ក្មេងប្រុសស្រី២នាក់ រអិលជើងធ្លាក់ចូលទឹកទន្លេ ស្លាប់ ក្រោយពីនាំគ្នាបង្ហោះខ្លែង
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ខេត្តកណ្តាល៖ សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង បានចុះទៅ​ត្រួតពិនិត្យ​សព​ក្មេងប្រុស​ស្រី​២​នាក់​បងប្អូន​ជីដូនមួយ បន្ទាប់ពី​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​ទាំង២ លុងទឹក​ទន្លេ​បា​សាក់​ស្លាប់ យ៉ាង​អ​ណោ​ច​អធម៌ បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៦និង៣០​នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតក្នុង​ភូមិ​ស្វាយ​ពុំ​ត្រង់ ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្តកណ្តាល ។

លោក​វរសេនីយ៍ត្រី សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង ដែល​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ពិនិត្យ​សាកសព​ក្មេងរងគ្រោះ​ទាំង២នាក់ នោះបាន​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​ដែល​លុងទឹក​ស្លាប់​នោះ​មានឈ្មោះ លុយ លីហ្សា ភេទ​ស្រី អាយុ៩ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ គីម កក្កដា ភេទ​ប្រុស អាយុ៨ឆ្នាំ ក្មេង​ទាំង២នាក់ ត្រូវជា​បងប្អូនជីដូន​មួយ​និង​គ្នា បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជាមួយ​ឪពុកម្តាយ​ផ្សេងគ្នា នៅក្នុង ភូមិ ឃុំ កើតហេតុ​ខាងលើ ។

អធិការនគរបាល​ស្រុក​ស្អាង បាន​បន្តថា នៅ​មុនពេល​កើតហេតុ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ប្រជាពលរដ្ឋនៅក្នុង​ភូមិ បានឃើញ​ក្មេងរងគ្រោះ​ទាំង២នាក់ ដើរ​ចេញពីផ្ទះ​បបួលគ្នា​មក​មាត់​ទន្លេបាសាក់ ដើម្បី​បង្ហោះ​ខ្លែង​លេង ខណៈពេល​បង្ហោះ​ខ្លែង​នោះ​ក្មេង​ទាំង២នាក់ ក៏បាន​នាំគ្នា​ចុះ​លេង​ទឹកទន្លេ តែ​នៅ​គ្រានោះ​ពុំមាន​អ្នកណា​ចាប់អារម្មណ៍ ជា​មួយ​ក្មេងរងគ្រោះ​ឡើង ព្រោះជារឿយៗ ក្មេង​នៅក្នុង​ភូមិ​តែងតែ​ចុះ​លេង​ទឹក​យ៉ាង​ដូច្នេះ ។ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​ឪពុកម្តាយ​ក្មេងរងគ្រោះ​ទាំង២នាក់ ដើររក​កូន (ក្មេងរងគ្រោះ) តែ​រក​ពុំ​ឃើញ​នៅ​កន្លែង​បង្ហោះ​ខ្លែង ។ ដោយមាន​ការសង្ស័យ​ឪពុកម្តាយ និង​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ក៏បាន​នាំគ្នា​មុជទឹក​ទន្លេបាសាក់ រាវរក​ក្មេង​ទាំង២នាក់ និង​ខ្លះ​ទៀត​បាន​បង់សំណាញ់​តែ​រក​ពុំ​ឃើញ​នោះទេ ។

លោក សេង សុជាតិ បាន​បន្តទៀតថា រហូតមកដល់​វេលា​ម៉ោង ៦និង៣០នាទី ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ឪពុកម្តាយ​ក្មេងរងគ្រោះ និង​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​ក្មេងរងគ្រោះ អណ្តែត​ក្នុង​ទឹកទន្លេ ក្បែរ​ចំណុច​ដែល​ក្មេងរងគ្រោះ​ទៅ​បង្ហោះ​ខ្លែង ហើយ​ក៏បាន​ស្រង់​មកលើ​គោក រួច​រាយការណ៍​ប្រាប់​មក​កម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​ប្រទាល រួចមក​លោក​ក៏បាន​ដឹកនាំ​កម្លាំង​ជំនាញ​បច្ចេកទេស​ស្រុក ធ្វើការ​ពិនិត្យ​សាកសព​ក្មេងរងគ្រោះ​ទាំង២នាក់​នោះ មិនមាន​ពាក់ព័ន្ធ​ករណី​អ្វី​ទេ គឺ​ជនរងគ្រោះ​ពិតជា​បាន​លង់ទឹក​ដោយ​ខ្លួនឯង​ប្រាកដ​មែន រួច​ក៏​ប្រគល់​សាកសព​ក្មេងរងគ្រោះ អោយ​ក្រុម​គ្រួ​សារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ដោយ៖ អភិរក្ស

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [962]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [757]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1046]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1045]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [956]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 12 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 103 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1437 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 747519​ នាក់