ចិន៖ មហាសន្និបាតលើកទី ២ នៃសភាប្រឹក្សានយោបាយទូទាំងប្រទេសចិនសម័យទី ១២បានបើកធ្វើកាលពីវេលាម៉ោង ៣ រសៀលថ្ងៃទី ៣ ខែមីនា ម្សិលមិញនៅទីក្រុងប៉េកាំង។ លោក អ៊ីចឹងសឹង ប្រធានសភាប្រឹក្សានយោបាយទូទាំងប្រទេសចិនបានរាយការណ៍អំពីរបាយការណ៍ ការងាររបស់គណកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រឹក្សានយោបាយទូទាំងប្រទេសចិន។
លោក អ៊ីចឹងសឹង បានចង្អុលបង្ហាញនៅក្នុងរបាយការណ៍ថា គណកម្មាធិការអចិន្ត្រៃយ៍យកចិត្តទុកដាក់ខ្ពស់អំពីការកសាងអារ្យយធម៌ អេកូឡូស៊ី ។រៀបចំធ្វើការប្រជុំស្ដីអំពី “ជំរុញឱ្យខ្លាំងក្នុងការកសាងអារ្យយធម៌អេកូឡូស៊ី” ចេញពីទម្រង់អភិវឌ្ឍឱ្យប្រសើរនូវផ្ទៃដីទំនេររបស់ប្រទេសចិន ,បង្កើតបរិស្ថានអូកូឡូស៊ីល្អ ,ប្រើប្រាស់ធនធានដោយសន្សំសំចៃនិងប្រពលលក្ខណៈ ,ពង្រឹងច្បាប់និងបទបញ្ញតិគ្រប់ផ្នែកជាដើម ហើយសកម្មផ្ដល់ជាយោបល់និងឱ្យជាយុទ្ធសាស្ត្រ។បើកការប្រជុំវិភាគ ស្ដីពីស្ថានភាពអភិវឌ្ឍន៍ធនធាន និង បរិស្ថានជាមួយនឹងកំណើនប្រជាជន។ធ្វើការចុះស្រាវជ្រាវដល់កន្លែង ដែលមានជាប់ពាក់ព័ន្ធ។ សមាជិកគណកម្មាធិការបានលើកឡើងនូវការពង្រឹងការថែរក្សា និងប្រើប្រាស់ធនធានទឹកខ្សែកណ្កាលនៃការចល័តទឹកពីខាងត្បូងដែល សម្បូរទឹកទៅខាងជើងដែលខ្វះទឹក បង្កើតឱ្យបានជាក់លាក់នូវប្រព័ន្ធទទួលខុសត្រូវការពារនិងដោះស្រាយ បញ្ហាកង្វក់ ដើម្បីធានាបាន “ទឹកស្អាតមួយឃ្លាំងបញ្ជូនរហូតទៅខាងជើង”។
ក្នុងរបាយការណ៍ នោះបានបង្ហាញទៀតថា កំណត់ផែនទីចង្អុលផ្លូវអភិវឌ្ឍដែលបំភាយឧស្ម័នកាបូនិចទាបពី ឆ្នាំ២០២០ដល់ឆ្នាំ២០៥០ដោយលក្ខណវិទ្យាសាស្ត្រ ពង្រឹងការ គ្រប់គ្រងនិងការពាររួមគ្នា ដើម្បីពង្រឹងការគ្រប់គ្រងនិងដោះស្រាយបញ្ហាផ្សែងអ័ព្ទដែលជាចំណុច សំខាន់នៃការការពារនិងដោះស្រាយបញ្ហាកង្វក់បរិយាកាស។យកចិត្តទុកដាក់ ប្រព័ន្ធអេកូឡូស៊ី ជីវភាពប្រជាជន ស្ថេរភាពសេដ្ឋកិច្ច ជំរុញការពារកុំឱ្យក្លាយជាវាលខ្សាច់ និងអនុវត្តជួសជុលសំណង់ចង្អុលបង្ហាញជាដើម។ កិច្ចការទាំងនេះ ឆ្លុះបញ្ចាំងពីស្ថានភាពពិត ជាប្រធានបទឆ្ពោះទៅរកការដោះស្រាយបញ្ហា ដោយចេញពីជ្រុងខុសគ្នាជំរុញកសាងប្រទេសចិនឱ្យស្រស់ស្អាត៕
ដោយ៖ ភីនរ៉ា