ខេត្តកែប៖ វិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែងដែលអាចរកប្រាក់ចំណូលបានរាប់លានដុល្លារ
ក្នុងមួយឆ្នាំៗ ហើយជម្រុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិកើនជាលំដាប់ ។
ទន្ទឹមនឹងនេះដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរណ៍កាន់ច្រើនឡើងៗដែលនិយមមកកំសាន្តឆ្នេរសមុទ្រ
កម្ពុជា និងដើម្បីត្រៀមរៀបចំបុណ្យសមុទ្រនៅចុងឆ្នាំ២០១៣នេះខេត្តកែបបាននិងកំពុងមមាញឹករៀបចំហេ
ដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សួនច្បារប្រព័ន្ធលូទឹកនិងរៀបចំចាក់ខ្សាច់ថ្មីនៅលើឆ្នេរចាស់ឲ្យមានសោភណ្ឌភាព
បន្ថែមទៀតអាចឲ្យភ្ញៀវមកលេងទឹកនៅតាមឆ្នេរនេះបានកាន់តែច្រើន។
ប្រធានមន្ទីរសាធារណការខេត្តកែបលោកម៉មទូចបានឲ្យដឹងកាលពីថ្ងៃម្សិលមិញថាឆ្នេរសមុទ្រចាស់មុខ
ព្រះរាជដំណាក់នៅក្រុងកែបកំពុងត្រូវបានរៀបចំចាក់ខ្សាច់ថ្មី ពង្រីកឆ្នេរខ្សាច់ឲ្យបានប្រវែង៣៧០ម៉ែត្រ
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងទឹកនៅឆ្នេរនេះនាពេល
ខាងមុខ។
លោកប្រធានមន្ទីរបានបន្តថាខ្សាច់ដែលត្រូវយកមកចាក់នោះគឺដឹកមកពីក្នុងសមុទ្រនៅខេត្តព្រះសីហនុ
និងខេត្តកំពត។ខ្សាច់ត្រូវចាក់ចូលទៅក្នុងសមុទ្រ នៅឆ្នេរក្រុងកែបនេះមានចម្ងាយ៥០ម៉ែត្រពីឆ្នេរទឹកជោរ
ឡើងដល់និងមានកម្រាស់ពី០,៤ម៉ែត្ររហូតដល់ជាង២ម៉ែត្រ ។
លោកបន្ថែមថា ឆ្នេរនេះសព្វថ្ងៃមានថ្មច្រើននិងទឹកជ្រៅ ហើយការងារចាំបាច់ដែលមន្ទីរសាធារណការ
ខេត្តកំពុងយកចិត្តទុកដាក់ធ្វើយ៉ាងខ្លាំងនៅពេលគឺផ្លូវលេខ៣៣Aចាប់ពីរង្វង់មូលសេះសដល់ផ្សារក្តាម
ដែលមានប្រវែង៧.៨០០ម៉ែត្រដោយត្រូវពង្រីកតួផ្លូវឲ្យបានដល់៣៣ម៉ែត្រទទឹង២៧ម៉ែត្រចាក់កៅស៊ូ។
ចំណែកដើមក្ងោកនៅកណ្តាលផ្លូវនេះត្រូវគាស់រំកឹលទៅដាក់នៅតាមចិញ្ចើមផ្លូវវិញ។ផ្លូវនេះមានសួន
ច្បារនៅចំកណ្តាលទទឹងបីម៉ែត្រដែលត្រូវធ្វើឲ្យបានរួចរាល់នៅមុនពិធីបុណ្យសមុទ្រនៅចុងឆ្នាំ២០១៣
នេះមកដល់។
លោកប្រធាន មានជំនឿថា បន្ទាប់ពីរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អប្រសើរ ហើយនឹងទទួលរៀបចំពិ
ធីបុណ្យសមុទ្រទៀតនោះ ទីនេះនឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកលំហែរកាយ
បានកាន់តែច្រើន។ ជាមួយគ្នានេះយើងនឹងរៀបចំឱ្យមានទីតាំងលក់ដូរដែលមានសណ្តាប់ធ្នាប់ អនា
ម័យ និងធានានូវសន្តិសុខ សុវត្ថិភាពជូនភ្ញៀវឱ្យបានល្អកាន់តែប្រសើរ៕ ស.ស្អាត