ក្រុមប្រឹក្សាស្តារ​អភិវឌ្ឍន៍​វិ​ស័យក​សិកម្ម ​និងអង្គ​ការពាក់​ព័ន្ធបង្ហាញ​ពីការ​ប្រើប្រាស់​ពូជស្រូវ​ធន់និង​អាកាសធាតុ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈម​ដ៏យ៉ាងក្តៅគគុក​នៅកម្ពុជា​ និងបណ្តា​ប្រទេសជាច្រើននៅលើសកលលោក ហើយបានបង្ករឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ ជីវចម្រុះ ផលដំណាំ និងជីវភាពរស់នៅរបស់ប្រជាកសិកក្រីក្រ​នៅតាមទីជន​បទ។ ​ដែល​ទាមឲ្យមានការយកចិត្តទុកដាក់ ពីភាគីពាក់ព័ន្ធនូវរបៀបរស់នៅដោយបន្សាំទៅនឹង​ការ​បម្រែបម្រួលអាកាសធាតុនេះ ។នៅព្រឹកថ្ងៃទី១៥ ខែ វិច្ឆិកាឆ្នាំ​២០១៣ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានសហការជាមួយ អង្កកា​ក្រៅរដ្ឋា​ភិបាលរៀប​ចំសិក្ខាសាលាមួយ​ស្តីពី«ផែន​ការ​​យុទ្ធសាស្ត្រ អភិរក្ស និងការប្រើ​ប្រា​ស់ពួជដំណំាស្រូវ​ប្រកបដោយនិរន្តភាពបន្សាំទៅ​នឹ​ង​​កា​ប្រែប្រួល​ការអាកាសធាតុ ដើម្បីធា​នាសន្តិសុខស្បៀងនៅប្រទេសកម្ពុជា»។

          គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីស្វែងរកផែនការយុទ្ធសាស្ត្រស្ពីពី ការ​អភិរក្ស និង ប្រើប្រាស់ពូជស្រូវ​បន្សាំទៅ​នឹង​ការ​ប្រែប្រួលអាកាសធាតុ និងធានាសន្តិសុខ​ស្បៀងបន្ទាប់ពីមានការការពិគ្រោះយោបល់ពីអ្នកពាក់ព័ន្ធនានាទំាងថ្នាក់ជាតិ និង​ថ្នាក់​​​ក្រោម​​ជាតិ ។  ផ្តល់ឱកាសដល់រាជរដ្ឋាភិបាល អង្កការសង្គមស៊ីវិល តំណាងកសិករ និងអ្នកពាក់ព័ន្ធ ​នានាបានយ​ល់​និង​ពិនិត្យ​​រួម​​​​​គ្នាទៅលើផែនយុទ្ធសាស្ត្រ និងសកម្ម ភាពដែលនឹងត្រូវអនុវត្តបន្ត ។ ពង្រឹងទំនាក់ទំនងកាន់តែប្រសើររវាងអ្នកពាក់ព័ន្ធ​រួមទំាង​មន្ត្រីរដ្ឋាភិបាល ថ្នាក់ខេត្ត អង្កកា សង្គមស៊ីវិល វិស័យឯកជន និងកសិករ។

          លោក រ័ត្ន វិរៈ សមាជិកក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកម្ម និងជនបទមានលើកឡើ ងថា គោលក្រុមប្រឹក្សាស្តារ​អភិវឌ្ឍន៍​វិស័យកម្ម និងជនបទបានកំពុងស្រាវជ្រាវពូជស្រូវ សម្រាប់ធ្វើការដំាដុះនៅតំបន់ណាដែលរងគ្រោះដោយទឹកជំនន់។ ក្នុងប្រទេស​កម្ពុជាយើង ប​ច្ចុប្បន្នមើលឃើញថា ប្រែប្រួលអាកាសធាតុនេះ មានដូចជា ទឹកជំនន់ គ្រោះរំាងស្ងួត  និងខ្យល់ព្យុះជាដើម ។ ដូច្នេះ​ដំណាំ​ស្រូវ មិនអាចមានតែពូជតែមួយប្រភេទនោះទេ គឺវា​ត្រូវតែ​​មានពូជ​ប្រភេសផ្សេងៗគ្នានៅតាមតំបន់និមួយៗ ។

          លោកបញ្ជាក់ថា នៅតំបន់លិចទឹកត្រូវការពូជបែបណា និងតំបន់រំាងស្ងួត​ត្រូវ ការបែបណា ដើម្បីជួយឲ្យកសិករទទួលបាន​ទិន្នផលខ្ពស់។ សព្វថ្ងៃនេះទោះបីជាមាន​ការ ខិតខំរបស់ក្រសួងកសិកម្ម ចំពោះការបង្កាត់ពូជស្រូវសម្រាប់ផ្តល់​ជូនកសិករយ៉ាង​ណា​ក្តី​​ក៏​ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួនបានរក្សាពូជរបស់គាត់ធ្លាប់ប្រើពីមុន។ ការប្រើប្រាស់​ពូជ​ដ​ដែ​លរបស់កសិករទទួល​បាន​ទិន្នផលទាបឬក៏មិនអាចបន្សាំនិងអាកាសធាតុ​បាន​។

          បញ្ហានេះក្រសួងកសិកម្មបានព្យាយា​មសិក្សាស្រាវជ្រាវរកពូជថ្មី និងជម្រុញ ឲ្យប្រជា​កសិករ​ប្រើប្រាស់ពូជថ្មី ដើម្បីទទួល​បានទិន្នផលខ្ពស់ចំពោះការផលិតរបស់គាត់លើកស្ទួយ​ជីវភាពរស់នៅឲ្យប្រសើរឡើង ។

បច្ចុប្បន្នរាជរដ្ឋាភិបាលបានត្រៀមពូជស្រូវ១០ប្រភេទ សម្រាប់ឲ្យប្រជាពលរដ្ឋ ដាំដុះ ក្នុងការបន្សាំនិងការប្រែប្រួលអាកាសធាតុ ប៉ុន្តែពេលគ្រាន់តែមិនទាន់បានអនុវត្តន៍នៅ ឡើយ ។ បើទោះជាប្រជាពលរដ្ឋរងការខូចខាតផលដំណាំ ដោយសារគ្រោះធម្ម​ជាតិ​យ៉ាង​ក្តី​ក្រុ​ម​ប្រឹ​ក្សា​ស្តា​អភិវឌ្ឍន៍វិស័យកម្ម និងជនបទ​បានរំពឹង​ថា​មានការកើតឡើងចំពោះការ​ផលិត​ដំ​ណាំ​ស្រូវនៅតាមតំបន់មួយ​ចំនួនធំ ជាក់ស្តែងនៅខេត្តតាកែ ព្រៃវែង ស្វាយរៀងនិង​បាត់ដំបង។ ប៉ុន្តែក៏មានតំបន់មួយចំនួនបានខូចខាតដោយសារ​ទឹកលិចយូរ​ធ្វើឲ្យ​ដំណាំ​ស្រូវរលួយផងដែរ។

          លោក ឈិត សំអាត នាយកប្រតិបត្តនៃវេទិការអង្កការមិនមែន​រដ្ឋាភិបាល​ស្តីពីកម្ពុជា បានលើកឡើងថា ការផ្សព្វផ្សាយ​ផែនការយុទ្ធសាស្ត្រ ការអភិរក្សា និងការប្រើប្រាស់ពូជដំណាំស្រូវ ប្រកបដោយនិរន្តរភាព បន្សាំទៅនឹងការប្រែប្រួល អាកាស ធាតុ ដើម្បីធានាស្បៀងនៅក្នុងប្រទេសកម្ពុជា ។ លោកបន្តថា តាមរយៈកាសិក្សានានា ក៏ដូច​ជាក្នុងសេចក្តីព្រាងផែនការ​យុទ្ធសាស្ត្រ​ជាតិ បានបង្ហាញយ៉ាងច្បាស់លាស់ថា វិស័យ​កសិកម្ម​ ​និង ធនធានទឹក គឺជាវិស័យអាទិភាព ដែល​ងាយរងគ្រោះគ្រោះបណ្តាល​មក​ពីការ​​​ប្រែប្រួលអាកាសធាតុ ។ គ្រោះមហន្តរាយ ដោយទឹកជំនន់ ភាពរំាងស្ងួត ការកើនឡើង​នូវកក្តាចង្រៃគឺកង្វះពូជដំណាំ​ដែល​ធន់នឹងការប្រែប្រួលអាកាសធាតុ កង្វះការថែរក្សា​គ្រប់គ្រង និងទុកដាក់ពូជដំណាំសម្រាប់ត្រៀមបំរុងនារដូវដំាដុះបន្ទាប់ និងគុណភាព​នៃការ​គ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនៅមានកម្រិត ។ ដូច្នេះ ដើម្បីធ្វើការផ្សាព្វផ្សាយ ក៏ដូចជាចែក​រំលែកនូវលទ្ធ​ផលនៃ​ផែនការ​​យុទ្ធសាស្ត្រដែលបានទទួល បានពីការងារសិក្សារបស់ស្ថាប័ន​ពាក់ពន្ធទំាងអស់ ក្នងការលើជាឧទាហរណ៍មកប្រើ ប្រាស់ក្នុងការអនុវត្តផែនការ​ការងារ​ទាក់ទងទៅនឹងការប្រើប្រាស់និងអភិរក្សពូជស្រូវ ដែលចាត់ទុកជាប្រភពស្បៀងសំខាន់​ក្នុងប្រទេសកម្ពុជា ។​

           ជាមួយគ្នានោះលោក​ គង់ គា មន្ត្រីនាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋាន​ដំនំាកសិកម្មមានប្រ​សាស​ន៍ថា វិទ្យាស្ថាន​អភិវឌ្ឍស្រាវជ្រាវកសិកម្ម​កម្ពុជាបានរំដោះពូជ​ស្រូវជាច្រើនសុទ្ធតែជាប្រភេទស្រូវ ដែល ប្រជាពលកសិករខ្មែរយើងដំដុះ ។​ពូជទំាងនោះ​មានមួយចំនួនធន់និងអាកាសធាតុ​ក្នុងនោះមានពូជស្រូវដែលមានដើមដងខ្ពស់ (ស្រូវរំាង​ជ័យ) ជាប្រភេទ​ស្រូវសម​ស្រប​និងតំបន់ទឹកជ្រៅ។​ និងមិនត្រឹមតែមានពូជដែលធន់នឹង​ទឹកជ្រៅនោះទេ ក៏មានពូជស្រូវមួយចំនួនធន់នឹងការរំាងស្ងួត និងសត្វល្អិត​បឺតជញ្ជក់ (មមៀកភ្លើង . អណ្តើកមាស មមៀងត្នោតជាដើម) និងប្រភេទផ្សេងៗទៀត ។

          សូមបញ្ជាក់ថា បច្ចុប្បន្ននេះពូជស្រូវរាជរដ្ឋាភិបាលកំពុងជម្រុញ​មាន១០ប្រភេទ ដាច់​ឡែកពីគ្នា ពូជខ្លះដំានៅកន្លែងទឹកជ្រៅ និងខ្លះសម្រាប់ទឹករាក់។​ទោះបីយ៉ាងក្តី​ពូជស្រូវ​ដែល​រាជរដ្ឋាភិបាលត្រៀមផ្តល់ជូនពលរដ្ឋនោះមិនទាន់បានចែកជូនបនៅឡើយទេ គឺ មានអង្ក​ការ​ ​​មួយចំនួនបានផ្តល់ និងលក់ជូនក្នុងតម្លៃមួយទាបតែប៉ុណ្ណោះ៕ 

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [623]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [647]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [684]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [686]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [659]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ពហុកីឡដ្ឋានតេជោមរកតគ្រោងបើក ការដ្ឋានសាងសង់នៅមុនថ្ងៃបុណ្យ ចូលឆ្នាំខ្មែរ

ពហុ​កីឡដ្ឋានតេជោមរកត​គ្រោងនឹងបើកការដ្ឋានសាងស...អានបន្ត

កីឡាបាល់ទាត់ជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [697]


​កម្ពុជា​រំពឹ​ង​ថា ​នឹង​មាន​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន​មក​ទស្សនា​ មានចំនួនច្រើនក្នុង​ឆ្នាំ​២០២០​ ខាងមុខ​​

ភ្នំពេញ៖ រដ្ឋ​មន្ត្រី​ក្រ​សួង​ទេសចរណ៍លោក ​ថោង ខុន ...អានបន្ត

ទេសចរណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [574]


​ការជាប់គាំង​នយោបាយ​ជិត​៧ខែ​ដោយសារបក្សជាប់ឆ្នោត​ប្រកាន់​ជំហរចរចាររៀងខ្លួន​

ភ្នំពេញ៖ ចាប់តំាងពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ...អានបន្ត

នយោបាយ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [340]


សាក​​សព​ ២នាក់​ត្រួវ​បាន​រកឃើញ​នៅក្នុងផ្ទះ​មួយកន្លែង​នៃទីក្រុង​ Bonnyrigg​

ប្រទេសស្កុតលែន៖ កាលពីយប់ម្សិលមិញ វេលាម៉ោង ២០នឹង៣០ន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [348]


EDC ប្រកាសផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅតំបន់​មួយចំនួន ​នៅភ្នំពេញ ​ខេត្តកណ្តាល ​និងកំពង់ស្ពឺ​

ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានប្រកាសពីការផ្អាក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [351]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 41 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 631 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2717 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 870002​ នាក់