រដ្ឋា​ភិបាល​កំណត់​យក​ខេត្ត​នៅ​ភាគពាយ័ព្យ​នៃ​ប្រទេស​ជា​តំបន់​ការពារ​ព្រៃឈើ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖  រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន បានបង្កើ​នយន្តការគ្រប់គ្រងព្រៃឈើ​ឲ្យធា​នា​​​​​បាននិរន្តរភាព នៅ​ក្នុងខេត្តចំនួន៤នៃភាគពាយ័ព្យប្រទេសកម្ពុជា ដោយបង្កើតឲ្យ​មាន​ការ​ចូលរួមពីអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ក៏ដូចជាអង្គការសង្គមស៊ីវិល និង​ដៃគូរអភិវឌ្ឍន័នានាផងដែរ។

អគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន នៅថ្ងៃទី៧ មេសា នេះបានបង្ហាញផែនការ​ ការពារ និងអភិរក្សធនធានធម្មជាតិ​ព្រៃឈើដល់មន្រ្តី​ពាក់ពន្ធ័មកពី​ដែនជម្រក់សត្វ ព្រៃភ្នំឱរ៉ាល់ និងភ្នំសំកុក នៃ​តំបន់​​​ជួរភ្នំក្រវ៉ាញ់ស្ថិតក្នុងខេត្តចំនួន៤ ដូចជាខេត្ត​បាត់ដំបង់ ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ដើម្បី​បង្កើន​ប្រសិទ្ធិភាពនៃការអភិរក្ស និង​ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

លោក អ៊ុក ណាវ៉ាន់ អគ្គនាយករងរដ្ឋបាលការពារនិង អភិរក្ស ធម្មជាតិនៃក្រសួង​បរិស្ថាន​មានប្រសាសន៍ថា ការងារ​អភិរក្សធនធានព្រៃឈើជាកិច្ចការដែលត្រូវធ្វើ ជា​ប្រចំាជា​មួយអាជ្ញាធរមូលដ្ឋាន ខណៈដែលតំបន់ទាំងនេះ សម្បួរ​ទៅដោយព្រៃធម្មជាតិ និងធនធាន ជីវៈចម្រុះជាច្រើន។

លោកអគ្គនាយករងបញ្ជាក់ថា ​​​ សកម្មភាពចម្បងដែលត្រូវអនុវត្តនាពេលនេះ គឺបង្កើន សមត្ថភាព​ដល់សហគមន៍​តំបន់ការពារធម្មជាតិ ក្នុងតំបន់គោលដៅខាងលើនេះ ឲ្យចេះអភិ​វឌ្ឍសហគមន៍ ការគ្រប់គ្រងព្រៃឈើ ការបែងចែក និងការទាញយកអនុផលព្រៃឈើមកប្រើ​ប្រាស់ ឲ្យបានសមស្រប ដើម្បីធានាឲ្យធនធានទាំងនោះ នៅតែ​មាន​សក្តានុពល​​​សម្រាប់​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋរៀងរហូត។

លោក ញ៉ែម សុវណ្ណា តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានមានប្រសាសន៍ថា គម្រោងនេះនឹងធ្វើឲ្យប្រជាពលរដ្ឋ ក្នុងតំប់ទាំងនោះកាន់តែទទួលបានអត្ថប្រយោជន៍​ជាច្រើន​តាមរយៈការប្រើប្រាស់ដី និងការទាញ​យកផល​ប្រ​យោជន៍​​​​​ពី​​ធនធានព្រៃឈើ ក្នុងសហគមន៍​របស់ខ្លួនប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់។

ទន្ទឹមគ្នានេះដែរគម្រោងនោះក៏នឹងជំរុញឲ្យសហគមន៍ចេះ ដាំដើមឈើឡើងវិញ​ នៅ​តំបន់ ​ដែលសឹករិចរិល ដើម្បី​ការកាត់បន្ថយសំណិកដីនៅក្នុងសហគមន៍ ព្រមជាមួយនឹង ការ​ធានាបាននូវលំនឹងធម្មជាតិ រួមចំណែក​ទប់ស្កាត់​បការ​ម្រែបម្រួលអាកាសធាតុដែលជាបញ្ហា​ប្រឈមគួរឲ្យព្រួយបារម្ភ ចំពោះពិភពលោកទាំងមូលនាពេលបច្ចុប្បន្ន នឹងទៅអនាគត។

លោកបញ្ជាក់ផងដែរថា ចំពោះទឹកប្រាក់ប្រមាណជិត៤លានដុល្លា​អាមេរិក ​ត្រូវបានចំណាយ​សម្រាប់ការ​គាំទ្រការ​ងារ​អភិវឌ្ឍន៍តំបន់ការពារធម្មជាតិនេះ ក្នុងនោះសហគមន៍ចំនួន៥នៅក្នុង​ដែន​ជម្រក់សត្វ​ព្រៃភ្នំឱរ៉ាល់និងចំនួន៥​កន្លែង​ទៀតនៅភ្នំសំកុក។ ​គិតមកដល់ពេលនេះ​សហ​គមន៍​តំបន់ការពារធនធាន​ធម្មជាតិទូទាំង​ប្រទេសសរុប​ចំនួន​១២១កន្លែង គ្របដណ្តប់លើផ្ទៃដី​ព្រៃ​ឈើ​ចំនួន១៦.៦២៩ហិកតា ហើយចូលរួមពីប្រជាជនចំនួន២៨.៣១៦គ្រួសារ។​

សូមបញ្ជាក់ថា ​ព្រៃធម្មជាតិដែលកំពុងអភិរក្សនៅទូទាំងប្រទេស មានចំនួន២លាន​ហិកតា ហើយរាជរដ្ឋាភិបាល​មានផែនការអភិរក្សឲ្យបាន៩លានហិកតាទៀត ក្នុងចំណោមព្រៃ​ឈើសរុបជាង​១៨លានហិកតាក្​នុង​ប្រទេស​កម្ពុជា៕ ដោយ៖​ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ជនដៃ​​ដល់​​ចាក់​សំលាប់​មនុស្ស​ ៣នាក់​នៅ​ក្នុង​ប្រទេសចិន​​​

ប្រទេសចិន៖ កាលពីព្រឹកថ្ងៃសុក្រនេះ ជនដៃដល់មួយក្រុមប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [397]


កុមារានៅខេត្ត​ក្រចេះម្នាក់ ​បានស្លាប់ដោយ​ជំងឺផ្តាសាយបក្សី ​H5N1​

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសរួមរវាងក្រសួងសុខាភិបាល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [365]


រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [1328]


កីឡាករ​ Vidic​ នឹង​ចាក​ចេញពីក្រុម​ Man Utd​ នៅចុង​រដូវ​កាលនេះ​

អង់គ្លេស៖ យោងតាមប្រភពព័ត៌មានបានអោយដឹងថា កីឡាករ Nem...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [460]


អង្គការសេដាក គ្រោងផលិតស្រូវ សរីរាង្គឲ្យបាន​៦.៥០០តោន នៅឆ្នាំ២០១៣-២០១៤

ភ្នំពេញ៖ក្រុមអ្នកផលិតស្រូវសរីរាង្គ គ្រោងនឹងស...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [551]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 90 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 659 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039926​ នាក់