធានបទ«សំឡេងប្រជាជនអង្គរប្រទេសស្ដីពីវិបត្តិតាមដងទន្លេ និងយន្តការបន្ទាប់»។
វេទិកាសាធារណៈនេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីអង្គការសមាគម មួយចំនួន នៃប្រទេ ស
ទន្លេមេគង្គ ដូចជាសម្ព័ន្ធថា្នក់តំបន់ដើម្បីស្ដារអេកូឡូស៊ីឡើងវិញ (TERRA) នៃប្រទេសថៃ វេទិកាអង្គការមិន
មែនរដ្ឋាភិបាលស្ដីពីកម្ពុជា(NGOF) បណ្ដាញការពារទន្លេ ស៣ ដែលរួមមានទន្លេសេសាន ទន្លេសេកុងនិង
ទន្លេស្រែពកសមាគមព្រះពុទ្ធសាសនាដើម្បីការអភិវឌ្ឍន៍បរិស្ថាន(BEAD)នៃប្រទេសកម្ពុជា សមាគមថែរក្សា
បរិស្ថាននិងវប្បធម៌ (CEPA) នៃប្រទេសកម្ពុជានិងបណ្ដាញទន្លេនៃប្រទេសវៀតណាម (VRN) មួយចំនួនទៀត
ផងដែរ។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិអង្គវេទិការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានមានប្រសាសន៍ថា គោលបំ
ណងនៃការរៀបចំវេទិកានេះគឺដើម្បីផ្ដល់ឱកាសឲ្យប្រជាជនដែលរស់នៅតាមបណ្ដោយទន្លេមេគង្គបានលើកឡើងពីកង្វល់របស់ពួកគេមួយចំនួនដែលកើតចេញតាមរយៈផលប៉ះពាលសង្គម សេដ្ឋកិច្ច និងអេកូឡូស៊ី ដោ
យសារការសាងសង់ទំនប់ខ្នាតធំបង្កើនគំនិតដ៏ល្អៗមួយចំនួនដើម្បីកាត់បន្ថយបញ្ហាដែលកើតឡើងដោយសារ
ការសាងសង់ទំនប់វារីអគ្កីសនីឆ្លងកាត់ទន្លេគាំទ្ររាល់យុទ្ធនាការនៃការតស៊ូមតិរបស់ក្រុមសង្គមស៊ីវិលនៅ
កម្ពុជា ពាក់ព័ន្ធទំនប់វារីអគ្គីសនីជាពិសេសការរៀបចំគម្រោងអភិវឌ្ឍន៍តាមដងទន្លេស៣និងស្នើរឲ្យមានការ
ដោះស្រាយទំនាស់ពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ទំនប់វា រីអគ្គីសនីបច្ចុប្បន្ននេះ។
លោកស្រីឡាំងធីធុស៊ូ អ្នកសម្របសម្រួលបណ្តាញទន្លេវៀតណាមលើកឡើងថា នៅក្នុង សន្នីសីទកាសែតថា
ទន្លេមេគង្គ និងទន្លេស៣គឺជាទន្លេដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ និងសុវត្ថិភាពស្បៀងនៅប្រទេ
សវៀតណាម។ លោក ស្រីសង្ឃឹមថាវេទិការនៅក្នុងថ្ងៃនេះនឹងជួយដល់ក្រុមសកម្មជនវៀតណាមដូចជា បណ្តា
ញទន្លេវៀតណាម(VRN) និងអ្នកកាសែតវៀតណាមបានយល់ដឹងអំពីផលវិបាក និងគ្រោះថ្នាក់ដែលធ្លាប់កើត
មានឡើង។
លោក ស្រី អ៊ុំបូន ទិបស៊ូណា តំណាងបណ្តាញប្រជាជនថៃ ខេត្តនុងខៃភាគខាងជើងបានលើកឡើងថា ទន្លេ
មេគង្គគឺជាម្តាយចំពោះពួកយើងទាំងអស់គ្នា ។ ចំណែកទន្លេស៣ គឺជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងទន្លេ
មេគង្គ និងជាផ្នែកមួយនៃជីវិតរបស់ទន្លេមេគង្គ ហើយការធ្វើសកម្មភាពរួមគ្នារបស់ពួកយើងទាំងអស់គ្នា គឺជា
កាត្វកិច្ចរបស់ប្រជាជនក្នុងតំបន់ទាំងអស់ ។
លោកស្រីបញ្ជាក់ ខ្ញុំពិតជាមានការរីកយ៉ាងខ្លាំង ដែលពូកយើងបានចូលរួមក្នុង វេទិការនេះ និងបានចែករំ
លែកសេចក្តីប្រឹងប្រែងរបស់ពួក យើងនៅក្នុងវេទិការនេះ។
សូមបញ្ជាក់ថា អង្គការទាំង៧ដែលរៀបចំធ្វើវេទិការនេះ មានទី‑សម្ព័ន្ធ ថ្នាក់តំបន់ដើម្បីស្តារអេកូឡូស៊ីឡើង
វិញ (Towards Ecological Recovery and Regional Alliance ) ហៅកាត់ថាTERRAប្រទេសថៃ,វេទិការអង្គការមិនមែន
រដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) ,សមាគមព្រះពុទ្ធសាសនាដើម្បីបរិស្ថានប្រទេសកម្ពុជា (BAED),សម្ព័ន្ធភាព
ដើម្បីអភិរក្សបរិស្ថាន ធនធានជលផល(FACT) ,សមាគមថែរក្សាបរិស្ថាននិងវប្បធម៌(CEPA) ,បណ្តាញទន្លេ
វៀតណាម(VRN) និង សម្ព័ន្ធទន្លេកម្ពុជា(RCC) ៕ដោយ៖ ស.ស្អាត