សមាគមជំនួយ​ខ្មែរនៃសតវត្សរ៍​ទី២១បន្ត​គាំទ្រលើការ​ងារសង្គមកិច្ច​​​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ គណៈប្រតិភូអង្គការសមាគមជំនួយខ្មែរ នៃសតវត្សរ៍ទី២១ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ បានជួប​ពិភាក្សា​គ្នា លើការងារសង្គមកិច្ច ជាមួយរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការ​ក្រសួង។ លោក ស៊ាង ប៊ុន លាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាទី​ប្រឹក្សាអង្គការ​សមាគមជំនួយខ្មែរ នៃសតវត្សរ៍ទី២១ បានមានប្រសាសន៍ថា អង្គការសមាគម​ជំនួយខ្មែរ នៃសតវត្សរ៍ទី២១ បានចាប់​ដំណើរការ នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៤ មកម្ល៉េះ ក្រោមការជួយឧបត្ថម្ភពីរដ្ឋាភិបាល និងសប្បុរសជន នៃ​ប្រទេស ជប៉ុន ហើយបាន​ចុះកិច្ចព្រមព្រៀងលើគម្រោងការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា នា ឆ្នាំ២០១៣ ដើម្បីជួយដល់កុមារក្រីក្រ កុមារកំព្រាគ្មានទីពឹង មានលទ្ធភាពរស់នៅដូច​កុមារទូទៅ។ លោក​​​​​​​​បានបន្តទៀតថា អង្គការសមាគមជំនួយខ្មែរ នៃសតវត្សទី២១ បានសហការ​យ៉ាងល្អជា​មួយក្រសួង ដោយ សម្រេច​​​​បាននូវសមិទ្ធផលជាច្រើនរួមមាន៖ សាងសង់សាលារៀន អគារ​សិក្សា​បាន​ចំនួន២០ខ្នង, ធ្វើអណ្តូងទឹក បានចំនួន ២៤, មជ្ឈមណ្ឌលចំនួន ១ នៅតាមបណ្តា​ខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសបានជួយ​ឧបត្ថម្ភ​ថវិកា​​​មួយចំនួន​ដល់កុមារ និងលោកគ្រូអ្នកគ្រូ ។

ជាការឆ្លើយតប លោក វង សូត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​ទំនាក់ទំនងកិច្ចសហ ប្រតិបត្តិ​ការ យ៉ាងជិតស្និទ្ធរវាងអង្គការសមាគមជំនួយខ្មែរ​សតវត្សរ៍​ទី២១ ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដោយសម្រេចបានសមិទ្ធផលផ្លែ​ផ្កា​គួរឲ្យកត់សម្គាល់ នាពេលកន្លងមក ជាពិសេសបានជួយ ដល់ កុមារ​ក្រីក្រ កុមារ​កំព្រា​គ្មានទីពឹង ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
 លោក​រដ្ឋមន្រ្តី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់សម្តេច តេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ទៅលើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ពិសេសគឺវិស័យ សុខុមាល​ភាពកុមារ ធ្វើយ៉ាងណាឲ្យកុមារ ដែលរងគ្រោះ និងងាយរងគ្រោះ មានសិទ្ធិសេរីភាពពេញលេញ និង ទទួលបាន​នូវឱកាសសមរម្យក្នុងការរស់​នៅរៀនសូត្រ អភិវឌ្ឍខ្លួន ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អទៅអនាគត ។ លោកបន្ថែមថា ក្រសួង បានសហការជាមួយដៃគូពាក់ព័ន្ធនានា ធ្វើការងារយ៉ាងសកម្ម​ពាក់​ព័ន្ធ​នឹងកិច្ចការពារកុមារ ដោយផ្តល់​នូវ​ការ​ការពារ ពីការរំលោភ បំពានផ្សេងៗ ផ្តល់ការចិញ្ចឹម​បីបាច់ ថែរក្សា ផ្តល់សេវាសុខភាព ការអប់រំ ជាពិសេសគិតគូរ ដោយផ្តោតទៅលើ សិទ្ធិជា​មូលដ្ឋាន​ទាំង ៤ របស់កុមារ គឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិ​ទទួល​​បានការអប់រំ អភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួម។

យ៉ាងណាក៏ដោយលោកមានសង្ឃឹមយ៉ាងមុតមាំថា អង្គការសមាគមជំនួយខ្មែរ នៃសតវត្សរ៍​ទី២១ នឹងបន្តកិច្ច សហ​​​​​ប្រតិបត្តិការជាមួយគ្នាឲ្យរិតតែប្រសើរបន្ថែមទៀត ដើម្បីបម្រើដល់​ឧត្តម​ប្រយោជន៍​ដល់កុមារ កម្ពុជាឲ្យមាននិរន្តរ​​​​ភាព៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1097]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 598 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1731 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865408​ នាក់