​ជប៉ុនបាន​រំលឹកពី​គុណសម្បត្តិ​របស់​កម្ពុជា​ ដែល​មិនអាច​បំភ្លេចបាន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈ តំណាងសមាគមជប៉ុន លោក Keizo Niwa បានរំលឹកពី​ចំណង​សាមគ្គីភាព មិត្តភាព និងគុណសម្បត្តិដ៏ថ្លៃថ្លា​របស់ ​ប្រទេសកម្ពុជា ដែលធ្លាប់បានជួយជប៉ុនក្នុង​គ្រាដែលជួប​បញ្ហា​ពីបំណុលសង្រ្គាមលលោកលើកទី២ ព្រមទាំងបាន​ជួយ​ឧត្ថម្ភ​គាំ​ទ្រទាំងសម្ភារៈ និងស្មារតី​ដល់ប្រជាជនជប៉ុនដែលមិនអាចបំភ្លេចបាន។

នៅក្នុងជំនួបជាមួយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០១៤ លោក Keizo Niwa តំណាងសមាគមជប៉ុន General Juridical Association បានថ្លែងថា កម្ពុជា និងជប៉ុន ធ្លាប់ប់បាន​ចូលរួម​រំលឹកខួបជាច្រើនដង នៃចំណង​មិត្តភាព កម្ពុជា-ជប៉ុន ហើយឆ្នាំនេះគឺជាខួបលើកទី៦១ក៏នឹងធ្វើដូចឆ្នាំមុនៗ។

លោកបានរំលឹកទៀតថា ក្រៅពីកិច្ចសហប្រតិបត្តិការល្អនិងគ្នានាពេលបច្ចុប្បន្ន កម្ពុជា ជាប្រ​ទេសមួយ ដែលមិន​បានទាមទារ​សំណងពីប្រទេសជប៉ុនទេ ពេលជប៉ុនចាញ់ សង្រ្គាមលោក លើកទី២ ថែមទាំងបានជួយឧបត្ថម្ភនូវ អង្ករ ដល់ប្រជា​ជន​ជប៉ុន​ទៀតផង គុណដ៏ធំធេងនេះ​ជប៉ុន ក៏មិនអាចបំភ្លេចឡើយ។

លោក Keizo Niwa បានបន្តថាដោយបានទទួលការណែនាំពីអតីតនាយករដ្ឋមន្រ្តីជប៉ុនលោក Yukio Hatoyama ឱ្យមក​ធ្វើ​កិច្ច​សហប្រតិបត្តិការជាមួយកម្ពុជា។រយៈពេលជាង៦០ឆ្នាំមកហើយ ជប៉ុនមិនមានច្បាប់ឱ្យទទួលពលករពី​បរទេស​ទៅ​បំ​រើ​ការងារ​នៅ​ប្រទេស ជប៉ុន ប៉ុន្តែបច្ចុប្បន្ន ជប៉ុនមានទម្រង់មួយផ្សេងទៀត គឺការទទួលយុវជនពីប្រទេសផ្សេងៗឱ្យទៅ​ទទួល​ការអប់រំ បណ្តុះ​បណ្តាល នៅជប៉ុន។ តាមរយៈនេះ សមាគមរបស់លោក នឹងខិតខំជួយជម្រុញ ឱ្យយុវជនកម្ពុជា បានទៅ​ទទួលការអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងទំនាញ គ្រប់គ្រង រោងចក្រ សហគ្រាស នៅប្រទេសជប៉ុន។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមាន ប្រសាសន៍ថា កម្ពុជា និងជប៉ុន កំពុងមាន កិច្ច​សហប្រតិបត្តិការយ៉ាងល្អនិងបានបន្តពង្រឹង ពង្រីក ការវិនិយោគ របស់ក្រុមហ៊ុនជប៉ុន នៅកម្ពុជា ការនាំទំនិញ ចេញពីកម្ពុជា និង​ការបញ្ជូន កម្មសិក្សាការី ពីកម្ពុជាទៅជប៉ុន មានការកើនឡើង គួរឱ្យកត់សម្គាល់។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកន្លងមកបានចុះកិច្ច​ព្រមព្រៀងអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៣៣ និង​អង្គការចំនួន ២ លើការបញ្ជូនកម្មសិក្សាការី ទៅទទួល​ការ​បណ្តុះបណ្តាល និងបំរើការងារនៅជប៉ុន ហើយរហូត​មក​ដល់​ពេល​នេះ កម្មសិក្សាការីកម្ពុជា ដែលត្រូវបាន បញ្ជូន ទៅប្រទេសជប៉ុន មានចំនួនជាង ៤០០នាក់ហើយ៕
ដោយ​៖​ ស ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

កូរ៉េនៅតែបន្ដពង្រីក​ទំនាក់ទំនង​និងកិច្ចសហ​ប្រតិបតិ្ដការ​ជាមួយគណបក្ស​ហ្វ៊ុនស៊ិនប៉ិច​

​ភ្នំពេញ ៖ ដោយមានប្រវត្តជាមិត្តដ៏ជិតស្និត និងមានកិ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [464]


អូស្ត្រាលីគ្រោង​ផ្តល់ហិរញ្ញប្ប​ទាន៨៥.៣ ​លានដុល្លារអាមេរិក​សម្រាប់កិច្ចសហ​ប្រតិបត្តិការ២ឆ្នាំ​

ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី គ្រោងផ្តល់ហិរញ្ញប្បទ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [375]


ការស៊ើបអង្កេតបឋមរបស់សមត្ថកិច្ចបារាំងបង្ហាញថា ការស្លាប់របស់គ្រួសារលោករ៉ូឡង់មែនជាអំពើអត្តឃាត

ភ្នំពេញ​៖ចៅក្រម​ស៊ើបអង្កេត​តុលាការក្រុង​ប៉ារ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [361]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 67 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 619 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039886​ នាក់