​តំ​ណាង​រាស្រ្ដ​ទាំង​៥៥​រូប ​មិន​ចូល​រួម​ប្រ​ជុំ​សភា​ដាច់​ខា​ត បើ​គ្មាន​ដំ​ណោះ​ស្រាយ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ ប្រធានគណបក្សសង្រ្គោជាតិលោក​ សម រង្ស៊ីបានបញ្ជាក់ ថា តំណាងរាស្រ្ដជាប់ឆ្នោតរប​ស់គណ​ប​ក្ស​​សង្រ្គោះ​​​​​ជាតិ​​ទាំង​៥៥រូប នៅតែមិនចូលរួម​ប្រជុំ​​​សភា​​ឡើយ ប្រសិនជាមិ​នទាន់រកដំណោះ​ស្រាយពី​ភា​ព​​មិនប្រក្រតី ​នៃការបោះឆ្នោ​ត​នោះ ហើយប្រសិនបើមាន ការចចារ ជាមួយគណបក្សប្រជាជនកម្ពុជា គឺ​ច​ចារបង្កើតគណៈ​កម្មកា​រ​​ស៊ើបអង្កេតភាពមិនប្រក្រតី នៃការបោះ​ឆ្នោត ។​

លោក សម រង្ស៊ី បានធ្វើដំណើរនិវត្តន៍ មកដល់មាតុប្រទេសវិញហើយ នៅព្រឹក​ម៉ោង៩ ថ្ងៃទី២២ ខែ​តុ​លាឆ្នាំ​២០១៣​​នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ច​ នៅក្រៅប្រទេសរយៈ​ពេលជាងពីរ​សប្ហាហ៍​​មក​ហើ​យ​។លោក សម រង្ស៊ី ប្រធាន​​គណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់អ្នកកាសែត ថា”អត់ទេ ដរាបណា មិនទាន់មានការស្រាវជ្រាវរកការ​ពិត​ឃើញ ​​ឲ្យបានត្រឹមត្រូវ យើងនៅតែមិនចូលរួមប្រជុំសភាដដែល ហើយនៅថ្ងៃស្អែកនេះ យើងនឹងធ្វើបាតុកម្មដ៏ធំមួយ” ។​

ជាមួយគ្នានេះ លោក សម រង្ស៊ី បានប្រកាសនូវ​ជំហរដឹកនាំ​មហា​បាតុកម្មរយៈពេល៣ថ្ងៃនៅ​ថ្ងៃ​ទី​២៣ដល់ថ្ងៃទី​​​​
២៥​ខខែតុលាឆ្នាំ​២០១៣នៅ​ទីលាន​ប្រជាធិបតេយ្យនិង​ការដើ​រហែ​ក្បួនដូច​ការគ្រោងទុកផងដែរ​ប្រធាន​គណបក្ស​សង្រ្គោះ​​​​ជាតិ​ លោក សម រង្ស៊ី ​បានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី០៦ ខែតុលា ដើម្បីទៅកាន់ទ្វីបអឺរ៉ុប សហរ​ដ្ឋ​​​​អាមេរិក អង្គការសហប្រជាជាតិ និងស្ថាប័នអន្តរជាតិមួយចំនួនទៀត ដើម្បីស្វែងការគាំទ្រពីសហគមន៍​​អន្ដរជាតិទាំងនោះជួយដោះស្រាយបញ្ហាវិបត្ដិនយោបាយ នៅកម្ពុជា ។

គួរបញ្ជាក់ថា​ គណបក្ស​​​សង្គ្រោះ​ជាតិគ្រោង​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៣រយៈពេល​បី​ថ្ងៃចាប់ពី​ថ្ងៃ​ទី​២៣ដល់​ថ្ងៃ​ទី​២៥​ខែ​​តុលា​​ ហើយគណបក្ស​គ្រោង​ដង្ហែ​ក្បួន​ដើម្បី​យក​ញត្តិ​ភ្ជាប់​ស្នាម​មេដៃ​ប្រជាពលរដ្ឋដាក់ជូន​អង្គ​កា​រ​សហប្រជាជាតិនិង​​ស្ថានទូត​នៃ​ប្រទេស​ភាគី​ហត្ថលេខី​​នៃ​កិច្ច​ព្រម​ព្រៀងទីក្រុង​ប៉ារីសក្នុង​បំណង​​ស្នើ​​ឲ្យ​ដោះ​​​ស្រាយ​​​​បញ្ហា​​បោះ​ឆ្នោតនៅ​​កម្ពុជា ៕ ​ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​ជប៉ុនបាន​រំលឹកពី​គុណសម្បត្តិ​របស់​កម្ពុជា​ ដែល​មិនអាច​បំភ្លេចបាន​

ភ្នំពេញៈ តំណាងសមាគមជប៉ុន លោក Keizo Niwa បានរំលឹកពី...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [440]


​បក្ស​សង្រ្គោះ​ជាតិ ​បាន​ចាប់​ផ្តើម​ធ្វើ​ម​ហា​បាតុ​កម្ម​នៅ​ព្រឹក​នេះ​

ភ្នំពេញ៖ គណបក្សសង្រ្គោះជាតិ បានចាប់ផ្តើមដំណើរ​ការម...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [452]


បុរស​ម្នាក់​ត្រួវ​បានឡាន​បុក​ស្លាប់​នៅក្នុង​ខេត្ត​ Armagh​

អៀកឡង់ខាងជើង៖ យោងតាមមន្រ្តីប៉ូលីសបានអោយដឹងកាលពីថ្ង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [478]


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេ...អានបន្ត

កសិកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [907]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 467 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 857 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230956​ នាក់