ជន​ប្រមឹក​ប៉ុន​ប៉ង​​រំលោភ​កូនស្រី​អ្នក ​មេម៉ាយ​​ម្តង​ជា​ពីរ​ដង​​​ជាប់ខ្នោះ​ប៉ូលិស
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

     ខេត្ត​ព្រៃវែង ៖ កងកម្លាំង​នគរ​បាល​ដឹកនាំ​ដោយ​​លោក​វរ​សេនីយ៍​ត្រី ​សេង ពន្លក​​ អធិការ​នគរ​បាល​ស្រុក​​ពាម​រ
ក៍និង​កង​រាជ​​អាវុធ​ហត្ថ​​​ដឹក​នាំ​ដោយ​​លោក​​វរ​សេនីយ៍​ឯក ​ឈួន ​គីម​សាន   ​មេ​បញ្ជា​ការ​​​​រង​កង​រាជ​អាវុធ​ហត្ថខេត្ត​
និង​ជា​មេ​បញ្ជា​ការ​​កង​​រាជ​អាវុធ​ហត្ថ​ស្រុក​​ពាម​រក៍​ កាល​ពី​ល្ងាច​ថ្ងៃទី​២០ ខែមេសា ​បាន​ឡោម​ព័ទ្ធ​​​​​ផ្ទះ​ស្រី្ត​​មេម៉ាយ
​​ឈ្មោះ ​សឹង វណ្ណា ​អាយុ​៥១​ឆ្នាំ ​នៅ​​ភូមិ​២ ឃុំ​ព្រែកខ្សាយ​«ខ» ស្រុក​ពាមរក៍​ ដើម្បី​ចាប់ជន​កំហូច​​ម្នាក់ ។​​​​    ស្រ្តី​​មេ​ម៉ាយ​​រូប​នេះ​​មាន​កូន​​ស្រី​២នាក់​​ ​ម្នាក់​ឈ្មោះ ឌី ចន្ធី អាយុ​២១​ឆ្នាំ ​និង​ម្នាក់​ទៀត​​ឈ្មោះ ​ឌី សុម៉ាលី អាយុ​១៩​ឆ្នាំ ។

​តាម​លោក​វរ​សេនីយ៍​ត្រី សេង ពន្លក​ ​​​ឱ្យ​ដឹង​ថា ​បាន​​ជា​លោក​​​ដឹកនាំ​​កម្លាំង​​នគរ​បាល​​​ប៉ុស្តិ៍​​សហ​ការ​ជាមួយ​​កម្លាំង
​​កង​រាជ​អាវុធហត្ថ​​​​ស្រុក​ ខេត្ត ​​ចុះ​មក​​​ទីនេះ  ​គឺដើម្បី​ព័ទ្ធ​​ចាប់ជន​កំហូច​ម្នាក់​​ដែល​បង្ក​បញ្ហា​​​ក្រោយពេល​​ផឹក​ស៊ីស្រ
វឹង រក​រឿង​​​គេ​ឯង​​​​​រហូត​មានការ​វាយ​តប់​​​ធ្វើ​បាប​គេ​ឯង​​ក្នុង​ភូមិ​ ។  ជាក់​ស្តែង​​​ថ្ងៃទី​​២០ ​​មេសា ​​​​​​នៅ​វេលា​ម៉ោង​​៦​និង​៤៥​នាទី​​​​ល្ងាច ​​ស្ត្រី​​មេ​ម៉ាយ​​ឈ្មោះ ​សឹង​   វណ្ណា ​​បាន​ប្តឹង​​​​​​​ថា ​ជន​កំហូច​ម្នាក់​​ឈ្មោះ ​នេត ​ទិត អាយុ​៤៩​ឆ្នាំ​ ​បាន​ផឹក​ស៊ី​​​ស្រវឹង​​​ហើយ​ឆ្មក់​​លប​​ឡើង​​​​ទៅ​លើ​ផ្ទះ​​​​គាត់​​ក្នុង​     គោល​បំណង​​​​​ចាប់​រំលោភ​​​​កូន​ស្រី​​ទី​២​​​ របស់​គាត់​​    តែ​​ពុំ​​បាន​​សម្រេច​​​ទេ    ដោយ​​គាត់ស្រែក​​ឆោ​ឡោ​​​​ឱ្យ​គេ​ឯង​​ជួយ​​​​​​​រំដោះ​កូន​​ស្រី​គាត់​​ឱ្យ​ ​​រួច​​ខ្លួន​ ចុះ​មក​​​ដី​អស់​​ នៅ​សល់​​​​តែជន​នេះ​​ក្រាញ​​នៅ​លើផ្ទះ​​​​គាត់ ។​ ម៉្យាង​ទៀត បើ​​ទោះ​ជា​​​គាត់​​​និង​​អ្នក​​​ភូមិ​​​​បាន​អង្វរ​​ករ​ជននេះ​ឱ្យ​ចុះ​មកដី ​ក៏​មិន​​ព្រម​​ចុះ​ ហេតុ​នេះ​ហើយ​​​ទើប​គាត់​​បឹ្តង​​សមត្ថ​កិច្ច​​​​ឱ្យ​​​ចាត់​​ការ​​​​ ។​

         លោក​​វរ​សេនីយ៍​ត្រី​ ​សេង ពន្លក​ ​បន្ត​ថា ​លោក​​បាន​​បញ្ជា​​​​​​​ឱ្យ​​កងកម្លាំង​​​ចម្រុះ​​ឡោម​ព័ទ្ធ​​​​​ជុំ​​ វិញផ្ទះ ​ហើយ​​ចាត់​​កម្លាំង​​​​៤ទៅ​៥នាក់​​​ឱ្យ​ឡើង​ទៅ​​លើ​ផ្ទះ​​​ ដែលមាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ ​និង​កម្លាំង​​នគរ​បាល​​ឡើង​ទៅ​​ចាប់​វាយ​ខ្នោះ​​បណ្តើ​រ​​​​​ទៅ​ប៉ុស្តិ៍​​ ​ឃុំ​ព្រែក​​​ខ្សាយ​«ខ» ​ដើម្បី​កសាង​សំណុំ​រឿង​​​បញ្ជូន​​ទៅ​​ស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្ត​ ​ចាត់​ការ​​តាម​ផ្លូវ​ច្បាប់ ។​ សូម​​បញ្ជាក់​​​ថា ​​ក្នុង​​​ការ​បង្ក្រាប​​​​ជនកំហូច​រូប​នេះ សមត្ថ​កិច្ច​​​បានប្រើ​ថ្នាំ​​​​ខ្លាំង​​​បន្តិច​ បណ្តាល​ឱ្យ​​ជន​​នេះ​​បែក​ចិញ្ចើម​ខាង​ឆ្វេង ព្រោះ​​​មាន​កូន​កាំ​បិត​បម្រុង​​​តដៃ​​​ជា​មួយ​​​​​សមត្ថកិច្ច​​​ដែល​​ឡើង​ ទៅ​ចាប់​​​​​តាម​សម្រួល​​ ​។​

ស្រ្តី​​មេម៉ាយ​​ជា​ម្ចាស់​ផ្ទះ​រង​គ្រោះ ​និង​អ្នក​ភូមិ​​​​មាន​ការ​​​​​អប​អរ​សាទរ​​យ៉ាង​ខ្លាំង​ ដែល​សមត្ថ​កិច្ច​​​​​ចាប់​ជន​​នេះ​ ព្រោះ​កន្លង​​​មក​ជនកំហូច​​​នេះ​ធ្លាប់​​ឡើង​​ទៅ​ប៉ងចាប់​រំលោភ​​កូន​ស្រី​ គាត់​ម្តង​ហើយ តែ​មិន​បាន​សម្រេច​​​ និង​​លើកទី​២​​នេះ​ទៀត​ក៏​មិន​​បាន​សម្រេច​​​ដែរ ហើយ​ក៏​ត្រូវ​អស់​ល័ក្ខណ៍​ ៕

ប្រភព៖កោះសន្តិភាព

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [975]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [766]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1055]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1049]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [971]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រុស្ស៊ីបង្ហាញ​ជំហរបន្តរឹត​ចំណងមិត្ត​ភាពនិង​កិច្ចសហ​ប្រតិបត្តិ​ការជា​មួយកម្ពុជា​

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីដែលត្រូវចប់អាណ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [312]


First Cambodia ជួបជុំអ្នកធុរកិច្ច ដែលប្រើប្រាស់សេវារបស់ខ្លួន

First Cambodiaជួបជុំអ្នកធុរកិច្ចដែលប្រើប្រាស...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [442]


​ប្រាក់ខែ​កម្មករ-កម្មការនី​​ បានសម្រេច​ឡើង​៩៥ដុល្លារ​ ឆ្នាំ២០១៤ និង​ឡើង​១៦០ដុល្លារ​នៅឆ្នាំ២០១៨​

ភ្នំពេញ៖ ក្រុមគណៈកម្មការប្រឹក្សា​ការងារ នៅ​ព្រឹក​ថ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [305]


​អ​ភិបាល​រាជធានី​ភ្នំពេញ ​ប្រកាស​ចាត់វិធាន​ការផ្លូវ​ច្បាប់​ចំពោះ​ក្រុម​អណាធិបតេយ្យ​

ភ្នំពេញ៖ អភិបាលរាជធានី​ភ្នំពេញ​ លោក ប៉ា សុជាតិវង្ស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [312]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 11 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 291 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 207 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 757281​ នាក់