តំណាងរាស្ត្រគណបក្សប្រឆាំង ១១ រូប ត្រូវបានគណៈកម្មការទី៩រដ្ឋសភាស្នើឲ្យបង្កកប្រាក់ខែ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

       ភ្នំពេញ  ៖ អ្នកតំណាងរាស្ត្រ​គណបក្សសមរង្ស៊ី និង​គណបក្សសិទ្ធិមនុស្សចំនួន១១រូប  ត្រូវ​បាន​​លោក
ជាម  យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារ និង​សវនកម្មនៃ​រដ្ឋសភាធ្វើលិខិត​ទៅ​សម្តេច
ហេង  សំរិន  ប្រធានរដ្ឋសភាកាលពី​ថ្ងៃទី​៧  ខែឧសភា  ឆ្នាំ​២០១៣  ដើម្បី​សុំ​គោលការណ៍បង្កក​ប្រាក់ខែ​
អ្នកតំណាងរាស្ត្រ​ ។   ដោយសំអាងថាអ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​ទាំងនោះបាន​លា​ចេញពី​គណបក្ស​
ដើម​របស់ខ្លួននៅ​រដ្ឋសភាទៅ​ចូល​គណបក្ស​ថ្មីគឺ​គណបក្ស​សង្គ្រោះ​ជាតិ​មិនមាន​ឈ្មោះ​នៅក្នុង​រដ្ឋសភា​។
​​លោក ជាម   យៀប   បាន​ឲ្យ​ដឹង​កាល​ពីរសៀល  ​ថ្ងៃទី​១៣  ខែឧសភា  ឆ្នាំ​២០១៣  ថាក្រុមតំណាងរាស្ត្រ​
គណបក្សសមរង្ស៊ីនិង​គណបក្សសិទ្ធិមនុស្សចំនួន១១រូប  ដែល​លោក​បាន​ស្នើសុំ​គោលការណ៍ពីស​ម្តេច​
ប្រធានរដ្ឋសភាបង្កក​ប្រាក់ខែរួមមាន​៖
១-​លោកកឹមសុខាអនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​( សិទ្ធិមនុស្ស)
២-​លោកយឹមសុវណ្ណប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​( សមរង្ស៊ី)
៣-​លោកយ៉ែមបុញ្ញឫទ្ធិអគ្គនាយក​រដ្ឋបាល( សិទ្ធិមនុស្ស)
៤-​លោកស្រីមូរសុខ​ហួរអគ្គនាយក​ទំនាក់ទំនង​សាធារណៈ​( សមរង្ស៊ី)
៥-​លោកឃីវណ្ណដា​រ៉ាអគ្គនាយក​ហិរញ្ញវត្ថុ​( សមរង្ស៊ី)
៦-​លោកគួ​យប៊ុន​រឿនអគ្គនាយករង​រដ្ឋបាល​( សមរង្ស៊ី)
៧-​លោក  អ៊ូច័ន្ទ​ឫទ្ធិអគ្គនាយករង​ទំនាក់ទំនង​សាធារណៈ​( សិទ្ធិមនុស្ស)
៨-​លោកស្រីជូ​ឡុងសូ​មួ​រ៉ា​( សមរង្ស៊ី)
៩-​លោកគីម​សួរភី​រិ​ទ្ធ( សមរង្ស៊ី)
១០-​លោកសុនឆ័យ( សមរង្ស៊ី)
១១-​លោកជាមច័ន្ទនី​( សមរង្ស៊ី)

 

ប៉ុន្តែ​មក​ត្រឹមត្រូវ ​ថ្ងៃទី​១៣  ខែឧសភា  ឆ្នាំ​២០១៣  នៅ​មិនទាន់មាន​ការឆ្លើយតប​បែបណា​ពីស​ម្តេច​ប្រធាន
សភា​នៅឡើយ​ទេ​  ។ ​ជាមួយគ្នានេះនៅក្នុង​សមាសភាព​ថ្នាក់ដឹកនាំ​គណៈកម្មា​ធិការ​អចិន្ត្រៃយ៍​របស់​គណ
បក្សសង្គ្រោះ​ជាតិដែលមាន​ចំនួន២៦រូប  ​ក្នុងនោះមាន១១រូបជា​សមាជិក​រដ្ឋសភា​។
​​យ៉ាងណាក៏ដោយលោកកឹមសុខាប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិនិង​ជា​អ្នកតំណាង​រាស្ត្រ​​របស់​គ​ណ​
បក្ស​សិទ្ធិមនុស្សបានចាត់ទុក​ការប៉ុនប៉ង​បង្កក​ប្រាក់ខែ​របស់​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំងថា​ជា​រូប
ភាព​គំរាមកំហែង​ថ្មី​មួយទៀតដើម្បី​គាបសង្កត់​លើ​បក្សប្រឆាំង​៕

ដោយ៖សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ការវាយ​ប្រហារម​កលើកុលស​ម្ព័ន្ធ ​Waziristan​​ ស្លាប់ម​នុស្ស​ចំនួន ​២៧នាក់​

ប្រទេសប៉ាគីស្ថាន៖ កាលពីព្រឹកថ្ងៃអង្គារនេះ ក្រុមកងក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [272]


ACU និងក្រសួងអប់រំរួមគ្នា ទប់ស្កាត់អំពើពុករលួយពេលប្រលងបាក់ឌុបf

ភ្នំពេញៈ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​អ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [322]


បាក់​ស្ពាន​នៅក្នុង​ទីក្រុង​ Rio​ de ​Janeiro​ ស្លាប់​មនុស្ស​យ៉ាងហោចណាស់ ៤នាក់​

ប្រទេសប្រេស៊ីល៖ កាលពីថ្ងៃអង្គារម្សិលមិញ ការបាក់ស្ព...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [406]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 56 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 256 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863933​ នាក់